សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អតីត​នាយ​ឧត្តមសេនីយ៍ជួន​សុវណ្ណមួយ​ដង្ហើមចង្រឹត​ឡើង​ឋានៈ​២​ក្រឹក​

​អតីត​នាយ​ឧត្តមសេនីយ៍ជួន​សុវណ្ណមួយ​ដង្ហើមចង្រឹត​ឡើង​ឋានៈ​២​ក្រឹក​

ភ្នំពេញ​៖ នាយ​ឧត្តមសេនីយ៍​ចុលនីវត្តន៍ ជួន សុវណ្ណ ដែល​ទើប​ឡើង​បុណ្យ​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ទី​៧​កញ្ញា​នោះ​នៅ​ល្ងាច​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​បាន​ឡើង​ម៉ា​ក្រឹក​ទៀត ទៅជា​អនុប្រធាន​អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឋានៈ​ស្មើ រដ្ឋមន្ត្រី​ដែល​ពីមុន​ជា​កៅអី​របស់លោក​កៅ​ខុន​ដា​រា​។

​នេះ​បើ​យោង​តាម​រាជក្រឹត្យ​ដែល​ត្រាស់បង្គាប់​តែងតាំង​ដោ ព្រះករុណា សម្តេច ព្រះបាទ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ។​

​សូមបញ្ជាក់​ថា នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ត្រូវបាន​ឡើង​កាន់តំណែង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​អំឡុង​ឆ្នាំ​២០១២ ជំនួស​តំណែង​លោក​ឧត្តមសេនីយ៍ ទូច ណារ៉ុថ ដែល​ត្រូវបាន​តែងតាំង​ជា​ប្រធាន​នាយកដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ និង​បន្ទាប់មក​ត្រូវ​តម្លើង​ជា​អគ្គស្នងការ​រង​នគរបាលជាតិ​។​

​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ដែលជា​អគ្គស្នងការ​រង​នគរ​បាន​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ត្រូវបាន​ដាក់ឲ្យចូល​នីវត្តន៍​ជាមួយនាយ​ឧត្តមសេនីយ៍​៩​រូប​ទៀត​កាលពី ថ្ងៃ​៣១​សីហា​មុន​ការប្រកាសរ​ចេញមុខ​រាជរដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៦​នៅ​ថ្ងៃ​ទី​៦​កញ្ញា​។​

​គេ​មិន​ទាន់​ដឹងថា តើ​ឧត្តមសេនីយ៍រូប​ណានឹ​ង​ឡើង​មក​អង្គុយ​អតីត​កៅអី​ខ្លាញ់​នៅ​ភ្នំពេញ​របស់​លោកនាយ​ឧត្តមសេនីយ៍ជួន​សុវណ្ណនោះ​នៅឡើយ​ទេ​?​មិនដឹង​ថា​ហេតុ​អី​បានយូ​ចឹង​នោះ​?

 

Filed in: ព័ត៌មានជាតិ