សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពិធីបុណ្យ​រុក្ខា​ទិវា​០៩ កក្កដា ២០១៦

​ពិធីបុណ្យ​រុក្ខា​ទិវា​០៩ កក្កដា ២០១៦

​មណ្ឌលគិរី ៖ ឯកឧត្តម ស្វា្ងយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បាន​មាន​ប្រសា​ន៍​សង្កត់​យ៉ាង​ធ្ងន់​ទៅ​លើ​ការការពារ​អភិរក្ស​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​ជីវៈចម្រុះ ដើម្បី​ឲ្យមាន​ធនធានធ​ម្ម​ជាតិ​កើន​ឡើង​ក្នុង​ប្រទេស ក៍​ដូចជា​ការចូលរួម​គ្នា​ដាំ​ដើមឈើ​បង្កើន​នៅ​សម្បត្តិ​ធម្មជាតិ ។​

​ឯកឧត្តម​ថ្លែង​ដូច្នេះ ក្នុង​កម្ម​ពិធីបុណ្យ​រុក្ខា​ទិវា ដែល​ប្រារព្ធ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ កក្ដ​ដា​ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​អូរ​ណា ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ដែល​មាន​ការចូលរួម​ពី​សំណាក់ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៤០០​នាក់​។​

​ឯកឧត្តម ស្វាយ សំ​អ៊ាង បាន​មានប្រសាសន៍​បន្ដ​ថា ដើម្បី​ធានាឲ្យមាន​នូវ​ការគ្រ​ប់​គ្រង​ព្រៃឈើ​មាន​ភាព​ជា​និរន្ដរ ផ្ដល់​ផលប្រយោជន៍​សម្រាប់​សង្គម​ជាតិ សេដ្ឋកិច្ច និង​បរិស្ថាន ក៍​ដូច​ជា​បញ្ជៀ​ស​នូវ​រាល់​បញ្ហា គ្រោះរាំងស្ងួត គ្រោះធម្មជាតិ ចូល​យើងទាំងអស់គ្នា​រួម​ដាំ​ឈើ​ឡើងវិញ និង​រួម​គ្នា​ទប់ស្កាត់​នូវ​ការកាប់បំផ្លាញ​ព្រៃឈើ​គ្រប់​សកម្មភាព ។​

​ឯកឧត្តម​បាន​ផ្ដាំផ្ញើរ​ដល់​គ្រប់​មន្ដ្រី​ជាន់ថ្នាក់ ក៍​ដូចជា អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​បងប្អូន​ប្រជា​ជល​រដ្ឋ​ទាំងអស់ ត្រូវតែ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​ថែរក្សា​ការពារ​ព្រៃឈើ​ដើម្បី​អភិវឌ្ឍន៍ ព្រោះ​ព្រៃឈើ​ជា​សម្បត្តិ​ធម្មជាតិ​មួយ​ដ៍​មាន​តម្លៃ​របស់​ជាតិ​យើង ដើម្បី​ឲ្យមាន​ការចូលរួ​ម​ចំណែក​ការពារ​ព្រៃឈើ និង​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មាន​ឱកាស​ទទួលបាន​ផល​ពី​ព្រៃឈើ ឯកឧត្តម​បាន​សម្រេច​កំណត់​យក​ទីតាំង​នៅ សួន​អាពាហ៍ពិពាហ៍​កែវ​សីមា ស្ថិតក្នុង​ភូមិ​អូរ​ណា ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​រុក្ខា​ទិវា ដែល​មាន​ការ​ដាំ​កូន​ឈើ​ជា​ប្រភេទ​ដូចជា បេង នាងនួន ក្រញូង ធ្នង់ គគីរ ក​កោះ ឈើទាល ផ្អៀក មាន​ចំនួន​៣០០​ដើម និង​ដាំ​នៅលើ​ផ្ទៃដី​ចំនួន​២​ហិច​តា​ផងដែរ​។​

​ជា​ចុងក្រោយ​នៃ​កម្ម​ពិធី ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី មានប្រសាសន៍ថា ដើម្បី​ធានា​ដល់​ការប្រើប្រាស់​ធនធាន​ព្រៃឈើ​ប្រកបដោយ​សមធម៌​នោះ មាន​ការចួលរួម​ពី​សមាជិក​សហគមន៍ ដើម្បី​អភិវឌ្ឍន៍​សហគមន៍​បង្កើន​ជីវភាព​រស់នៅ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​នៅ​ជនបទ កន្លងមក មាន​ការចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន រដ្ឋបាល​ព្រៃឈើ អង្គភាព​មន្ទីរ​ពាក់ព័ន្ធ ព្រមទាំង​អង្គការ​អន្ដរជាតិ​នានា ដោយ​បាន​ឧបត្ថម្ភ​ទាំង​ថវិកា សម្ភារៈ និង​ការផ្សព្វផ្សាយ​ចំណេះដឹង ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​នូវ​បញ្ហា​ថែរក្សា​ព្រៃឈើ​ទាំងនេះ​៕

 

 

IMG-20160711-WA0009 IMG-20160711-WA0012 IMG-20160711-WA0007 IMG-20160711-WA0011 IMG-20160711-WA0015

Filed in: ព័ត៌មានជាតិ