សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​ឧត្តម សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្មី ប្តេជ្ញា​បំរើ​ប្រជា ពលរដ្ឋ​អោយបាន​ល្អ​ប្រសើរ​!

​លោក​ឧត្តម សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្មី ប្តេជ្ញា​បំរើ​ប្រជា ពលរដ្ឋ​អោយបាន​ល្អ​ប្រសើរ​!

​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្តេជ្ញាចិត្ត​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​នៅក្នុង​រាជធានី​ភ្នំពេញ ឲ្យបាន​ល្អ​ប្រសើរ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ និង​ជា​ពិសេស​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​។

​ការប្តេជ្ញា​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​ចូលកាន់​តំណែង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្តម ចាន់ អ៊ាន រដ្ឋលេខាធិការ​ក្រសួង មហាផ្ទៃ តំណាង​សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី​និង​ឯកឧត្តម​ឃួង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ ។ សម្តេច​ក្រឡាហោម ស ខេង កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​ចេញ​ប្រកាស​ប្រគល់​ភារកិច្ច​ជូន​លោក​ឧត្តម សេនីយ៍​ឯក ស ថេត ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ជំនួស​លោក​នាយ​ឧត្តមសសេនីយ៍ ជួន សុវណ្ណ ដែល​ត្រូវ​ទៅ​ទទួល​តួនាទី​ថ្មី​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញ​ន ។​

​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ស ថេត អះអាង​ថា​ប្តេជ្ញា អនុវត្តន៍​យ៉ាង​ស្មោះត្រង់​បំផុត​ចំពោះ​ជាតិ សាសនា ព្រះមហា ក្សត្រ គោរព និង​ប្រតិបត្តិ​យ៉ាង​មុឺងម៉ាត់​ចំពោះ​រដហឋធម្មនុញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា គោរព និង​អនុវត្តន៍​តាម​កម្មវិធី​នយោបាយ​ចតុ​កណ​ដំណាក់កាល​ទី​៤ រប​សា់ជ​រដ្ឋាភិបាល ប្រតិបត្តិ​យ៉ាង​ម៉ឺងម៉ាត់ និង​ដោយ​សច្ចៈ​ធម៌​ចំពោះមុខ​ច្បាប់ និង​បទបញ្ញត្តិ​ផ្សេងៗ​របស់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក​ម យក​អស់ កម្លាំងកាយ​ចិត្ត​នូវ​គំនិត​ប្រាជ្ញា ដើម្បី​បំរើ​សេវាសាធារណ​ជូន​ប្រជាពលរដ្ឋ រក្សា​សាមគ្គីភាព​ផ្ទៃក្នុង និង​អង្គភាព​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​អោយបាន​ល្អ​បន្ថែមទៀត ។

​លោក​ឧត្តមសេនីយ៍ ឯក​បន្តទៀតថា ដើម្បី​សម្រេចបាន​ជោគជ័យ​ថ្មីៗ​បន្ថែមទៀត ត្រូវ​មាន​ការ​សហប្រតិបត្តិ​ការ​ជាមួយ​ថ្នាក់ដឹកនាំ​គ្រប់លំដាប់ ថ្នាក់ នៃ​ស្ថាប័ន​អង្គភាព​ពាក់ព័ន្ធ នានា​ដែល​មាន​កងកម្លាំង ប្រដាប់អាវុធ អាជ្ញាធរ​មូលដ្ឋាន អង្គការ​ជាតិ អន្តរជាតិ​ក្នុង​ការ ឆ្លុះ​បញ្ខាំង​សំដៅ​ពី​ចំណុចអ​វិជ្ជមាន​មួយ​ខំ​នួន ដើម្បី​ធានា អនុវត្ត​អោយមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ទទួលបាន​ជោគជ័យ​ដ៏ ត្រចះត្រចង់​ផងដែរ ។​

