សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សភា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​ទាំង​១២៥​រូប​ចូល​ប្រជុំ​និង​ស្បថ​ចូលកាន់​តំណែង​

​សភា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​ទាំង​១២៥​រូប​ចូល​ប្រជុំ​និង​ស្បថ​ចូលកាន់​តំណែង​

ភ្នំពេញ ៖ នៅ​ពេល​រសៀល​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៨ តំណាងរាស្ត្រ​ទាំង​១២៥​រូប​នៃ​រដ្ឋសភា​នីតិកាល​ទី​៦ បាន​ចូល​ទៅ​កាន់​ព្រះបរមរាជវាំង ដើម្បី​ធ្វើ​ពិធី​សច្ចា ប្រណិធាន នៅ​ចំពោះ​ព្រះ​ភក្ត្រ ព្រះមហាក្សត្រ​កម្ពុជា មុននឹង​ចាប់ផ្តើម បំពេញ​ការងារ​របស់​ខ្លួន ។

​ក្នុង​ឱកាស​យាង​ចូលរួម​បើក​កិច្ចប្រជុំ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​កម្ពុជា​បាន​ព្រះរាជ បន្ទូល​ផ្តល់​ព្ររាជតម្រិះថា « ដើម្បី​សុខដុម​នៃ​សង្គម​ជាតិ​កម្ពុជា ប្រជាជាតិ​កម្ពុជា​ត្រូវមាន​ឯកភាព​និង​សាមគ្គីភាព​ជាតិ​ខ្ពស់​ដោយ​ឈរ​លើ​ស្មារតី បង្រួបបង្រួម​ជាតិ​និង​ប្រកាន់ខ្ជាប់​នូវ​ព្រហ្ម​វិហារធម៌​ទាំង​៤ គី​មេត្តា ករុណា មុទិតា​និង​ឧបេក្ខា »​។​

​ព្រះមហាក្សត្រ​ព្រះអង្គ​មានបន្ទូល​បន្តថា រដ្ឋ​សភា​កម្ពុជា​បាន​ចាប់​បដិសន្ធិ​ជា​ថ្មី​ឆ្នាំ​១៩៩៣ មកដល់ពេលនេះ មាន​រយៈពេល​២៥​ឆ្នាំ ហើយ ដែល​កម្ពុជា​បាន​ប្រែក្លាយ​ពី​ការបែកបាក់​ជាតិ​និង​ការបែងចែក​ទឹកដី ទៅ​ជា​ប្រទេស​មាន​សន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ​និង​អភិវឌ្ឍ​គ្រប់​វិស័យ ដែល​ពលរដ្ឋ​រស់នៅ​ប្រកបដោយ​ក្តី​សង្ឃឹម​និ​ង​សុខក្សេមក្សាន្ត​។​

​អង្គ​ព្រះមហាក្សត្រ រំលឹក​ដល់​សមាជិកសភា​ថា រដ្ឋសភា​ដែល​ជា​អង្គភាព​មានអំណាច​នីតិ​បញ្ញាតិ​នឹង​បន្ត​បំពេញ​ភារកិច្ច​របស់ ខ្លួន​ដូច​មាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​ជា​ធរមាន ដើម្បី​បន្ត​តួនាទី​ក្នុង​ការបន្ត​និរន្ត​ភាព​នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ កសាង​ព្រះរាជាណាចក្រ​កម្ពុជា ជា​រដ្ឋ​ដ៏​រឹងមាំ​និង​ជឿនលឿន ដោយ​ផ្នែក​លើ​ច្បាប់ ធានា​ការអនុវត្តន៍​ច្បាប់​ដោយ​ស្មើរ​ភាព​សម្រាប់ ប្រជា​ពលរដ្ឋ​គ្រប់រូប​និង​ធានា​ការពារ​លើកស្ទួយ​សិទ្ធិសេរីភាព​គ្រប់បែប​យ៉ាង​របស់​ប្រជាពលរដ្ឋ​។​

