សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្ដេច​តេជោ ហ៊ុន សែន តែងតាំង​កូនប្រុស​ច្បង​ជា​មេបញ្ជាការ​កង​ទព័ជើងគោក​ផ្លូវការ​!​រងចាំ​អ៊ុត​មើល​ថា​អ្នកណា​ជា​ស្នងការ​រាជធានី​ភ្នំពេញ​និង​អ្នក​ណា​ជា​អគ្គស្នងការ​នគរបាល​ជាតិ​?

​សម្ដេច​តេជោ ហ៊ុន សែន តែងតាំង​កូនប្រុស​ច្បង​ជា​មេបញ្ជាការ​កង​ទព័ជើងគោក​ផ្លូវការ​!​រងចាំ​អ៊ុត​មើល​ថា​អ្នកណា​ជា​ស្នងការ​រាជធានី​ភ្នំពេញ​និង​អ្នក​ណា​ជា​អគ្គស្នងការ​នគរបាល​ជាតិ​?

ភ្នំពេញ​៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បាន​ក្រាបបង្គំ​ទូល​ថ្វាយ​ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង និង​តម្លើង​ឋានន្ដរស័ក្ដិ នាយទាហាន​ជាន់ខ្ពស់​៣​រូប ជា​ថ្នាក់ដឹកនាំ​កំពូល​នៃ​កងយោធពល​ខេមរភូមិន្ទ​។

​នៅ​ក្នុង​សារលិខិត​នេះ​បាន​បង្ហាញថា ឧត្តមសេនីយ៍ឯក វង្ស ពិ​សេន​មេ​បញ្ជារ​ការរង​ប៉េអឹម ត្រូវ​បាន​ស្នើ​តែងតាំង​ជា​អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ និង​តម្លើង​ឋានន្ដរស័ក្ដិ ថ្នាក់​នាយ​ឧត្តមសេនីយ៍​ជំនួស​លោ​កនា​យ​ឧត្តមសេនីយ័​ប៉ុល​សារឿ​ន​ដែល​ត្រូវបាន​តែងតាំង​ជា​ទេសរដ្ឋមន្ត្រី , នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ ត្រូវ​បាន​ស្នើ​តែងតាំង​ជា នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ​ជំនួស​នាយ​ឧត្តមសេនីយ៍​គន់គីម​ដែល​តែងតាំង​ជា​ទេសរដ្ឋមន្ត្រី​។​

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ដែល​មុន​បោះឆ្នោត​ទទួល​ជា​នាយសេនាធិការ​ចំរុះ​និង​ជា​មេបញ្ជាការ​កង​ទព័ជើងគោក​ស្តីទី ត្រូវ​បាន​ស្នើ​តែងតាំង​ជា មេបញ្ជាការ​កងទ័ពជើងគោក​ផ្លូវការ​ដែល​ជា​ទីតាំង​ក្តាប់​កម្លាំង​យោធា​ដ៏​មាន​សក្តានុពល បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ជំនួស​នាយ​ឧត្តមសេនីយ៍​មាស​សុភា​ដែល​ក្លាយ​ជា​ទេសរដ្ឋមន្ត្រី​។​

​សម្រាប់​នាយ​ឧត្តមសេនីយ៍ សៅ សុខា ដែល​ឡើងជា​អគ្គមេបញ្ជាការ​កង​ទព័​ស្តីទី​បាន​មួយ​ដង្ហើមចង្រឹត​អាចនឹង​ដាក់ឲ្យ​ចូលនិវត្តន៍ឬ​តែងតាំ​ង​ក្នុង​មុខងារ​នយោបាយ​ព្រោះ​លោក​ក៏​ដល់​អាយុ​ដែរ​លើកលែងតែ​នាយករដ្ឋមន្ត្រី​ឲ្យ​បន្ត​។​

​សូម​បញ្ជាក់​ដែរ​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ សម្តេច​តេ​ជោនា​យករ​ដ្ឋ​មន្ត្រូ​ផ្កាយ​មាស ៥ បានដាក់​នាយ​ឧត្តមសេនីយ៍ខាង​នគ​រ​បាល​១០​រូបឲ្យ​ចូលនិវត្តន៍​លើកលែងតែ​នាយឧ​ត្ត​ម​សេនី​យ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ដែល​តាម​ធម្មតា​ក៏​ដល់​អាយុ​ចូល​និវត្តន៍​ដែរ មិនទាន់​ដាក់ឲ្យ​ចូលនិវត្តន៍ ។​
​បន្ទាប់​មក​សម្ត​ច​តេជោ ហ៊ុន សែន បាន​តែង​តម្លើង​និង​តែងតាំង​នាយ​អ​គ្ក​៣​រូប​ជំនួស​វិញ​គឺ​ឯកឧត្តម​ជា​អគ្គ​ភស្តុភា​នគរបាល ។ នាយ​ឧត្តមសេនីយ៍ គៀត​ចន្ទ​រិទ្ធ ជា​អគ្គ​នគរបាល​អន្តោប្រវេសន៍​និង​នាយ​ឧត្តមសេនីយ៍កង​សុខ​ន​ជា​អគ្គ​អត្តសញ្ញាណ​កម្ម​។​

​តំណែង​ប្រហោង​ជំនួស​មន្ត្រីនគរបាល​ជាន់ខ្ពស់​៧​រួប​ទៀត ពិសេស​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​មិនទាន់​ដឹង​ថា បាន​ទៅ​អ្នកណា​ទេ ? ចាំ​មើល​ថា​តើ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​សម្រេច​ស្នើ​ដាក់​អ្នកណា​ជា​ស្នងការ​នគរបាល​ក្រុង​?​។​

​មានការ​ទស្សន៍​ទាយ​ថា​៖​ប្រសិនបើ​សម្តេច​ក្រឡាហោម​លោក​ដាក់​ឧត្តមសេនីយ៍សថេ​តដែ​ល​ជា​សាច់ញាតិ​ជា​ស្នងការន​គ​របាល​រាជធានី​ភ្នំពេញ​នោះ​តំណែង​អគ្គស្នងការ​នគរបាល​ជាតិ​នឹង​ត្រូវាបាន​ទៅ​លោកឧ​ត្ត​ម​សេនីយ៍​ឌី​វិជ្ជា​ជាមិនខាន​!!​ក្រឡា​រែក​ល្អ​តើ !៕

 

Filed in: ព័ត៌មានជាតិ