សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ឆាយ​សុធា​ពី​អតីត​អ្នកកាសែត​ក្លាយ​ជា​ឧកញ៉ា​ក្នុង​ការងារ​ធុរកិច្ច​ជន​

លោក​ឆាយ​សុធា​ពី​អតីត​អ្នកកាសែត​ក្លាយ​ជា​ឧកញ៉ា​ក្នុង​ការងារ​ធុរកិច្ច​ជន​

ភ្នំពេញ ​៖​ កាលពី​ថ្ងៃ​ទី​១៤ ​សីហា ​ឆ្នាំ​២០១៨ ​កន្លងមកនេះ ​លោក​ ឆាយ​ សុធា ​ប្រធាន​ក្រុមហ៊ុន​ដាយ​អ៊ី​មឹន​ឡាក់​គី​អេ​ស៊ា​(Diamond Lucky Asia Co.Ltd)​ត្រូវបាន​ព្រះមហាក្សត្រ​ព្រះបរមនាថ​នរោត្តម​សីហា​មុនី​ព្រះ​ប្រទាន​គោ​រម្យ​ថា​ឧកញ៉ា​។

​កើត​ឆ្នាំ​១៩៦៨​នៅ​ឃុំ​រកា​កោង​ស្រុក​មុខកំពូល​ខេត្ត​កណ្តាល​លោក​ឆាយ​សុធា​គឺជា​កូនកំព្រា​ចេញពី​របប​ប៉ុលពត​ដោយ​ឪពុក​ម្តាយ​បាន​បាត់បង​ជិវិត​ក្នុង​របប​៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ​។​ក្រោយ​រំដោះ​ឆ្នាំ​១៩៧៩​លោក​បាន​មក​រសនៅ​ក្នុង​មជ្ឈមណ្ឌល​កុមារកំព្រា​ជំនាន់​អតីត​សាធារណរដ្ឋ​ម​ប្រជាមានិត​កម្ពុជា​ក្រោយ​មក​ជា​រដ្ឋ​ម​កម្ពុជា​។​លោក​បាន​រៀនសូត្រ​ក្រប​ចំនេះដឹង​រហូត​ក្រោយមក​បាន​ក្លាយជា​អ្នកកាសែត​ម្នាក់​និង​ជា​ចាងហ្វាង​កាសែត​វត្តភ្នំ​នៅ​អំឡុង​ឆ្នាំ​១៩៩៦​រហូតដល់​ឆ្នាំ​២០០៦​បាន​បោះបង់​ដើម្បី​មក​ប្រកប​អាជីព​ជា​អ្នក​ធុរៈកិច្ច​ជន​វិញ​។​

​លោក​ឧកញ៉ា​ឆាយ​សុធា​ដែល​រៀបការ​មានកូន​២(​ប្រុស​១​ស្រី​១)​បាន​ក្លាយជា​ប្រធាន​ក្រុមហ៊ុន​ដាយ​អ៊ី​មឹន​ឡាក់​គី​អេ​ស៊ា​(Diamond Lucky Asia Co.Ltd)​គឺជា​ធុរកិច្ច​ជន​ម្នាក់​ដែល​មាន​ជំនាញ​ខាង​ពិគ្រោះ​យោបល់​និង​ទំនាក់ទំនង​ក៏​ដូចជា​យកចិត្តទុកដាក់​ចំពោះ​ជនក្រីក្រ​។​សម្រាប់​ប្រជាពលរដ្ឋ​មិត្ត​ភ​ក្រ័ដែល​ស្គាំល់​លោកឧ​ញ៉ា​ឆាយ​សុធា​បាន​គោរព​និង​កោត​ស​សើរ​ពី​ចា​រក​លក្ខណៈ​លោក​ឧកញ៉ា​ឆាយ​សុធា​ដែល​តែងតែ​នាំ​ជោគជ័យ​ដល់​ការងារ​របស់​ពួកគេ​៕

 

Filed in: ព័ត៌មានជាតិ