សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មិនទាន់​ឃើញ​មាន​ដំណោះស្រាយ​បញ្ហា​ទំនាស់​ធ្លី​ចំនួ​នួន​៤០​ហិកតា​ដែល​អ្នកស្រី​ប៉ែន​សោភា​មេឃុំ​ស្វាយ​ជុក​ឃុបឃិត​គ្នា​ជាមួយ​មេភូមិ​និង​មេ​ប៉ុស្ថិ​និង​បក្ខពួក​មួយចំនួនទៀ​ត​លួច​លក់​អោយ​ឈ្មួញ​នៅ​ឡើយ​ទេ​

​មិនទាន់​ឃើញ​មាន​ដំណោះស្រាយ​បញ្ហា​ទំនាស់​ធ្លី​ចំនួ​នួន​៤០​ហិកតា​ដែល​អ្នកស្រី​ប៉ែន​សោភា​មេឃុំ​ស្វាយ​ជុក​ឃុបឃិត​គ្នា​ជាមួយ​មេភូមិ​និង​មេ​ប៉ុស្ថិ​និង​បក្ខពួក​មួយចំនួនទៀ​ត​លួច​លក់​អោយ​ឈ្មួញ​នៅ​ឡើយ​ទេ​

​ខេត្ត​កំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​តាំង​ឃ្លៃ ឃុំ​ស្វាយ​ជុ​ក ស្រុក​សាមគ្គី​មានជ័យ បាន​ចោទប្រកាន់​លោកស្រី​មេឃុំ​ស្វាយ​ជុក ថា​៖ បាន​ឃុបឃិត​គ្នា​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​៨ គ្រួសារ ដែល​រស់នៅ​ភូមិ​ឃុំ​ផ្សេងទៀត លួច​លក់​ដី​របស់​ពួកគាត់​ប្រមាណ​ជាង ៤០ ហិកតា​នៅ​ចំណុច​ក្បាល​ដំណាក់​ស្វាយ ស្ថិត​ក្នុង​អតីត ភូមិ​តាំង​ឃ្លៃ បច្ចុប្បន្ន បាន​បំបែកចេញ​ជា​ភូមិ​ក្តុល​អភិវឌ្ឍន៍​ស្ថិតនៅក្នុង​ឃុំ​ស្វាយ​ជុ​ក ស្រុក​សាមគ្គី​មានជ័យ ។

​ប្រជាពលរដ្ឋ​ទាំង​៧​គ្រួសារ បាន​រៀបរាប់​ថា​៖ ដី​នេះ​ត្រូវបាន​អាជ្ញាធរ​ភូមិ​តាំង​ឃ្លៃ ឃុំ​ស្វាយ​ជុ​ក វាស់​ចែក​អោយ គាត់​ចូល​កាន់កាប់​នៅ​ឆ្នាំ ២០០២ មកម្ល៉េះ ហើយ​ពួកគាត់​បាន​កាន់កាប់ ជា​រៀង​រហូត​មក ។ ប៉ុន្តែ​ក្រោយមក​ដី​ភូមិ​តាំង​ឃ្លៃ ត្រូវបាន​បំបែកចេញ​ជា​ភូមិ​មួយទៀត គឺ​ភូមិ​ក្តុល​អភិវឌ្ឍន៍ ហើយ​ដី​របស់​ពួកគាត់ ត្រូវ​គ្រប់គ្រង​ដោយ​មេភូមិ​ថ្មី ចំណែក​មេឃុំ​ស្វាយ​ជុ​កចាស់ ក៍​ចូលនិវត្តន៍​ដែរ ។​

​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​បញ្ជាក់ថាៈ ជា​បន្តបន្ទាប់​ពួកគាត់​តែងតែ​បាន​ព្យាយាម​សុំ​ការអនុញ្ញាត​ពី​មេ​ភូមិ និង លោកស្រី មេឃុំ​ស្វាយ​ជុ​ក ដែល​ឡើងកាន់ដំណែង​ថ្មី ដើម្បី​លក់​ដី​ទាំងនោះ សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ ។ ប៉ុន្តែ​ត្រូវ​លោកស្រី​មេឃុំ មាន​ប្រសា​ស​ន៏​ថា​មិន​អាច​លក់​បាន​ទេ ព្រោះ​ជា​ដី​ស្ថិតក្នុង​គំរប ព្រៃ របស់​រដ្ឋ​។ ក្រោយមក នៅ​ថ្ងៃ​ទី ២២​និង ២៣ ខែមិថុនា ឆ្នាំ​២០១៨ ពួកគាត់​បាន​ព្យាយាម​សុំ​ការអនុញ្ញាត​ពី​លោកស្រី​មេឃុំ​ម្តងទៀត ដើម្បី​លក់​ដី​ខាងលើ តែ​លោក​ស្រី​មេឃុំ​បដិសេធន៍ ដដែល​។​

