សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្ដេច​ក្រឡាហោម បញ្ជា​ឱ្យ​អង្គភាព​សំខាន់ៗ​ចំនួន​៤ របស់​ក្រសួង​មហាផ្ទៃ ចុះ​ទៅ​ខេត្ត​ព្រះសីហនុ​!!!

សម្ដេច​ក្រឡាហោម បញ្ជា​ឱ្យ​អង្គភាព​សំខាន់ៗ​ចំនួន​៤ របស់​ក្រសួង​មហាផ្ទៃ ចុះ​ទៅ​ខេត្ត​ព្រះសីហនុ​!!!

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បញ្ជា​ដល់​អង្គភាព​សំខាន់ៗ​ចំនួន​៤ របស់​ក្រសួង​មហាផ្ទៃ ចុះ​ទៅ​ខេត្ត​ព្រះសីហនុ​ជាបន្ទាន់ ដើម្បី​ស្រាវជ្រាវ និង​ជួយ​បង្ក្រាប​បទល្មើស ។

​អង្គភាព​ចំនួន​៤​នោះ​រួមមាន​៖ អគ្គនាយកដ្ឋាន​រដ្ឋបាល អគ្គស្នងការដ្ឋាន​នគ​រ​បាល អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ក្រុម​អ្នកច្បាប់​របស់​ក្រសួង​មហាផ្ទៃ​ផង​ដែរ​។​

​ការ​ដាក់​បញ្ជា​របស់​ស​ម្តេច​ឧបនាយករដ្ឋមន្ត្រី ស​ខេង​បាន​ធ្វើឡើង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់តំណែង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន អគ្គនាយក អគ្គាធិការ និង​បំពាក់​ឋានន្ដរស័ក្ដិ ជូន​នាយ​នគរបាលជាតិ​ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ​។​

​សម្ដេច​ក្រឡាហោម ថ្លែងថា នៅ​ខេត្ត​ព្រះសីហនុ កំពុងតែ​មាន​សកម្មភាព​ជួញដូរ និង​ការអភិវឌ្ឍ ហើយក៏​មាន​ភ្ញៀវ​ទេសចរណ៍ ច្រើន​នៅ​ទីនោះ​ដែរ ដែល​មក​យ៉ាងគំហុក​គួរឲ្យកត់សម្គាល់​។ «​ធម្មតា​ទេ​ថា​ជនជាតិ​ណាក៏ដោយ ជាតិ​សាសន៍​ណាក៏ដោយ វា​តែងតែ​មាន​អ្នក​ល្អ អ្នក​អាក្រក់ ហើយ​ក្នុង​ពេល​ដែល​ស្ថានភាព​នៅ​ទីនោះ មិនទាន់​បាន​រៀបចំ​ស្រួល ឲ្យបាន​សមស្រប​នៅឡើយ​ទេ អញ្ចឹង​បង្កើត​នូវ​បញ្ហា​មួយចំនួន ដូច​ជា​បទល្មើស​សម្លាប់ ការប្រើប្រាស់​គ្រឿងញៀន បញ្ហា​បរិស្ថាន​អនាម័យ​។​

​យើង​ដឹង​ហើយ​ថា ទឹកសមុទ្រ​ដែល​ជាទី​ពេញ​និយម​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យើង ក៏ដូចជា​ភ្ញៀវ​អន្តរជាតិ ប្រសិនបើ​យើង​មិន​បាន​យកចិត្តទុកដាក់ ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​ទេ វា​អាច​ធ្វើឲ្យ​ទឹកសមុទ្រ​ក្លាយ​ជា​សមុទ្ទ​ប្រើ​មិនកើត​។ នេះ​ជា​ការបារម្ភ​របស់​យើង​» ។ សម្ដេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់បន្ថែម​ថា «​ប៉ុន្តែ​សម្រាប់​ក្រសួងមហាផ្ទៃ ដែល​មាន​ការទទួលខុសត្រូវ​ច្រើន អញ្ចឹង​ស្នើថា យើង​នឹង​រៀបចំ​ក្រុមការងារ​ខ្លា​មួយ ដើម្បី​ទៅ​គាំទ្រ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​ក្នុងនោះ ខ្ញុំ​គិតថា​មាន​អគ្គនាយកដ្ឋាន​៤ ដែល​ដើរតួ អគ្គ​រដ្ឋបាល អគ្គ​នគរបាល អន្តោប្រវេសន៍ ហើយ​និង​ក្រុមអ្នកច្បាប់​។ រៀបចំ​ជា​ក្រុម​មួយ​ហៅថា​ក្រុម​ប្រតិបត្តិការ ឬក៏​ក្រុមគាំទ្រ​។
​ប៉ុន្តែ​មិនមែន​ថា​ក្រុមគាំទ្រ​ទៅ​ធ្វើ​ជំនួស​រដ្ឋបាល ខេត្ត​ព្រះសីហនុ​ទេ ក៏​ប៉ុន្តែ​ទៅ​គាំទ្រ​ជួយ​ដោះស្រាយ នូវ​បញ្ហា​ទាំងឡាយណា​ដែល​ខេត្ត​មិន​មាន​លទ្ធភាព រាល់​ទាំង​ការបង្ក្រាប​បទល្មើស ទៅ​នោះ​ផង​»​។​

​សូមបញ្ជាក់​ថា នៅ​ក្រុង​-​ខេត្ត​ព្រះសីហនុ​បាន​និង​កំពុង​ក្លាយជា​កន្លែង​មានការ​អភិ​វឌ្ឈន៍​ខ្លាំង​ដោយសារ​មាន​ការបណ្តាក់​ទុក​ពី​ក្រុម​វិនិយោគ​ចិន​។​ជាក់ស្តែង​គ្រាន់តែ​កាស៊ីណូ​កើតមាន​ប្រហែល​ជាំ​ង​៥០​កន្លែង​នេះ​មិនទាន់​គិត​ពី​ក្លឹប​កំ​សាន​និង​សណ្ឋាគារ​លំដាប់​ផ្គាយ​៥​ដែល​កំពិង​សាងសង់​នោះឡើយ ។ ដោយសារ​វត្តមាន​ចិន សម្រុកចូល​ច្រើន​ដែល​ភាំគច្រើន​ជាំ​ចិនជើង​ល្អ​បទល្មើស​ក៏​កើយ​មាន​ច្រើន​ផងដែរ​ដែល​បង្ក​ឲ្យមាន​ការព្រួយបារម្ភ​បើទោះជា​សមត្តកិច្ច​បង្ក្រា​បបាន​ក៏​ដោយ​!​។​ចាំ​មើល​ថា​តើ​ខេត្ត​ព្រះសីហនុ​សុខ​សប្បាយ​អត់​?៕

 

Filed in: ព័ត៌មានជាតិ