សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក វិស្វករ សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដាក់​ស្លាក​សញ្ញា​ចរាចរណ៍​តាម​ផ្លូវ​នៅ​ចំណុច​ភ្លើងស្តុប ធ្វើអោយ​អ្នកបើកបរ​វង្វេង​ទិស​

លោក វិស្វករ សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដាក់​ស្លាក​សញ្ញា​ចរាចរណ៍​តាម​ផ្លូវ​នៅ​ចំណុច​ភ្លើងស្តុប ធ្វើអោយ​អ្នកបើកបរ​វង្វេង​ទិស​

នៅ​ព្រឹក​ថ្ងៃទី ១១ កញ្ញា ២០១៨ នេះ សារ​និង​រូបភាព​បង្ហោះ​ក្នុង​facebook របស់​ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន​កំពុង​ត្រូវបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន ប្រជាពលរដ្ឋ​ទូទៅ មន្ត្រីរាជការ ពិសេស​អ្នកសារព័ត៌មាន​នានា គឺ​រូប​ក្នុង​ស្លាក​សញ្ញា​ហាម​បត់​ឆ្វេង​នៅត្រង់ចំណុច​ភ្លើងស្តុប​មួយកន្លែង នៅក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​មិនដឹងថា​ចំណុច​ត្រង់ ស្តុប​នោះ​ថិ​ត​នៅ​ផ្លូវកែង​លេខ​ប៉ុន្មាន​ក្នុង​សង្កាត់​ណា​ទេ គឺមាន ស្លាក​សញ្ញា​ហាម​បត់​ឆ្វេង តែ​ដល់​គំនូស​ព្រួញ​សញ្ញា​នៅលើ​ផ្លូវ ថ្នល់​កៅស៊ូ​ចង្អុល​ទិស គឺ​អាច​អោយ​អ្នកបើកបរ​យានយន្ត បត់ ឆ្វេង បាន ។

​ដូច្នេះ​ត្រង់​ចំណុច​នេះ​គួរតែ​ខាង​ជំនាញ​សាធារណ ការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដែល​មាន​លោក សាំ ពិសិដ្ឋ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ចុះ​ពិនិត្យ​នឹងធ្វើ ការកែសំរួល​ឡើងវិញ កុំអោយ​មាន​បញ្ហា​កើតឡើង​រវាង​នគរ បាល​ចរាចរណ៍ និង​ប្រជាពលរដ្ឋ​អ្នកបើកបរ​យានជំនិះ នៅ ពេលដែល​ត្រូវ​នគរបាល​ចរាចរណ៍​ចាប់​ឃាត់​យានយន្ត​ផាក ពិន័យ​ដោុយ​យក​ឡេះ​ថា អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាច​រណ៍ និង​មិន​មើល​ស្លាក​សញ្ញា​ហាម​បត់​ឆ្វេង​នៅត្រង់​ភ្លើងស្តុប ។

​ករណីនេះ អ្នកបើកបរ​រថយន្ត​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ថា គាត់​បាន​រៀនសូត្រ​ដឹង​ពី​ច្បាប់​និង​ស្លាក​សញ្ញា​ចរាចរណ៍ តាម​ដងផ្លូវ និង​លើ​ទ្រូងផ្លូវ​សាធារណៈ​គ្រប់​សណ្ឋាន ភាព​ផ្លូវថ្នល់ គឺ​មាន​សញ្ញា​ចង្អុលបង្ហាញ​ទិស​និង​កំណត់​ជាក់លាក់​ក្នុង​ការអោយ​អ្នកបើកបរ​បាន​យល់​ដឹង​ច្បាស់លាស់ និង​ចូលរួម​គោរព​អនុវត្ត​តាម​ច្បាប់​ចរាច​រណ៍ គឺ​មិនមែន​ដូច​រូប សញ្ញា​ចរាចរណ៍ ដែល​ដាក់​បង្ហាញ​ហាម​បត់​ឆ្វេង ហើយ​នៅ​លើ​ទ្រូងផ្លូវ​វិញ បែរជា​មាន​សញ្ញា​ព្រួញ​ចង្អល​ទិស​អាច​បត់​បាន ដូចនេះ​ទេ ។​

