សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នាង ហ្គិ​ច វាយ​គ្នា​ផ្អើល​គុក​ខេត្ត​កណ្តាល ហើយ​ប្តឹង លោក ហឿន វណ្ណា​រិទ្ធ អនុប្រធាន​គុក ទៅ តុលាការ ទៀត​

​នាង ហ្គិ​ច វាយ​គ្នា​ផ្អើល​គុក​ខេត្ត​កណ្តាល ហើយ​ប្តឹង លោក ហឿន វណ្ណា​រិទ្ធ អនុប្រធាន​គុក ទៅ តុលាការ ទៀត​

ខេត្ត​កណ្ដាល ៖ ស្ត្រី​ឈ្មោះ កែវ រតនៈ ហៅ​ហ្គិ​ច ដែល​ធ្លាប់​មាន​រឿងអាស្រូវ​ជាច្រើន​លើក​និង​កំពុង​ជាប់​ពន្ធនាគារ​ខេត្ត​កណ្ដាល​,​ឥឡូវនេះ​បាន​ប្តឹង​លោក​ហឿន​វណ្ណា​រិទ្ធ​អនុប្រធាន​ពន្ធនាគា​រ​ខេត្តកណ្ដាល​ទទួលបន្ទុក​ផែន​សន្តិសុខ​ដោយ​ចោទប្រកាន់ថា​បាន​ប្រើ​ហិង្សា​លើ​នាង​នៅ​ថ្ងៃ​ទី​១០​ខែកញ្ញា​នេះ​។​

​ការប្តឹង​ផ្តល់​នេះ​កើតឡើង​បន្ទាប់ពី​នាង​ហ្គិ​ចបាន​វាយតប់​គ្នា​ជាមួយ​អ្នកទោស​ដូចគ្នា​ក្នុង​ពន្ធនាគារ​ខេត្តកណ្ដាល​ហើយ​លោក​ហឿន​វណ្ណា​រិទ្ធ​ចូល​ទៅ​ឃាត់​ហើយ​ទំនង​ជា​ប៉ះពាល់​រាងកាយ​នាង​ហ្គិ​ច​ទើប​នាង​ហ្គិ​ចខឹង​ហើយ​ប្តឹង​លោក​ហឿន​វណ្ណា​រិទ្ធ​តែម្ដង​។​

​សេចក្តីរាយការណ៍​បានឲ្យដឹង​ថា​នាង​ហ្គិ​ច​មិនបាន​ប្តឹង​លោក​ហឿន​វណ្ណា​រិ​ទ្ធទៅ​តុលាការខេត្ត​កណ្ដាលដោ​យ​មានមន្ទិល​ក្នុង​ចិត្ត​ថា​អាច​មិន​ទទួល​លទ្ធផល​ទើប​នាង​ហ្គិ​ចបាន​ប្តឹង​លោក​ហឿន​វណ្ណា​រិ​ទ្ធទៅ​តុលាកា​ររាជធានី​ភ្នំពេញ​វិញ​។​មិនទាន់​អាច​សុំ​ការបំភ្លឺ​ពី​លោក​ចា​ត​ស៊ីនា​ង​ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្ដាល​បាន​នៅឡើយ​ទេ​៕

 

Filed in: ព័ត៌មានជាតិ