​លោក​ឧត្តមសេនីយ៍ឯក​បាន​បញ្ជាក់​សង្កត់ធ្ងន់ថា កត្តា​ដែល​នាំអោយ​រាជធានី​ភ្នំពេញ​មាន​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​ល្អ គឺជា​ជោគជ័យ​នៃ​ការអនុវត្ត​គោល នយោបាយ​ចតុកោណ​អាណត្តិ​ទី​៤ របស់​រាជរដ្ឋាភិបាល និង​ការអនុវត្ត​ទិសដៅ​ដែល​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរ បាល​ជាតិ​បាន​ដាក់ចេញ ។​

​សូមបញ្ជាក់​ថា ក្នុងឱកាស​នៃ​ការប្រកាស​ចូល​កាន់តំណែង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ របស់​លោក​ឧត្តម សេនីយ៍​ឯក ស ថេត ក៏​មាន​វត្តមាន​អស់លោក លោកស្រី ជា មន្ត្រីនគរបាល​ក្រោ​ឱវាទ​គ្រប់កំដាប់​ថ្នាក់​នៃ​ស្នងការដ្ឋាន​នគរ បាល​រាជធានី ព្រមទាំង​អស់លោក លោកស្រី​ជា​ប្រធាន អនុ ប្រធាន​មន្ទីរ​ពាក់ព័ន្ធ និង​វត្តមាន​លោក​អភិបាល អភិបាលរង ខណ្ឌ​ទាំង​១២ ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ ។​

​បើទោះបី​ចាកចេញ​ពី​តំណែង​ជា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ បាន​ស​ន្ស​ល់​ទុក​លុយ​ជាង​១០០០​លាន​រៀល ក្រោយ​ខិតខំ​សន្សំ​រយៈពេល​ជិត​៦​ឆ្នាំ ឲ្យទៅ​ស្នងការ​នគរបា​លរា​ជ​ធានី​ភ្នំពេញ​ថ្មី គឺ​លោក​ឧត្តមសេនីយ៍ឯក ស ថេត ដើម្បី​ត្រៀម​បម្រុង​ផ្គត់ផ្គង់​កងកម្លាំង នៅពេល​មាន​ហេតុការណ៍​ចាំបាច់​កើតឡើង​។​

​ក្រៅពី​សល់​លុយ នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ដែល​ទៅ​កាន់​តំណែង​ជា អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដែល​មាន​ឋានៈ​ស្មើ រដ្ឋមន្ដ្រី ក៏​បាន​បន្សល់​ប្រេងសាំង ចំនួន​៤១,០០០​លី​ត​, ប្រេងម៉ាស៊ូត ចំនួន​៥,០៨៩​លី​ត និង​ប្រេងម៉ាស៊ីន ចំនួន​១,៧៩៥​លី​ត ព្រមទាំង​សម្ភារ មធ្យោបាយ​ជា​ប្រើប្រាស់​ក្នុង​បេសកកម្ម រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​ជាច្រើន​ផងដែរ​។​

​ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ថ្មី នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ បានឲ្យ​ដឹង​ផងដែរ​ថា កាល​ពី​ក្នុង​តំណែង​ជា​ស្នងការ​រាជធានី​ភ្នំពេញ លោក​បាន​ទិញ​រថយន្ដ សម្រាប់​ដឹក​កងកម្លាំង ចំនួន​៧២​គ្រឿង និង​ម៉ូតូ​ប្រដេញ ចំនួន​៥៨​គ្រឿង និង​ម៉ូតូ​សា​រ៉ែ​ន ចំនួន​៥០​គ្រឿង​។​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ​បញ្ជាក់ថា ថវិកា​ទាំងអស់​នេះ គឺ​បានមកពី​ការខិតខំ​សន្សំ​របស់​គណៈ​ស្នងការ ដើម្បី​ទុក​ត្រៀម​បម្រុង នៅពេល​មាន​សភាពការណ៍ សម្រាប់​ផ្គត់ផ្គង់​ជូន​កងកម្លាំង បង្ការ ទប់ស្កាត់​បាតុកម្ម ៕

 

Filed in: ព័ត៌មានជាតិ