សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេ​មន្ទីរ​ការងារ​ខេត្ត​សៀមរាប​ពន្យល់​ពី​មូលហេតុ​មិន​ឆ្លើយ​ជាមួយ​កាសែត​រឿង​ដក​មន្ត្រី​!

​មេ​មន្ទីរ​ការងារ​ខេត្ត​សៀមរាប​ពន្យល់​ពី​មូលហេតុ​មិន​ឆ្លើយ​ជាមួយ​កាសែត​រឿង​ដក​មន្ត្រី​!

សៀមរាប​ ៖ ​លោក ច័ន្ទ សុខុម​ចិន្ដា ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​សៀមរាប អោយដឹងថា​៖ ថា​កន្លងមក​ហើយ​មិន​ឆ្លើយតប​ជាមួយ​សារពត៌មាន​ទេ​ដោយសារ អ្វីៗ​បាន​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ខេត្ត​អស់ហើយ​។​

​លោក ច័ន្ទ សុខុម​ចិន្ដា​ដែល ទទួល​ធ្វើ​ជា​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​សៀមរាប​តាំងពី​ឆ្នាំ ២០០៩​បាន បញ្ជាក់ថា​៖ ការដក​ប្រធាន​ការិយាល័យ​ឈ្មោះ​អ៊ិន គារ​ធា​រី និង​ឈ្មោះ​ភាន់​មុនី អនុ​ការិយាល័យ​ហិរញ្ញវត្ថុ​គឺ​ដោយសារ​គាត់​មាន​កំហុស​ក្នុង​ការងារ​ហើយ​លោក​មិនមែន​ជា​អ្នក​ដក​ទេ គឺ​មាន​មាន​ក្រុមប្រឹក្សា​វិន័យ មន្ទីរ​ក្រុមប្រឹក្សា​ក្រសួង ប្រជុំ​និង​យក​របាយការណ៍​អង្គប្រជុំ​ទៅ ឆ្លគ​ណៈ​អភិបាលខេត្ត ហើយ​គណៈ​អភិបាលខេត្ត​ប្រជុំ​ក្រុមប្រឹក្សា​ពិគ្រោះ​គ្នា គួរ​ទុក​ឫ​យ៉ាងម៉េច​?​។​

​ទាក់ទង​និង​ទំហំ​ទោស កំហុស​ខុសឆ្គង​គឺ​កន្លងមក​មាន​ការណែនាំ​ធ្វើការ​អប់រំ នៅ​ថ្នាក់​មន្ទី​រដែរ​តែ​គាត់​មិន​យកចិត្តទុកដាក់​ស្ដាប់​។ គាត់​ធ្វើអោយ​មាន​បញ្ហា លោក​ក៍​បាន​ដកឃ្លា​ការងា​រណឹង​អប់រំ​ហើយ​អប់រំ​ទៀត លោក​ក៍​បាន​ពិគ្រោះគ្នា​ជាមួយ​គណៈ​អភិបាល ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក៍​ដូច ជាមួយ​ថ្នាក់​ដឹង​នាំ​ក្រសួង​ការងារ​ដែរ កិច្ចការងារ​នេះ ។​

