សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្រី​ស្អាត​បើក​ឡាន​បុក​របាំង​ចែក​ផ្លូវ​ហើយ​ទះកំភ្លៀង​និង​ធាក់​សង្សា​ជា​តារា​ស៊េរី​ថ្មី​

ស្រី​ស្អាត​បើក​ឡាន​បុក​របាំង​ចែក​ផ្លូវ​ហើយ​ទះកំភ្លៀង​និង​ធាក់​សង្សា​ជា​តារា​ស៊េរី​ថ្មី​

​ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរណ៍ រវាង​គូស្នេហ៍​មូយ​នឹម ដែល​បង្ក​ឲ្យមាន​ការផ្អើល​យ៉ាងខ្លាំង កាលពី​យប់​ថ្ងៃ​ទី​១០​កក្កដា​ឆ្នាំ​២០១៦​ដោយសា​ការ​បើកឡាន​បុក​របាំង​ចែក ថ្នល់​ហើយ​ខាង​ស្រី​ទះ​ចេញ​មក​ទាស់​ប្រតាយ​គ្នា​ទះកំភ្លៀង​និង​ធាក់​ភាគី​ខាង ប្រុស គឺ ជា​តារា​សម្តែង​ស្រី​ម្នាក់​ទើប​តែ​រះ​។

​បើ​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុកមួយ បានឲ្យដឹងថា ស្រី​ស្អាត នោះ​នាង ជា​តារា​ស្រី​ម្នាក់ ដែល​ទើបតែ​ក្រុង​ពលី​រឿង “​ពេល​ណា​កូន​មាស​ម្តាយ​” របស់​ប៉ុស្តិ៍​ទូរទស្សន៍​មួយ​។​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​តារា សម្តែង​ស្រី វ័យក្មេង​រូបនេះ​និង​ប្រុស​ស្នេហ៍ ធ្វើឲ្យ​មហាជន​ដែល​តាមដាន​ព័ត៌មាន​នេះ​មួយចំនួន មាន​ការ​មិន​ពេញចិត្ត​លើ​សកម្មភាព និង​ការនិយាយស្តី របស់​នាង​ទៅកាន់​សមត្តកិច្ច​ប៉ូលិស និង​អ្នកកាសែត​ផងដែរ​។​

​សូម​បញ្ជាក់​ដែរ​ថា យុវជន​ម្នាក់​រួម​ដំណើរ​ស្រី​ស្រស់​ស្អាត​ម្នាក់​បើករថយន្ត​តាម​បណ្ដោយ​ផ្លូវ នេ​រុហ៍​ពី​ជើង​ទៅ​ត្បូង​បោះពួយ​យ៉ាង​លឿន​លុះ​មកដល់​ចំណុច​ច​កើត​កែង ផ្លូវ​មុនី​រ៉េត​រង្វង់​មូល​អូ​ឡាំ​ពិ​ជ​បាន ជ្រុល​ទៅ​បុក​ក្បាល​នាគ​ថ្ម​បាក់​១​កង់​រថយន្ត​បែក​ពោង​ទៅមុខ​លែងត់​រួច​តែ មិន​បណ្ដាលអោយ​មនុស្ស​រងរបួស​ទេ ។​

​ហេតុការណ៍​នេះ​កើត​ឡើង​វេលា​ម៉ោង​១.១០​នាទី​រំលង​អធ្រាត​ឈានចូល​ថ្ងៃ​ទី ១០​ខែ​កក្ដ​ដា​ឆ្នាំ​២០១៦​ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គរ​ខណ្ឌទួលគោ​ក​តា​ម សាក្សី​ឃើញ​ហេតុការណ៍​បានអោយដឹង​ថា​មុនពេល​កើតហេតុ​គេ​ឃើញ​សង្សា​មួយគូរ បើករថយន្ត​លុច​ស៊ី​ស​RX300​ព​ណ័ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​.2.P9197​បើក​ពី ជើង​ទៅ​ត្បូង​បោះពួយ​យ៉ាង​លឿន​រហូត​មកដល់​ចំនុចកើតហេតុ​ខាងលើ ។ សង្ឃឹមថា តារា​សម្តែង​ស្រី ស្រស់ស្អាត នឹង​បំភ្លឺ​ពី​មូលហេតុ​ទាក់ទិន​គ្រោះថ្នាក់​ខាងលើ​នេះ​ជាមិនខាន​៕

 

 

20160711aa (1)

Filed in: គ្រោះថ្នាក់ចរាចរណ៍