​លោក​បន្តថា នេះ​អាចមកពី​ខាង​ជំនាញ​មានការ ធ្វេសប្រហែស ឬ ក៏​ជា​ល្បិច​ត្រូវរ៉ូវ​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​នគរបាល​ចរាចរណ៍ ដើម្បី​ជា​ឡេះ​ស្ទាក់​ឃាត់​យានយន្ត​ផាកពិន័យ​យក លុយ​ចែក​គ្នា​ចាយ តែបើ​ចំ​អ្នកបើកបរ​ដែល​គេ​យល់ដឹង​ពី​ច្បាប់ និង​ស្លាក​សញ្ញា​ចរាចរណ៍​ច្បាស់លាស់​គេ​ជជែក​តវ៉ា​ក៏​មាន​ការ លើកលែង​ម្តងម្កាល​ទៅ ។​

​រឿង​មន្ទីរ​សាធារណការ​ដឹក​ជញ្ញូន រាជធានី​ភ្នំពេញ ដែល​មាន​លោក សាំ ពិសិដ្ឋ ជា​មេ​មន្ទីរ​នោះ គឺ​ធ្លាប់​ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន ព្រមាន​ធ្ងន់ៗ​ម្តង​ជា​ពីរ​ដង​រួចមកហើយ​អំពី​កណី​ធ្វើ​ផ្លូវ​ថ្នល់​គ្មាន​គុណភាព ឬ​គេ​ហៅថា លួច​កេង​ស៊ី​គំរោង​ចំណាយ​ថវិការដ្ឋ​រាប់​សិប​លាន​រៀល ក្នុង ១​គំ​តោងៗ និង​ករណី នៃ​ការធ្វើ​ស្ពាន​អាកាស​ឆ្លងផ្លូវ​សំរាប់​អ្នក ថ្មើរជើង​នៅមុខ​សាលារៀន​ជម្ពូរ​វ័ន ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ ក៏​មិន​ត្រូវ​តាម​លក្ខណៈ​ស្តង់ដា​រដែរ ហើយ​ត្រូវ​ទទួលរង​ការរិៈគន់​ពី​ប្រជាពលរដ្ឋ​ខ្លាំង​ផង​ដែរ ។

​ចំណុច​រៀបរាប់​ត្រួសៗ​ខាង លើ​នេះ គឺជា​ការចាប់អារម្មណ៍​ខ្លាំង​របស់​មហាជន​ចំពោះ លោក​វិស្វករ សាំ ពិសិដ្ឋ មេ​មន្ទីរ​សា​ធា​រកា​រណការ ដែល​បាន កាន់តំណែង​កន្លែង​ខ្លាញ់​រងើម ដុះ​ស្លែ​តាំងពី​ជំនាន់​លោក​កែប ជុតិមា នៅ​ជា​អភិបាល​រាជធានី​ភ្នំពេញ ត​រហូតមក​ដល់​អាណត្តិ​លោក ប៉ា សុជាតិ​វង្ស និង បន្ត​មក​ដល់​បច្ចុប្បន្ន​អាណត្តិ​លោក ឃួ​ង ស្រេង ជា​អភិបាល​រាជធានី​ភ្នំពេញ ក៏​នៅតែ​មិន​រង្គោះរង្គើរ​តំណែង​លោក សាំ ពិសិដ្ឋ ដែរ ករណី នេះ​ប្រជាពលរដ្ឋ និង​មន្ត្រី រាជការ​តូចតាច​យល់ថា​លោក សាំ ពិសិដ្ឋ មាន​ខ្សែ​ខ្នងបង្អែក​រឹងមាំ​សម្បើម​ណាស់ ទើប​អាច​ចាក់គ្រឹះ ដុះ​ស្លែ​នៅ​មន្តីរ​សាធារណការ​រាជធានី​ភ្នំពេញ​បាន​យ៉ាង​រលូន បែបនេះ ? ។

​ជុំវិញ​ការលើកឡើង​របស់​មហា​ជន ខាងលើនេះ អង្គភាព​យើងខ្ញុំ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក សាំ ពិសិដ្ឋ បានទេ ព្រោះ​លោក​ធ្លាប់បាន​ប្រាប់ តាម​ទូរស័ព្ទ​នា​ពេល​កន្លងមក​ថា លោក​រវល់​ការងារ​ច្រើន ណាស់ បើ​អ្នកកាសែត​មាន​ចម្ងល់ ឬ​មាន​សំណូមពរ​អ្វី សូម​ដាក់​លិខិត​លាយ​លាក​អក្សរ​ទៅ​រដ្ឋបាល​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​ទៅ ៕

 

Filed in: ព័ត៌មានជាតិ