​លោក ច័ន្ទ សុខុម​ចិន្ដា​បានឲ្យដឹងថា ​៖ ​មន្ទីរ​ការងារ​មិនមែន​ជា​មន្ទីរ​រប​ស់បុ​គ្គល​ណា​ម្នាក់​ទេ ជា​មន្ទីរ​សមូហភាពរ​បស់​រដ្ឋ ដូច្នេះ​លោក​ធ្វើ​ការងារ​តាម​ឋានានុក្រម​របស់​រដ្ឋ​។ លោក​មិន​ថា​ខ្លួន​លោក​ល្អ​ឬ​អាក្រក់​មិន​អាស្រ័យ​លោក​អ្នក​ថា​ទេ ។ ការមើលឃើញ​ធាតុពិត​ដែល​បាន​កសាង​ការងារ​ក្នុង​មន្ទី គឺ​ដឹកនាំ​មន្ត្រី​នៅ​ក្នុង​មន្ទី​៣០​រូប​ជាង នៅតាម​វិជ្ជា​ស្ថាន​ទាំងពីរ​សារុប​ទៅ​១៧០​នាក់​ជាង លោក​បើក​អោយ​អ្នកការ​សែត​ណា​ក៍​ដោយ​អាច​សួរ​ថ្នាក់ដឹកនាំ​ខេត្ត សួរ​ថ្នាក់ដឹកនាំ​មន្ត្រី យល់​ថា​ធ្វើ​អ្វី​ជា ការ​ពិត​របស់​លោក​មិន​ខ្លាច​អោយ​សារពត៌មាន​សួរ​មន្ត្រី​ទេ មន្ត្រី​ណា​ក៍​ដោយ​នៅក្នុង​មន្ទី តែ​មាន​មន្ត្រី​ខិលខូច​មួយ​ពីរ ហើយ​។ បើ​ក្រុម​សារពត៌មាន មាន​ក្រម​សីល​ធ​ម៍ ត្រូវ​ពិចារណា​ផង​។ បើ​ភាគរយ​ដែល​ខ្ពស់ ធម្មតា​ក្នុង​ក្រុមគ្រួសារ​តែងតែ​មាន​ភាព​ល្អក់កករ​តិចទួច​។ ចឹង នៅក្នុង​មន្ទីរ​អង្គភាំព​មួយ​ដែល​មាន​មន្ត្រី​១៧០​នាក់​តែងតែ​មាន​មនុស្ស​ម្នាក់​ពីរ​នាក់​ធ្វើ​អោយ​ស្ទះ​ការងារ​។​ តែបើ​មាន កំហុស​ធ្ងន់​ស្រាល​យ៉ាងណាក៏ដោយ​ ក៏​មិន​នៅលើ​ប្រធាន​មន្ទី ឫ​ក្រុមការងារ​ថ្នាក់​មន្ទីរ​ជា​អ្នក​ដាក់​កំហិត​ទេ គឺ​មាន​ការអនុម័ត​ពី​ថ្នាក់ដឹកនាំ​។ ហើយ​កន្លែង​នេះ​មើល​ឃើញ​កំហុស​ធ្ងន់ និង​ធ្វើអោយ​ស្ទះ​ការងារ​ធ្វើ​អ្វីៗ​ក៍​ដោយ​មិន​អោយ​ជោកជ័យ​ធ្វើការ​បែប​យកជើងរាទឹក​។ បើ ថ្នាក់ដឹកនាំ​សំរេច​យ៉ាងម៉េច​ជា​សិទ្ធិ​ថ្នាក់ដឹកនាំ ។​

​ពេល​សួរថា បុគ្គល​ពីរ​មាន​មាន​កំហុស​អ្វី​ខ្លះ លោកចិន្ដា​ឆ្លើយថា គាត់​បញ្ចេញ​ឯកសារ​ក្នុងនាម​មន្ទីរ​ទៅ​ក្រៅ ។​ពេល ចុះ​អធិការកិច្ច ប្រព្រឹត្ត​ផ្តេសផ្តាស​។ ថ្ងៃ​សៅរ៌​អាទិត្យ យក​ខ្លួន​ថា​ជា​អនុប្រធាន​មន្ទីរ​និង​មួយចំនួនទៀត​ពួកគាត់​បាន​ធ្វើការ​រាំងខ្ទប់​មិន​អោយ​មន្ទី​ដំណើរការ​ស្រួល នេះ​ជា​កំហុស​រដ្ឋបាល ។ លោក​ប្រធាន​មន្ទីរ​ការងារ​ខេត្តសៀមរាប បញ្ជាក់ថា​៖​លោក​មាន​ឯកសារ​ពាក់​ពន្ធ័​ច្រើន​តែ​លោក​មិន​ចង់​និយាយ កិច្ចការ​ផ្ទៃក្នុង​ទេ ។​លោក​ចិន្ដា​បាន​បើក​អោយ​កាសែត​មាតុភូមិ​សួរ​គេ​ទៅ តើ​ការ​សែត​ចុះផ្សាយ​កន្លង​ហើយ​តើ​ពិត​ឫ​មិន​ពិត​? លោក​មិន​ថា​ខ្លួន សរ​ឫ​ខ្មៅ​ទេ​សំខាន់ មនុស្ស​នៅ​ជុំវិញខ្លួន បើ​គេ​ឆ្លើយ​យ៉ាងណា​រឿង​ពិត​ជាចឹង​ហើយ ។​