​ព្រះមហាក្សត្រ​ត្រាស់​ថា តំណាងរាស្ត្រ​សភា ជា​តំណាង​ប្រជាជាតិ​ខ្មែរ​ទាំងមូល ធ្វើ​យ៉ាងណា​ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ថែម ទៀត​ជួយ​ប្រជាពលរដ្ឋ​ឱ្យ​រស់នៅ​បាន​ស្មើភាព​គ្នា​ក្នុង​ជំនឿ​សាសនា ការសិក្សា​រៀនសូត្រ និង​មាន​ការងារ​ធ្វើ​សមរម្យ​ទៅ​តាម​កម្លាំង សមត្ថភាព​និង​កំរិត​វិជ្ជា​របស់ខ្លួន​។​

​ព្រះមហាក្សត្រ​បង្ហាញ​ទឹក​ព្រះទ័យ​ចំពោះ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​ថា​៖ “​ខ្ញុំ​មាន​ជំនឿ​យ៉ាងម៉ុត​មាំ​ថា រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៦​ថ្មី ដែល​នឹង​ទទួលបាន​ការទុកចិត្ត​ពី​រដ្ឋសភា នឹង​បំពេញ​ភារកិច្ច តាម​គោលនយោបាយ បន្ត​ជម្រុញ​កំណើនសេដ្ឋកិច្ច លើកកម្ពស់​កម្រិតជីវភាព របស់​ប្រជាពលរដ្ឋ បន្ត​ការអភិវឌ្ឍ​និង ពង្រឹង​ប្រព័ន្ធ​ការពារ​សង្គម ដែល​មាន​វិសាលភាព គ្របដណ្ដប់​ប្រជាពលរដ្ឋ​គ្រប់រូប និង​អភិរក្ស អភិវឌ្ឍន៍​វប្បធម៌​ដោយ​ចីរភាព ដើម្បី​ធានា​អត្ថិភាព ដ៏​រឹងមាំ​នៃ​អត្តសញ្ញាណ​ជាតិ ជម្រុញ​ការ អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ស្របគ្នា​និង​ការលើក កម្ពស់​សីលធម៌ សម្រាប់​ភាព​សុខ​ដុម នៃ​សង្គមជាតិ​” ។​ទ្រង់មាន​ព្រះរាជ​បន្ទូល​បន្ត​ថា ដើម្បី​សម្រេច​បាន​ភារកិច្ច​ដ៏​ឧត្តុង្គឧត្តម​នេះ ប្រជាជាតិ​កម្ពុជា​ត្រូវមាន​ឯកភាព និង​សាមគ្គីភាព​ខ្ពស់ ដោយ​ឈរ​លើ​ស្មារតី បង្រួបបង្រួម​ជាតិ និង​ប្រកាន់​ភ្ជាប់​នូវ​ព្រហ្ម​វិហារធម៌​៤​គឺ មេត្តា ករុណា មុទិតា និង​ឧបេក្ខា ។​

​សូមបញ្ជាក់ថា​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​លើក​ដំបូង នៃ​រដ្ឋ​សភា​អាណត្តិ ទី​៦ ថ្ងៃទី​៥​ខែ​កញ្ញា​ឆ្នាំ​២០១៨ ៖ មាន​អង្គទូត​ប្រចាំ​នៅ​កម្ពុជា​ចំនួន​២២ ចូលរួម ក្នុង​ចំណោម​បណ្តា​អង្គ​ទូត​ទាំង​៣១ និង អវត្តមាន​ចំនួន ៩ មាន​។​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា បានឱ្យដឹងថា អង្គទូត​ដែល​អវត្តមាន ៖ ១. អាមេរិក ២. កាណាដា ៣. អូស្ត្រាលី ៤. បារាំង ៥. អាឡឺម៉ង់ ៦. អង់គ្លេស ៧. ស៊ុយអេត ៨. សហគមន៍​អឺរុប និង​៩. ប៊ុលហ្គារី​។​

