សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ដោះលែង​លោក​កឹម​សុខា​ពី​គុក​ត្រពាំងផ្លុង​ទាំង​កណ្តាលអាធ្រាត​ដោយ​ចៅក្រ​មមុខ​អាដែល​!!

ដោះលែង​លោក​កឹម​សុខា​ពី​គុក​ត្រពាំងផ្លុង​ទាំង​កណ្តាលអាធ្រាត​ដោយ​ចៅក្រ​មមុខ​អាដែល​!!

​ភ្នំពេញៈ លោក កឹម សុខា​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចៅក្រម​ស៊ើបសួរ សម្រេច​ដោះលែង​ពី​គុក​ត្រពាំងផ្លុង​ឲ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​ហើយ​កាល​ពី​រំលង​អាធ្រា​តចូល​ព្រឹក​ថ្ងៃទី​១០​កញ្ញា​ឆ្នាំ​២០១៨ ។

​លោក កឹម សុខា អាយុ​៦៤​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​ពី​លំនៅដ្ឋាន​របស់​លោក ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ហើយ​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ព្រំប្រទល់​ប្រទេស​កម្ពុជា​-​វៀតណាម ភ្លាមៗ ។​

​បើ​តាម​ដីកា​បញ្ជា​ឲ្យ​ដោះលែ​ងចុះ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨​របស់លោក គី ឬ​ទ្ធី​ចៅក្រម​តុលាការក្រុង​ភ្នំពេញ ឲ្យដឹងថា “​បង្គាប់​ឲ្យ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ «​ម​៣» ដោះលែង​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ត្រូវបាន​តំណាង​អយ្យការ​ដាក់​ឲ្យ​ស្ថិត​នៅក្រោម​ការពិនិត្យ​ពី​បទ​សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ បទល្មើស​ព្រហ្មទណ្ឌ ដែល​មានចែង និង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤៤៣ ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​” ។ ដោយ​ខ្លាច​មាន​ការ​ភន្ត័ច្រឡំ​រឿង​ដោះលែង​នេះ​នៅ​ព្រឹក​ថ្ងៃទី​១០​កញ្ញា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ។ បាន​ចេញ​លិខិតបញ្ជាក់​ថា​៖​ការដោះលែង​គឺ​
​ដោយសារ​បញ្ហា​សុខភាព ប៉ុន្តែ​លោក មិន​អាច​រត់​រួច​ពី​នីតិវិធី​តុលាការ​បាន​ឡើយ​។​

​យោងតាម​លិខិត​ប្រកាស​របស់​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បានឲ្យដឹងថា “​លោក កឹម សុខា ត្រូវបាន​ចៅក្រម​ស៊ើបសួរ សម្រេច​ដោះលែង​ឱ្យ​នៅក្រៅ​ឃុំ ហើយ​សម្រេច​ជំនួស​មកវិញ​នូវ​វិធានការ​នៃ​ការដាក់ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូ​វ​តុលាការ ដោយ​ភ្ជាប់​នូវ​កាតព្វកិច្ច​តាម​ផ្លូវច្បាប់​មួយ​ចំនួន​។ ការសម្រេច​នេះ ដោយ​ផ្អែក​ទៅលើ​ហេតុផល​សុខភាព និង​មាន​ការធានា​ខាង​ផ្នែក​នីតិវិធី​ច្បាស់លាស់​ថា ជន​ត្រូវ​ចោទ កឹម សុខា នឹង​មិន​អាច​រត់គេច​ខ្លួន​ពី​នីតិវិធី​តុលាការ​ឡើយ​”​។​

​សូម​ជម្រាប​ថា​បើ​គិត​មកដល់​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​១​សប្ដាហ៍​គត់ ពាក់ព័ន្ធ​បទ​ក្បត់ជាតិ លួច​ទាក់ទង​ជាសម្ងាត់​ជាមួយ​អាមេរិក ដើម្បី​ផ្តួល​រាជរដ្ឋាភិបាល​ស្របច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​យោង​តាម​ក្រម​ព្រហ្មទណ្ឌ បទ​ធ្វើ​សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើតឲ្យមាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឲ្យមាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំ ដល់​៣០​ឆ្នាំ​។​យោង​តាម​ក្រម​ព្រហ្មទណ្ឌ បទ​ធ្វើ​សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើតឲ្យមាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឲ្យមាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំ ដល់​៣០​ឆ្នាំ​។​

​កន្លងមក​មាន​ការស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ជា​ច្រើនលើក​ច្រើនសារ តែ​ទ​តុលាការ​កម្ពុជា​គ្រប់​ជាន់ថ្នាក់ បាន​បដិសេធ​សំណើ​នេះ​ជា​បន្តបន្ទាប់ ដោយ​អះអាង​ថា ការអនុញ្ញាត​ឲ្យ​លោក កឹម សុខា នៅ​ក្រៅ​ឃុំ គឺ​អាច​ប៉ះពាល់​នីតិវិធី តុលា​រការ​។​

​ក្នុងនោះ លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៨ សម្រេច​បន្ត​ឃុំខ្លួន​លោក កឹម សុខា ក្នុង​ពន្ធនាគារ​ដដែល ដោយ​មិន​អនុញ្ញាតឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ទេ​។​

​បន្ទាប់មក ចៅក្រម​ស៊ើបសួរ​បានចេញ​ដីកា​កោះហៅ​សាក្សី​សំខាន់​ម្នាក់ទៀត គឺ​លោក វ​ន់ ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឲ្យចូល​តុលាការ ដើម្បី​ឆ្លើយបំភ្លឺ​ជា​សាក្សី​នៅ​ក្នុង​រឿងក្ដី​។​
​សូម​បញ្ជាក់​ដែរ​ថា​មុន​ការដោះលែង​លោក កឹម សុខា ដែល​អ្នកនយោបាយ និង​បុគ្គល​សំខាន់ៗ​មួយចំនួន ក៏​ត្រូវបាន​ដោះ​លែងឲ្យ​មាន​សេរីភាព​ឡើងវិញ​ដែល អ្នកវិភាគ​មួយ​ចំនួន​យល់ថា ការដោះលែង​នេះ គឺ​ដើម្បី​សម្រាល​ស្ថានការណ៍​នយោបាយ​នៅក្នុង​ប្រទេស ក្រោយ​ការបោះឆ្នោតជាតិ អាណត្តិ​ទី​៦​កុំ​ឲ្យ​ធ្ងន់ធ្ងរ​ពេក​។​

​ចឹង​ចុង​ក្រោយ​លោក​កឹម​សុខា​ដែល​ជា​មនុស្ស​សំខាន​ត្រូវ​បាន​លោ​គី​រិទ្ធី​ដែល​ចេញដិ​ការដោះលែង​វិញដ​ដែល​។ ចាំ​មើល​ថា តើ​សកម្ម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​១១៨​នាក់​ដែល​ហាម​មិនឲ្យ​ធ្វើ​នយោបាយ​៥​ឆ្នាំ​អាច​នឹង​មាន​ការ​លើកទោស​ដែរ​អត់​?៕

 

Filed in: ព័ត៌មានជាតិ