ភ្នំពេញ ៖ ស្ងាត់ៗនាយក្រិន តារាកំប្លែងទាបល្អិតប្រចាំក្រុមកំប្លែងនាយកុយ បានប្រកាសឲ្យដឹងអំពីរៀបចំជប់លាងជូន ភរិយា ដើម្បីអបអរសាទរកូនស្រីម្នាក់ ដែលរៀបឃើញពន្លឺព្រះអាទិត្យ សប្តាហ៍ក្រោយនេះ ។
តាមរយៈហ្វេសប៊ុកនាយក្រិន បានបង្ហោះសារថា “ជូនដើរលេងអោយហើយព្រោះគៀកថ្ងៃឡើងជ្រុញហើយថ្ងៃ ១១ ខែ ៩ .២០១៨ ជួបគ្នាណាកូនស្រី សុជន បញ្ញា”។សូមបញ្ជាក់ថានាយក្រិនទោះបីមានរាងតូចទាបតែសមត្តភាពផលិតកូនមិនសសើរមិនបានគឺគ្រាន់ជាងគូស្វាម៉ីភរិយាខ្លះដែលមានរូបរាងពេញខ្នាត់តែរកកូនមួយធើថ្នាំមិនបាន។
អ្នកខ្លះខំចាយលុយរាប់ពាន់ដុល្លារទម្រាំបានកូនមួយ។តែសម្រាប់នាយក្រឹនបើគិតទាំងប្រពន្ធមុនគាត់ផលិតបានកូនទី៣ហើយ!។ជូនពរសុខភាពល្អ!!៕