សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមត្តកិច្ច​ប្រកាស​ស្វែងរក​ការពិ​ត​នៃឃាតកម្ម​លើ​លោក​កែម​ឡី​!

​សមត្តកិច្ច​ប្រកាស​ស្វែងរក​ការពិ​ត​នៃឃាតកម្ម​លើ​លោក​កែម​ឡី​!

​ភ្នំពេញ ៖ ក្រសួង​មហាផ្ទៃ​បាន​ប្រកាស ថា នឹង​បន្ដ​ស្រាវជ្រាវ​ស៊ើបអង្កេត ឲ្យបាន​ល្អិតល្អន់​ថែមទៀត ទៅលើ​ឃាតកម្ម បាញ់សម្លាប់ លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ ​បានឲ្យដឹង ថា នៅ​ព្រឹក​ថ្ងៃទី​១០ កក្កដា នៅក្នុង​ទីតាំង Star Mart នៃ​ស្ថានីយ៍​ប្រេងឥន្ធនៈ Caltex បូកគោ ស្ថិតនៅ​លើ​កាច់ជ្រុង មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​ម៉ៅ​សេង​ទុង ក្នុង​ភូមិសាស្ដ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បាន​កើតមាន​ករណី បាញ់ប្រហារ​មួយ ដែល​បាន​បណ្ដាល​ឲ្យ លោក​បណ្ឌិត កែម ឡី អាយុ​៤៦​ឆ្នាំ មានមុខ​របរ ជា​ប្រធាន​អង្គការ អភិវឌ្ឍន៍​សង្គម មាន​ទីលំនៅ​ផ្ទះ​លេខ ០៨EO ផ្លូវ​លេខ​៣៩២ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បាន​ទទួលមរណភាព នៅក្នុង​ព្រឹត្ដិការណ៍​នោះ ។​

សេចក្ដីប្រកាស​ព័ត៌មាន បានឲ្យ​ដឹងប​ន្ដ ថា បន្ទាប់​ពី​ព្រឹត្ដិការណ៍ បាញ់ប្រហារ ជនល្មើស​បាន​រត់គេច​ខ្លួន ហើយ​ត្រូវបាន ប្រជាពលរដ្ឋ ស្រែក​ឆោឡោ រហូត​កម្លាំង​សមត្ថកិច្ច ដេញ​ពីក្រោយ ហើយ​ចាប់ខ្លួន​បាន នៅ​លើ​ដង​វិថី​សុធារស ក្បែរ​វត្ដ​ស្វាយ​ពពែ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ខចំការមន រាជធានី​ភ្នំពេញ ដែល​មាន​ជាប់​ខ្លួន នូវ​អាវុធខ្លី​មួ​យ​ដើម ម៉ា​កឡុក​។​

​បន្ទាប់​ពី​ការចាប់ខ្លួន ជនដៃដល់ បាន​សារភាព​ថា រូបគេ​មាន​ឈ្មោះ ជួប សម្លាប់ អាយុ​៣៨​ឆ្នាំ មាន​ទីកន្លែង​កំណើត នៅ​ស្រុក​ស្វាយចេក ខេត្ដ​បន្ទាយមានជ័យ ហើយ​បាន​ទៅ​រស់នៅ ប្រកប​របប ធ្វើជា​កម្មករ​ចំការ​ដំណាំ នៅ​ខេត្ដ​ស្រះកែវ ប្រទេស​ថៃ​។ ជាមួយនឹង​ការរៀបរាប់ នូវ​ហេតុការណ៍​នេះ ក្រសួងមហាផ្ទៃ ក៏​បាន​ចូលរួម​រំលែក​ទុក្ខ ដ៏​ក្រៀមក្រំ​នេះ ជាមួយ​ក្រុមគ្រួសារ​នៃ​សព និង​សូម​ថ្កោលទោស យ៉ាង​ដាច់អហង្កា ចំពោះ​ទង្វើ​មនុស្សឃាត ដ៏​សាហាវ​ឃោរឃៅ​នេះ ព្រមទាំង​បន្ដ​ចាត់វិធានការ ស្រាវជ្រាវ​ស៊ើបអង្កេត ឲ្យបាន​ល្អិតល្អន់​ថែមទៀត តាម​នីតិវិធី ដើម្បី​បញ្ជូន​ជនល្មើស និង​អ្នកផ្សំគំនិត ទៅ​តុលាការ ធ្វើការ​ផ្ដន្ទាទោស ទៅតាម​ផ្លូវច្បាប់ ជា​ធរមាន​។​

