សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​តេជោ ហ៊ុន សែន សន្យា​នឹង​បន្ត​បំណងប្រាថ្នា​របស់​វេជ្ជបណ្ឌិត Beat Richner ក្នុង​ការជួយ​កុមារ​កម្ពុជា​

​សម្តេច​តេជោ ហ៊ុន សែន សន្យា​នឹង​បន្ត​បំណងប្រាថ្នា​របស់​វេជ្ជបណ្ឌិត Beat Richner ក្នុង​ការជួយ​កុមារ​កម្ពុជា​

(​ភ្នំពេញ​)៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេជោ ហ៊ុន សែន បាន​សន្យា​នឹង​បន្ត​បំណងប្រាថ្នា​របស់​វេជ្ជបណ្ឌិត Beat Richner ក្នុង​ការជួយ​កុមារ​កម្ពុជា នៅក្នុង​បណ្តា​ឆ្នាំ​ខាង​មុខ​ទៀត បើទោះបី​លោក​វេជ្ជបណ្ឌិត បាន​ទទួលមរណភាព​ក៏ដោយ​ក្តី​។​

​នេះ​បើ​តាម​លិខិត​របស់​សម្តេច​តេជោ ហ៊ុន សែន ផ្ញើជូន​លោក Alain Berset ប្រធានាធិបតី​សហព័ន្ធ​ស្វីស ចំពោះ​មរណភាព​របស់ លោក​វេជ្ជបណ្ឌិត Beat Richner​។​
​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​នេះ តាង​នាម​ឲ្យ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​សម្តែង​នូវ​ស​មានទុក្ខ​យ៉ាង​ស្មោះស្ម័គ្រ​បំផុត តាមរយៈ​ឯកឧត្តម ជូន​គ្រួសារ​សព​ដែល​បាន​បាត់បង់ សមាជិក​ជាទី​ស្រលាញ់​របស់​ខ្លួន​។​

​ស្មារតី និង​សមិទ្ធិផល​ដ៏​ថ្លៃថ្លា​របស់​សព​លោក​វេជ្ជបណ្ឌិត​នឹង​ស្ថិតក្នុង​បេះដូង​យើងខ្ញុំ​។ យើ​ខ្ញុំ​ង​នឹង​បន្ត​បំណងប្រាថ្នា​របស់​គាត់ ក្នុង​ការជួយ​កុមារ​កម្ពុជា នៅក្នុង​បណ្តា​ឆ្នាំ​ខាង​មុខ​ទៀត​។ យើងខ្ញុំ​សូម​បួងសួង​ឲ្យ​ព្រលឹង របស់​លោក​វេជ្ជបណ្ឌិត​បាន​ទៅ​កាន់​សុ​គិត​ភព​»​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់ទៀតថា «​ខ្ញុំ​បាន​ទទួលដំណឹង​ដ៏​ក្រៀមក្រំ​បំផុត អំពី​អនិច្ចកម្ម​នៅ​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៨ របស់​លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទី​ពេទ្យ​គន្ធបុប្ជា នៅ​ប្រទេស​កម្ពុជា​។ មរណភាព​របស់​លោក​វេជ្ជបណ្ឌិត គឺជា​ការបាត់បង់​ជន​ដ៏​មហិមារ​មួយរូប ដែល​ប្តូរផ្តាច់​មិន​គិត​ពី​ខ្លួនឯង ក្នុង​ការជួយ​សង្គ្រោះ​កុមារ​និង​ស្ត្រី​កម្ពុជា​រាប់លាន​នាក់ ចាប់តាំងពី​ឆ្នាំ​១៩៩២»​។​

​ជាមួយគ្នានេះ សម្តេច​តេជោ ហ៊ុន សែន បាន​ប្រាប់ប្រ​ធានា​ធិបតិ​ស្វិស​ទៀតថា លោក​វេជ្ជបណ្ឌិត ក៏​ជា​បុគ្កល​មួយ​រូប ដែល​សម្តេច រួម​ទាំង​ប្រជាជន​កម្ពុជា​តែងតែ​ចងចាំ​ថា បាន​រួម​ចំណែក​ដ៏​ធំធេង​ក្នុង​ការធ្វើឲ្យ​ប្រសើរឡើង នូវ​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​របស់​ប្រទេស​កម្ពុជា​។ លើសពីនេះ មេត្តាធម៌ និង​បេះដូង​ប្រកបដោយ​ក្តី​ស្រលាញ់រ​បស់​លោក​វេជ្ជបណ្ឌិត ចំពោះ​ប្រទេស​កម្ពុជា​នឹងត្រូវ បាន​ចងចាំ​ជា​រៀងរហូត​។​

​សូមជម្រាបថា លោក Beat Richner ស្ថាបនិក​ពេទ្យ​គន្ធបុប្ផា​បាន​ទទួល​មរណភាព​នៅ​វេលា​ម៉ោង​២៖៤៥​នាទី​ព្រឹក​ថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៨ ក្នុង​ជន្មាយុ​៧១​ឆ្នាំ នៅ​ប្រទេស​ស្វីស​៕

Filed in: ព័ត៌មានជាតិ