​លោក​បន្ត​ថា​សារពត៌មាន​មួយចំនួន​ដែល​ចុះផ្សាយ​ហើយ​មក​នេះ​មិន​សប្បាយ​ចិត្ត​ទេ គាត់​អត់​បាន​និយាយ​អី​អោយបាន​ពិត​គ្រប់​ជ្រង់ជ្រោយ​ទេ គាត់​និយាយ​តាម​នឹកឃើញ​។ កន្លែង​ខ្លះ​ទទេ​សុទ្ធ​មន្ត្រី​មួយ​ចំនួយ​ធំ​ស្រែកថា អ​យុត្តិធម៏​ណាស់​សំរាប់​ខ្ញុំ ហើយ​ពួកគេ​បាន​ធ្វើ​ញាត្តិ​គាំទ្រ​ខ្ញុំ និង​ធ្វើ​ញាត្តិ​ឆ្លើយតប តែ​លោក​ថា​គង់តែ​ភ្លឺ​ទេ ។​

​សូមបញ្ជាក់​ថា​លោក​ច័ន្ទ សុខុម​ចិត្តា​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​សៀមរា​ប​រង​ការ​ចោទថា​៖​ប្រើ​អំណាច​ហួស​ព្រំដែន ក្នុង​ការដក មន្ត្រី​ពីរ​រូប​ពី​ការងារ​ឲ្យមក​ឈរជើង​នៅ​ក្រសួង​ការ​ងារ និង​បណ្តុះបណ្តាល​ការងារ វិជ្ជាជីវៈ​នៅ​រាជធានី​ភ្នំពេញ ។​

​ប្រភព​រាយការណ៍​ថា លោក​ច័ន្ទ សុខុម​ចិត្តា បាន​លួច​រៀបចំ​ការប្រជុំ​មួយ ហើយ​បាន​ធ្វើ​កំណត់ហេតុ​ដាក់​ទោសកំហុស​ទៅលើ​មន្ត្រី​ពីររូប ហើយ​សម្រេច​បណ្តេញ​មន្ត្រី​ទាំង​ពីរ​រូប​នោះ​ចេញពី​ការងារ​នៅក្នុង​មន្ទីរ ។ មន្ត្រី​ដែល​ត្រូវ​លោក​ប្រធាន​មន្ទីរ​ប្រើ​លេស​បណ្តេញចេញ​មានឈ្មោះ អ៊ិន ភារធារី ជា​ប្រធាន​ការិយាល័យ​រដ្ឋបាល និង​ឈ្មោះ ភាន់ មុនី ជា​អនុប្រធាន​ការិយាល័យ​ហិរញ្ញវត្ថុ ។​មូលហេតុ​ត្រូវបាន​គេ​ចោទ​ថា​មកពី ពួកគេ​ទាំង​ពីរ​នាក់ ជា​អ្នក​ដែល​បាន​ដឹង​រឿងអាស្រូវ​ពុករលួយ​របស់លោក​ប្រធាន​មន្ទីរ ហើយ​ពួកគេ​ត្រៀម​បង្ហាញ​អំពើរ​ពុករលួយ​នោះ​ជា​សាធារណៈ​ទៀតផង ៕

 

Filed in: ព័ត៌មានជាតិ