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ក៏​អំពាវនាវ​ដល់​សាធារណជន ជាតិ​-​អន្ដរជាតិ និង​បណ្ដាញ​ផ្សព្វផ្សាយ ទាំងអស់ មេត្ដា​ទុក​លទ្ធភាព ឲ្យកម្លាំង​មាន​សមត្ថកិច្ច បន្ដ​កិច្ចការ​របស់​ខ្លួន តាម​ជំនាញ ជៀសវាង ផ្សព្វផ្សាយ​ព័ត៌មាន មិន​ច្បាស់លាស់ ដែល​អាច​នាំ​ឲ្យ​មតិ​សាធារណៈ មាន​ការយល់ច្រឡំ​។​ករណី​នេះ​ដែរ​លោកឧ​ត្ត​មេននី​យ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​នៅក្នុង​សន្និសីទកាសែត​នៅ​រសៀល​ថ្ងៃទី​១០ ខែកក្កដា នេះ​ថា​នឹង​បន្ត​ស្វែងរក​ការពិត​ពី​ជន​ដៃដល់​ដែល​ជា​ជនសង្ស័យ​បាញ់សម្លាប់​លោក កែម​ឡី​ដែល​សមត្ថកិច្ច​ចាប់ខ្លួន គឺជា​ឃាតករ​បាញ់​សម្លាប់​លោក​កែម ឡី ។​

លោក​បាន​បញ្ជាក់ថា ឃាតករ​បាន​បាញ់​ទៅលើ​លោក​កែម ឡី ចំនួន​ពីរ​គ្រាប់ ទី​១.​ត្រូវ​ក្បាល​បៀម​គ្រាប់ និង​ទី​២.​ត្រូវ​ដើមដៃ​ធ្លាយ​មក​ក្រោម​ដោះ និង​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់បន្ទុក​។ ហើយ​ឈ្មោះ​ជនសង្ស័យ​គឺ​មិន​ដែល​ជួប​ទេ តាម​ការ​ឆ្លើយ​សារភាព គេ​មាន​ឈ្មោះ ជួប សម្លាប់​។ ហើយ​ឈ្មោះ​នេះ មិនអាច​ជា​ឈ្មោះ​ពិតប្រាកដ​ទេ និង​ស្ថិតនៅ​ក្នុង​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជា​បន្ត​ទៀត​។ ចំពោះ​កាំភ្លើង​ដែល​ជនដៃដល់​បាញ់​លោក​កែម ឡី គឺជា​កាំភ្លើង​ម៉ា​កឡុក​។ ហើយ​ចំពោះ​ករណីនេះ លោក​នៅ​មិនទាន់​អាច​បញ្ជាក់​បានទេ នៅ​ពេល​ស្រាវជ្រាវ​បាន​គ្រប់គ្រាន់​ទើប​អាច​បញ្ជាក់បាន​។ ហើយ​សមត្ថកិច្ច​អត់​បណ្តោយ​ទេ គឺ​ខិតខំ​ធ្វើ​បញ្ហា​នេះ នៅពេល​បាន​លទ្ធផល និង​ផ្តល់​ព័ត៍មាន​បន្ថែមទៀត​។​លោកឧ​ត្ត​មេននី​យ៍ ជួន សុវណ្ណ​បញ្ជាក់ថា​៖ ចំពោះ​ការឆ្លើយ​សារភាព​របស់​ជនសង្ស័យ​ព្រោះ​ជំនាញ​របស់​សមត្ថកិច្ច​មិន អនុញ្ញាត​ឲ្យ​រាយការណ៍​អំពី​ចម្លើយ​ដែល​ជា​ពន្លឺ​នៃ​ការស្រាវជ្រាវ​បន្ត​របស់ សមត្ថកិច្ច​ទេ​។​ជនដៃដល់​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នា​ព្រឹក​ថ្ងៃ​ទៅ​១១ កក្កដា​ឆ្នាំ​២០១៦​។​