​បន្ទាប់ពី​បើក សម័យប្រជុំ​ដំបូង​រួចរាល់ ពិធី​បើក​សម័យប្រជុំ​លើក​ទី​១ នៃ​រដ្ឋសភា នឹង​ចាប់ផ្តើម​ការងារ របស់​ខ្លួន​ក្រោម​អធិបតីភាព សម្តេច ហេង សំរិន ព្រឹទ្ធសមាជិក​រដ្ឋសភា ដើម្បី​សម្រេច​អំពី​សុពលភាព នៃ​អាណត្តិ​របស់​សមាជិក​នី​មួយៗ និង​ការអនុម័ត​បទបញ្ជាផ្ទៃក្នុង របស់​រដ្ឋសភា នីតិកាល​ទី​៦ ។​

​សម្រាប់​ថ្ងៃ​ទី​៦ ខែ​កញ្ញា រដ្ឋសភា​នឹង​ធ្វើ​ការបោះឆ្នោត ជ្រើសតាំង​ក្បាលម៉ាស៊ីន រដ្ឋ​សភា​រួមមាន​៖ ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មាធិកា​រ​ជំនាញ​នៃ​រដ្ឋសភា និង​ផ្តល់​សេចក្តីទុកចិត្ត​ចំពោះ ក្បាលម៉ាស៊ីន រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី ផងដែរ ។​

​តំណាងរាស្ត្រ​ទាំង​១២៥​រូប​នៃ​បេក្ខជន​ជាប់ឆ្នោត​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ក្នុង​ចំនោម​អ្នក​១២៥​រូបនេះ មាន​សមាជិក រដ្ឋសភា ដែល មាន​វ័យ​លើសពី ៨០​ឆ្នាំ​តែ ២​នាក់​ប៉ុណ្ណោះ គឺ​សម្តេច​ចក្រី​ហេង សំរិន អាយុ ៨៤​ឆ្នាំ​និង​សម្តេច​គង់ សំអុល ដែល​មាន​វ័យ ៨២​ឆ្នាំ​។​

​សម្រាប់​សមាជិក​សភា​ដែល​មាន​វ័យ​លើសពី​៧០​ឆ្នាំ​ឡើង​មាន​ចំនួន ២៤​នាក់​។ សម្រាប់​សមាជិក​សភា​ដែល​មាន​វ័យ​លើសពី​៦០​ឆ្នាំ​ឡើង​មាន​ចំនួន ៧៣​នាក់​

​នឹង​មាន​សម្រាប់​សមាជិក​សភា​ដែល​មាន​វ័យក្មេង​ជាងគេ ដែល​មាន​អាយុ​ក្រោម ៤០​ឆ្នាំ មាន​ចំនួន ៨​នាក់ ក្នុងនោះ មាន​ឯកឧត្តម ឃឹង នុ​ភាព ,​ឯកឧត្តម សាយ សំ​អាល់​, ឯកឧត្តម ម៉ាត់ សេត​, ឯកឧត្តម ស សុខា​, ឯកឧត្តម នង វាសនា​, ឯកឧត្តម ហ៊ុន ម៉ា​នី , ឯកឧត្តម សុខ សូ​កាន និង ឯកឧត្តម យឹម លាត ដែល​ជា​សមាជិក​សភា​ក្មេង​ជាងគេ ក្នុង​វ័យ​ទើបតែ ៣២​ឆ្នាំ តំណាងរាស្ត្រ​ខេត្ត កំពង់ធំ​។​

​សូម​បញ្ជាក់​ដែរ​ថា តំណាងរាស្ត្រ ១២៥​រូប មាន​តំណាងរាស្ត្រ​ជា​ស្ត្រី ចំនួន ១៦​នាក់ ដែល​ស្មើនឹង​១២,៨ ភាគរយ ៕

 

Filed in: ព័ត៌មានជាតិ