សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជាពលរដ្ឋ​ចោទ​ប្រធាន​ការិយាល័យ​ភូមិបាល ស្រុក​ចុងកាល់ លោក លឹម ក្លឹង​ថា ធ្វើស្រែ​លើ​ខ្នង​រាស្ដ្រ​

ប្រជាពលរដ្ឋ​ចោទ​ប្រធាន​ការិយាល័យ​ភូមិបាល ស្រុក​ចុងកាល់ លោក លឹម ក្លឹង​ថា ធ្វើស្រែ​លើ​ខ្នង​រាស្ដ្រ​

ខេត្ត​ឧត្តមានជ័យ ៖ លោក លឹម ក្លឹង ប្រធាន​ការរិយាល័យ​ភូមិបាល​ស្រុក​ចុងកាល់ កំពុងតែ​រង​ការ​ចោទ​ពី​ពលរដ្ឋ​ជាច្រើន​គ្រួរ​សារ បាន​និង​កំពុង​ប្រើ​អំណាច ធ្វើ​អាជីវកម្ម​លើ​ខ្នង​រាស្ដ្រ ដែល​សុំ​ធ្វើ​ការសាងសង់​សំណង់​ផ្សេងៗ​ដោយ​គ្មាន​វិក័យ​ប​ត្រ័​អ្វី​ឡើយ ។

​មាន​ប្រជាពលរដ្ឋ​និង​អាជីវករ​ចំនួន​៤​គ្រួសារ​រស់នៅ ក្នុងភូមិ បន្ទាយ​ថ្មី និង​ភូមិ​ចុង​កាល់ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់​ខេត្ត​ឧត្ដរមានជ័យ បានអោយ​ដឹង​ស្រដៀងៗ​គ្នា​នៅ​ថ្ងៃទី​១១​ខែ​កញ្ញា​ឆ្នាំ​២០១៨​អំពី​ទង្វើ​របស់​លោក​លឹម​ក្លឹង ។​

​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​ថោង​ឆ្លា​ន អាយុ ៦៤ ឆ្នាំ​បាន​អោយដឹងថា គ្រាន់​តែ​សាងសង់​ផ្ទះ​តូច​មួយ ត្រូវបាន​លោក លឹម ខ្លឹង តម្រូវអោយ​បង់​ប្រាក់​ចំនួន​ពីរលើក លើក​ទី​ចំនួន ៣០ ម៉ឺន​រៀល ថា ថ្លៃ​កាត់​ប្លង់ដី លើក​ទី ២ ចំនួន ២០០ ដុល្លា ថ្លៃ​សុំច្បាប់​ការ​អនុញ្ញត្ត​សាងសង់​។​

​ទី​២​ឈ្មោះ ឈៀង ម៉ិញ ភេទ​ស្រី បាន​ជួសជុលផ្ទះ បន្ថែម ត្រូវបាន​លោក​លឹម ខ្លឹង ទាមទា​២០​ម៉ឺន​រៀល ។​

​ទី​៣​អាជីវករ​លក់​គ្រឿង សំណង ឈ្មោះ​ឌៀប ឡាំ និង​ប្រពន្ធ​ឈ្មោះ​ង៉ែត វួ​ច​អេង បានអោយដឹងថា ជុំ​ហ៊ាន​ទី​១​ពេល​រូប​គាត់​ទៅ​សុំ​ច្បាប់​សាងសង់ ត្រូវ​លោក លឹម​ក្លឹង​ទា​ប្រាក់​ចំនួន ជាង​មួយ​ពាន់​ដុល្លារ​អាមេរិក​តែ ដោយ​ចារ ត្រូវរ៉ូវ​គ្នា​នៅសល់​ត្រឹម​តម្លៃ​៨០០$ រ​។​

​ទី​៤ អាជីវករ​កា​រ៉ាស់​សាំង​ឈ្មោះ​ឡៃ​វ៉ា សុំ​ច្បាប់​សាងសង់​យក​អស់​ពីរ​ពាន់​ប្រាំបី​រយ​ដុល្លា​(២៨០០$)​ដើម្បីរ​ត់ ច្បាប់​សាងសង់​។​

​ជុំវិញ​ការទាមទា​ប្រាក់​បែប អនាធិបតេយ្យ ដោយ​គ្មាន​គល់បញ្ជី បង្កាន់ដៃ ត្រឹមត្រូវ​តាមច្បាប់ មិនអាច​សុំ​ការពន្យល់​ពី លោក​លឹម ក្លឹង ប្រធានការិយាល័យ​ភូមិ ស្រុក​ចុងកាល់ បាន​នៅឡើយ​ទេ​? ៕

 

Filed in: ព័ត៌មានជាតិ