​លោក ជា មុនី​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ទៅ​ពិនិត្យ​ដល់​កន្លែងកើតហេតុ នៃ​ការបាញ់​សម្លាប់​លោក​កែម ឡី នៅ​ព្រឹក​ថ្ងៃទី​១០ កក្កដា​នេះ បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌ មាន​ថា ការបាញ់​សម្លាប់​លោក​កែម ឡី​នៅពេលនេះ ជា​ករណី​ដូច​គ្នា ទៅ​នឹង​ការបាញ់​សម្លាប់​លោក​ជា វិជ្ជា ដែល​ជា​បងប្រុស​របស់​លោក កាលពី​ឆ្នាំ​២០០៤​ដែរ ។ លោក​ថា ឃាតក​ហាក់​មាន​សំអាង ដោយ គ្មាន​ភ័យខ្លាច​អ្វី​ទាំងអស់ ហើយ​លោក​ជា មុនី​អះអាងថា ករណី​បាញ់សម្លាប់​លោក​កែម ឡី មិនមែន ជា រឿង​ឯកជន​ផ្ទាល់ខ្លួន នោះទេ​…..​។​

​សព​លោក​កែម​ឡី​ត្រូវបាន​ដង្ហែរ​តាម​រថយន្ត​របស់​លោក​ផ្ទាល់​ទៅ​តំកល់ ធ្វើបុណ្យ​នៅ​វត្តក្តី​ចាស់​តាម​បណ្តោយ​ផ្លូវជាតិលេខ​៦​ក្នុង​ឃុំ​បាក់ ខែង​ខណ្ឌ​ជ្រោយ​ចង្វរ​រាជធានី​ភ្នំពេញ​។​

​លោក​កែម ឡី កើត​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​នៅ ភូមិ​អង្គ​តា​កុក ឃុំ​លាយ​បូ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ បច្ចុប្បន្ន លោក​រស់​នៅ​រាជធានី​ភ្នំពេញ​។​ឪពុក​របស់​លោក​ដែល​ជា​សាស្ត្រាចារ្យ បាន​ស្លាប់​នៅ​ជំនាន់ ប៉ុល ពត ធ្វើឲ្យ​លោក និង​បងប្អូន​ប្រុស​ស្រី​ពីរ​នាក់​ទៀត ក្លាយ​ជា​កូនកំព្រា រស់នៅ​ជាមួយ​ម្តាយ​មេម៉ាយ ចាប់តាំងពី ឆ្នាំ​១៩៧៩ មក​។​

​ការសិក្សា​
​បើទោះបីជា​ម្តាយ​មានមុខ​របរ​ត្រឹម​ជា​អ្នកលក់​នំ​បញ្ចុក ក៏ដោយ ក៏​លោក កែម ឡី បាន​ខិតខំ​ព្យាយាម​តស៊ូ​រៀនសូត្រ រហូត​ដល់​ទទួល​បាន​សញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ឯ​បរទេស ។​
​លោក​កែម ឡី បាន​ចាកចេញ​ពី ខេត្តតាកែវ មក​សុំ​ស្នាក់អាស្រ័យ​នៅ​វត្ត បទុម ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​។ លោក​បាន​ស្នាក់នៅ​វត្ត​រហូត​ដល់​រៀន​ចប់​មហាវិទ្យាល័យ ហើយ​បាន​ចូល​ធ្វើការ​នៅ​ក្រសួង សុខាភិបាល កាន់​ខាង​ផ្នែក​ជំងឺឆ្លង​។​

