សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចិន​បាញ់​ចិន​ក្នុង​ហាង​ផឹកស៊ី​ឲ្យ​រងរបួស​៤​នាក់ នៅ​ក្រុងព្រះសីហនុ ចាប់បាន​២​នាក់ ហូត​កាំភ្លើង​២​ដើម​ហើយ​!

ចិន​បាញ់​ចិន​ក្នុង​ហាង​ផឹកស៊ី​ឲ្យ​រងរបួស​៤​នាក់ នៅ​ក្រុងព្រះសីហនុ ចាប់បាន​២​នាក់ ហូត​កាំភ្លើង​២​ដើម​ហើយ​!

ខេត្ត​ព្រះសីហនុ ៖ ប្រសិនបើ​គ្មាន​ការបង្ការ​ទប់ស្កាត់​អនុវត្ត​ច្បាប់​ឲ្យមាន​ប្រសិទ្ធិភាព​ទេ​ខេត្ត​ក្រុង​ព្រះសីហនុ​នឹង​គ្រប់គ្រង​ដោយ​ក្រុម​ម៉ាហ្វីយ៉ា​ចិន​ជាមិនខាន​។​ជាក់ស្តែង​ករណិយ៍​ជា​ជនជាតិ​ចិន ជាប់​ពាក់ព័ន្ធ​ការបាញ់ប្រហារ​ជនជាតិ​ចិន​ដូចគ្នា បណ្តាលឲ្យ​រងរបួស​៤​នាក់ តាំងពី​យប់​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ​នេះ​ទើបតែ​ស្រាវជ្រាវ​ចាប់​បាន​២​នាក់​ដក​អាវុធ​បាន​២​ដើម​តែ​ប៉ុណ្ណោះ​នៅ​ថ្ងៃ​ទី​០៥.០៩.១៨ វេលា​ម៉ោង​២២:៣០​នាទី ។

​ជនសង្ស័យ ០២​នាក់​មាន​ឈ្មោះ​៖
១-​ឈ្មោះ​រ៉េ​ន​ហាយ​ជុន​( REN HAI JUN )​ភេទ​ប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ E០១១១៥៤៣៤ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ មិន​ពិតប្រាកដ ។​
២-​ឈ្មោះ​វូ​ហាយ​ហ្សូ​( WU HAI ZHU )​ភេទ​ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ E៩២១១១៩៨៥ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ មិន​ពិតប្រាកដ ។​
​កាំភ្លើងខ្លី​២​ដើម​មាន​៖ ១,​ម៉ាក​BERETA​លេខ​G643652​បង់​១​គ្រាប់​២​។​២,​ម៉ាក​GIOCK 19​លេខ​WBEN763​បង់​១​គ្រាប់​៣​។​
​ចិន​ជើង​ខ្លាំង​ខាង​បាញ់​នោះ​សារភាព ថា ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​ដោយ​ប្រើ​ភ្លើង​ខ្លី ០២​ដើម បាញ់​ទៅលើ​ជនរងគ្រោះ​ខណៈ​កំពុង​ផឹកស៊ី​នៅក្នុង​ហាង «​ស៊ី ហ៊ូ​» ពិតប្រាកដ​មែន ព្រោះ​ពួកគេ​ខឹង​នឹង​ជនរងគ្រោះ​ដែល​បាន​និយាយ​ប្រមាថមើលងាយ​ពួកគេ ថា​ពួកគេ​ជា​មនុស្ស​ដើរ​មិន​ត្រង់​ផ្លូវ ដើរ​វាចៗ​បែបនេះ​មិនមែន​ជា​មនុស្ស​ល្អ ពេលដែល​ពួកគេ​ទៅ​ផឹក​នៅ​ក្នុង​ក្លឹប កាលពី​ថ្ងៃ​ទី ១៥ ខែកក្កដា ឆ្នាំ​២០១៨ ទើប​នៅ​ថ្ងៃ​កើតហេតុ​ពួក​គេ​បាញ់​ទៅលើ​ជនរងគ្រោះ​តែម្តង ។​

​ចំពោះ​កាំភ្លើង​រូបគេ​បាន​ទិញ​ពី​ជន​មិន​ស្គាល់មុខ ក្នុង​១​ដើម​តម្លៃ​៣,៨០០​ដុល្លា ហើយ​ពេល​ធ្វើ​សកម្មភាព​រួច ពួកគេ​បាន​យក​ទៅ​កប់​នៅក្នុង​ដី​ស្ថិតនៅ​ក្រុម​២២​ភូមិ​៣​សង្កាត់​៣​ក្រុងព្រះសីហនុ​។​

​សេចក្តីរាយការណ៍​ឲ្យដឹងថា នៅ​យប់​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៨​នោះ ខណៈ​ជនរងគ្រោះ​ចិន​កំពុងតែ​អង្គុយ​ផឹកស៊ី ក្នុង​ហាង «​ស៊ី ហ៊ូ​»​ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ស្រាប់តែ​លេចមុខ ជនដៃដល់​២​នាក់​(​ចិន​) ពាក់មួក​សុវត្ថិភាព និង​អាវធំ ជិះ​ម៉ូតូ​បិទ​ស្លាក​លេខ អម​ដោយ​កាំភ្លើង​២​ដើម បាន​ទៅ​បាញ់​ជនរងគ្រោះ​តែម្តង មិនដឹង​ថា​ពួក​វា​មាន​ជម្លោះ​អី​ទេ​។​

​សូម​បញ្ជាក់​ដែរ​ថា​ថ្មីៗ​នេះ​លោក​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជូន​ក្រុម​ការងារ​ចំនួន​១១​រូប ទៅ​ជួយ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង ខេត្ត​ព្រះសីហនុ ដោយ​ក្នុង​នោះ​មាន នាយ​ឧត្តមសេនីយ៍​ផ្កាយ​៤​ម្នាក់ ឧត្តមសេនីយ៍ឯក​ផ្កាយ​៣​ម្នាក់ ឧត្តមសេនីយ៍ទោ​ផ្កាយ​២ ចំនួន​៦​នាក់ ឧត្តមសេនីយ៍ត្រី​ផ្កាយ​១ ចំនួន​២​នាក់ និង​វរសេនីយ៍ឯក​ម្នាក់​ដើម្បី​ជួយ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ខេត្ត​ព្រះសីហនុ​ដែល​មាន​បន​ល្បែង​កាស៊ីណូ​ប្រមាណ​៥០​កន្លែង​សម្រាប់​បំរើភ្ញៀវ​ចិនៗ ។ សម្រាប់​លោក​ឧត្តមសេនីយ៍ ជួន ណា​រឹន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​អះអាង​ប្រាប់​កាសែត​ថា លោក​ធានា​សន្តិសុខ​១០០​ភាគរយ​សូម​ភ្ញៀវ​ទេសចរណ៍​អញ្ជើញ​មក​កំសាន្ត​ចុះ​!៕

 

Filed in: សន្តិសុខសង្គម