​ប៉ុន្តែ​អ្វី​ដែល​ហួសចិត្ត​បំផុត​នោះ ស្រាប់ តែ​នៅ​ថ្ងៃទី ២៥ ខែមិថុនា គឺ​រំលង​បាន​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ស្រាប់តែ លោកស្រី​បាន​ចុះហត្ថលេខា លើ​លិខិត​ទិញ​លក់ ដី ខាងលើ ដែល​មាន​ភាគី ប្រជាពលរដ្ឋ​៨​គ្រួសារ​នៅ​ភូមិ​ឃុំ​ផ្សេងទៀត ដែល​មិនមែន​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ ក្តុល​អភិវឌ្ឍន៍ ឬក៏​ភូមិ​តាំង​ឃ្លៃ លក់​ទៅ​អោយ​អ្នក​នៅ​ភ្នំពេញ ។ ពួកគាត់​ជា​ជនរងគ្រោះ សូម​សំណូមពរ ដល់ ឯកឧត្តម​អភិបាលខេត្ត ពិសេស សម្តេច អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន សូមមេត្តា​ជួយ​ដល់​ពួកគាត់​ជា​ជន​រងគ្រោះ​ផង ។​

​ជុំវិញ​បញ្ហា​នេះ លោក ហែម ពៅ ដែល​ជា​មេភូមិ​តាំង​ឃ្លៃ បាន​អះអាង​ថា​៖ ដី​នោះ​គាត់​ជា​អាជ្ញាធរ​ភូមិ រួម​និង លោក​មេឃុំ​ចាស់ ពិតជា​បាន​ធ្វើ​ប​ណ្ឌ័ សុំ​កាន់កាប់​អោយ​ប្រជាពលរដ្ឋ​ទាំង ៧​គ្រួសារ​ពិតមែន តាំងពី​អំឡុង​ឆ្នាំ​២០០២ ព្រោះ​កាល​ណោះ ជា​ដី ស្ថិត​ក្នុង​ការគ្រប់គ្រង​របស់​ភូមិ​តាំង​ឃ្លៃ​។ ប៉ុន្តែ​ក្រោយមក​ពេល​ភូមិ​បាន​បំបែក​ជា​២ ដី​ខាងលើនេះ​បាន​បែក​ចេញ​ទៅ គ្រប់គ្រង របស់​ភូមិ​ក្តុល​អភិវឌ្ឍន៍ វិញ ហើយ ចាប់​តាំង ពី​ពេលនោះ​មក គាត់​មិន​បានដឹង​អ្វី​ទៀត​ឡើយ ។​

​ឆ្លើយតប​និង​ការចោទប្រកាន់​ខាងលើ លោកស្រី ប៉ែន សោភា មេឃុំ​ស្វាយ​ជុ​ក បាន​និយាយ​ដោយ​ខ្លី​ថាៈ គ្មាន​ការលក់​ទិញ​លើដី នោះ ឡើយ ព្រោះ​ជា​ដី ស្ថិត ក្នុង​គម្រប​ព្រៃ​របស់​រដ្ឋ ។

​លោកស្រី​បាន​បញ្ជាក់ថា លោកស្រី​មិន​បាន​ចុះហត្ថលេខា​លើ​ការទិញ​លក់​ដី​នោះ​ទេ ។ ទោះ​យ៉ាងនេះក្តី លើ លិខិត​កិច្ចសន្យាលក់​ផ្ដាច់​ចុះ​ថ្ងៃទី ២៥​ខែ​មិថុនា​ឆ្នាំ ២០១៨ រវាង​ឈ្មោះ ចែម ស្រី​ល័ក្ខ មាន​ទីលំនៅ​ភូមិ មាន​ក កើត ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ បានបញ្ជាក់​ថាៈ បាន​លក់​ដី​ចំណុច​ខាងលើ ទៅអោយ ស្ត្រី ម្នាក់​រាជធានី​ភ្នំពេញ ក្នុង​លិខិត​នោះ​ក៏​មាន​ការចុះហត្ថលេខា បញ្ញា​ក់​ពី​លោកស្រី ប៉ែន សោភា មេឃុំ​ស្វាយ​ជុ​ក ពិតប្រាកដ​មែន ៕

 

Filed in: ព័ត៌មានជាតិ