​លោក កែម ឡី ទទួលបាន​សញ្ញាបត្រ នៅ​សាកលវិទ្យាល័យ​ចុឡា​លុ​ង​ក​រណ៍ ប្រទេស​ថៃ ផ្នែក​ជំនាញ​សិក្សា​ស្រាវជ្រាវ​លើ​ផ្នែក​សុខភាព​សាធារណៈ ទទួលបាន​សញ្ញាបត្រ​ពី​សាកលវិទ្យាល័យ ម៉ាឡៃ​យ៉ា ប្រទេស​ម៉ាឡេស៊ី លើ​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​។​

​ការងារ​
​លោក កែម ឡី បាន​ឈប់​ធ្វើ​ការងារ​រដ្ឋ នៅក្នុង​អំឡុង ឆ្នាំ​២០០០ ហើយ​បាន​ទៅ​ធ្វើការ នៅ​កាកបាទក្រហមកម្ពុជា​។ បន្ទាប់មក​លោក​បាន​ចេញ​ទៅ​ធ្វើការ​នៅ​អង្គការក្រៅរដ្ឋាភិបាល​និង​ទៅ ធ្វើជា​អ្នក​ប្រឹក្សា​ឲ្យ​អង្គការ UNDP អស់​រយៈពេល ៤​ឆ្នាំ​។ ក្រោយពី​បញ្ចប់​ការងារ​នៅ UNDP លោក​បាន​ទៅ​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​មួយ​នៅ​ប្រទេស ថៃ ដែល​ក្រុមហ៊ុន​នោះ ធ្វើ​ការងារ​ជួយ​សង្គម​ច្រើន ជា​ពិសេស​ជួយ​ដល់​ជនក្រីក្រ​នៅ ថៃ នៅ កម្ពុជា នៅ ចិន និង​នៅ ឥណ្ឌា ហើយ​បន្ទាប់ពី​នោះ លោក​បាន​ទៅ​ធ្វើ​ជា​ទីប្រឹក្សា​ឲ្យ​ក្រសួង សុខាភិបាល ខាង​មូលនិធិ​សកល​។ ក្រោយមក​ទៅកាន់​ខាង​បណ្តាញ​អង្គការក្រៅរដ្ឋាភិបាល​ហៅ HACC បាន​មួយរយៈ​។​

​ការស្រាវជ្រាវ និង​វិភាគ​នយោបាយ​
​ដំបូង​ឡើយ លោក កែម ឡី បាន​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​ភាគច្រើន​ខាង​ផ្នែក​សង្គមកិច្ច បន្ទាប់​មក​ខាង​ផ្នែក​ដីធ្លី សិទ្ធិ​លំនៅឋាន សិទ្ធិមនុស្ស ធនធាន​រ៉ែ ហើយ​នៅពេល​ថ្មីៗ​នេះ លោក​បាន​ធ្វើ​ការសិក្សា​ស្រាវជ្រាវ ភាគ​ច្រើន​ទៅលើ​រឿង​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​។​ល​។​

​ជីវិត​គ្រួសារ​
​លោក កែម ឡី បាន​រៀប​អាពាហ៍ពិពាហ៍​នា​ឆ្នាំ​២០០១ ។​ភរិយា​របស់​លោក គឺ​ជា​អាជីវករ​លក់​ខោ អាវ​ជជុះ​នៅ​ផ្ទះល្វែង​មួយ នៅ​ផ្សារ​បឹង​កេងកង ក្នុង​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន មានកូន​សុទ្ធតែ​ប្រុស​ចំនួន ៤ នាក់ ទាំង​នៅក្នុង​ផ្ទៃ ដែល​ជិត​គ្រប់​ខែ​ផង ៕

 

20160711aa (2)

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម