រតនគិរី ៖ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍ស្នងការនគរបាលខេត្ត និងមន្ត្រីជំនាញមន្ទីរការងារខេត្តបានចុះធ្វើអធិការកិច្ចចំនួន០៣ក្រុមហ៊ុនដែលប្រើប្រាស់ពលករបរទេសនៅស្រុកអូរយ៉ាដាវ។
យោងតាមរបាយការណ៍បង្ហាញថាក្រុមហ៊ុនទាំង០៣នោះទី០១-ក្រុមហ៊ុន៧៤មានពលករបរទេស (ជនជាតិវៀតណាម) ចំនួន១៥នាក់ឯកសារផ្លូវច្បាប់មានគ្រប់គ្រាន់ទី០២-សណ្ឋាគារ កាស៊ីណូមិត្តភាព មានពលករបរទេស០៩នាក់ក្នុងនោះស្រី០៣នាក់ (ជនជាតិចិន) ឯកសារផ្លូវច្បាប់កំពុងរៀបចំស្នើសុំនិងបុគ្គលិកខ្មែរចំនួន០៩នាក់និងទី០៣-ក្រុមហ៊ុនមេស្កូហ្គោល មានពលករបរទេសចំនួន១៣នាក់ ក្នុងនោះស្រី០១នាក់ (ជនជាតិឥណ្ឌា) និងបុគ្គលិកខ្មែរចំនួន១២៥នាក់ ៕
ដោយ ៖ ចាប សំអាន