សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេ​កាសែត​មួយ​ព្រលះ​ចៅហ្វាយស្រុក​សណ្តាន់​ករណីយ៍​ជេរប្រមាថ​ដៀល​ដល់​ម៉ែ​

​មេ​កាសែត​មួយ​ព្រលះ​ចៅហ្វាយស្រុក​សណ្តាន់​ករណីយ៍​ជេរប្រមាថ​ដៀល​ដល់​ម៉ែ​

​ភ្នំពេញ ​ ៖​លោក ឡុង គី​សឹង អ​ភី​បាល​ស្រុក​សណ្តាន់ ត្រូវ​លោក ហ៊ុន សុខា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​ឯករាជ្យ ឡាយ​Videos បកអាក្រាត​នូវ​ទង្វើ​អសីលធម៌ និង​ការប្រព្រឹត្ត​អំពើ​មិន​ប្រក្រតី ព្រមទាំង​ការប្រើ​ភាសា​មិន​ថ្លៃថ្នូរ មិន​សម​ជា​អ្នកដឹកនាំ ។​

​លោក ហ៊ុន សុខា នឹង​ត្រៀម​ដាក់​ពាក្យបណ្តឹង ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហា ផ្ទៃ​។
​តាម​បណ្តាញ​សង្គម​facebook នៅ​ព្រឹក​ថ្ងៃទី ៥ កញ្ញា ២០១៨ នេះ​គេ​បានឃើញ និង​ស្តាប់ឮ​សម្លេង​របស់​លោក ហ៊ុន សុខា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​ឯករាជ្យ ឡាយ​ឃ្លីប Videos ទំនង​ជា​លោក​កំពុង​នៅ​ឯ​បរទេស​ពីព្រោះ​នៅ​ក្រោយ ខ្នង​លោក​គឺ​មាន​ស្លាក​យី​ហា​នៃ​ហាង​មាន​អក្សរ​បរទេស ។​

​លោក ហ៊ុន សុខា បាន​ប្រតិកម្ម​ខ្លាំងៗ​តប​ទៅ​នឹង​សំដី​របស់ លោក ឡុង គី​សឹង អភិបាល​ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ ដែល​មាន​លោក សុខ លូ ជា​អភិបាល​ខេត្ត​កំពង់ធំ ។ គេ​មិន ដឹងថា ករណី​វិវាទ​រវាង​លោក ហ៊ុន សុខា និង​លោក ឡុង គី​សឹង កើតឡើង​ពី​បញ្ហា​អ្វី​នោះទេ ? ហើយក៏​មិន​ដឹង​ថា​កើត ឡើង​តាំងពី​ពេល​ណា​ដែរ ? ព្រោះ​បើ​មនុស្ស​យើង​គ្រប់រូប បាន ស្តាប់ឮ សម្តី​របស់​លោក ហ៊ុន សុខា និយាយ​ក្នុង វីដេអូ អំពី​ពាក្យ​សំដី​ប្រមាថ​មើលងាយ របស់លោក ឡុង គី​សឹង ជេរ ប្រមាថ​មក​លើ​រូប​លោក ហ៊ុន សុខា នោះ​គឺថា​មិន​អាច​ទទួល យក​បាន​ទេ​ក្នុងនាម​ជា​មនុស្ស ។​

​លោក​ហ៊ុន សុខា បញ្ជាក់ថា ខ្ញុំ សូម​ផ្តាំ​ទៅ​លោក​ឡង គី​សឹង អភិបាល​ស្រុក​សណ្តាន់​ខេត្តកំពង់ធំ​វិញ​ផង​សំដី​របស់​លោក​ដែល​និយាយ​នៅ​ថ្ងៃ​28​ខែ​សីហា​ឆ្នាំ​2018​ថា​បើ​ចង់​រំលោភ​ស្រី​គឺមាន​តែ​រំលោភ​ម្តាយ​ខ្ញុំ​ប្រពន្ធ​ខ្ញុំ​នោះ​តើ​សមជា​អភិបាលស្រុក​ទេ​?​ម្តាយ​ខ្ញុំ​អាយុ​80​ឆ្នាំ​គាត់​ស្លាប់​ហើយ​បើ​លោក​ចង់​រំលោភ​ក្រែង​ម្តាយ​លោក​នៅ​រំលោភ​ចុះ​។ ខ្ញុំ​នឹង​ជំរាប​រឿងនេះ​ដល់​សម្តេច​ក្រឡាហោម ស ខេង អោយ​ជ្រាប​រឿង​នេះ​ហើយ​បន្ទាប់​ពី​ចប់​បេសកម្ម​ក្រៅប្រទេស​វិញ​ខ្ញុំ​និង​ឆ្លើយតប​លោក​អភិបាលស្រុក​ពាល ជា​សត្វ​តិរច្ឆាន​ម្តង​។ ខ្ញុំ​មិន​ប្តឹង​អភិបាលខេត្ត​សុខ លូ​ទេ​ព្រោះ​ជំរាប​គាត់​កាលណា​លោក​អភិបាល​ស្រុក​រូប​នេះ​រឹតតែ​ឈ្លើយ​?!​។​

​ខ្ញុំ​អាសូរ​អ្នកមានគុណ​ខ្ញុំ​ណាស់​តាំងពី​គាត់​នៅរ​ស់ត្រូវ​អភិបាល​តិរច្ឆាន​នេះ​ជេរ​រហូត ប្រមាថ​គ្រួសារ​ខ្ញុំ​រហូត​សត្វ​តិរច្ឆាន​នេះ​អាង​អំណាច​ណាស់​ម្តងនេះ​ទោះ​ស្លាប់​ក៏​ដោយ​ត្រូវ​បកស្បែក​ពួក​អា​ប្រមាថមើលងាយ​ប្រជាជន​ទាំង​មេ​និង​កូន​វា​អោយអស់ សូម​វិញ្ញាណ​ខ​ន្ត័អ្នក​មានគុណ​អភ័យទោស​អោយ​កូន​ចំពោះ​ការប្រមាថ​អ្នកមានគុណ​ពី​សំណាក់​អភិបាល​ស្រុក​សណ្តាន់​គឺ​ឡង គឺ​សឹង ។ ជុំវិញ​ករណី​នេះ ដំណឹងភ្នំពេញ ពុំ​អាច​ស្វែងរក​ការបំភ្លឺ​ពី​លោក ឡុង គី​សឹង បាន​ទេ​ព្រោះ​ពុំ​មាន​លេខ​ទូរស័ព្ទ ។​

 

Filed in: ព័ត៌មានជាតិ