សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ខេត្តក្រចេះ​ប្រា​រុព្ធទិវា អក្ខរកម្ម​ជាតិ ៨ កញ្ញា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ «​អក្ខរកម្ម​ឆ្ពោះទៅរក​ការសិក្សា​ពេញ​មួយ​ជី​វិត្ត​»

ខេត្តក្រចេះ​ប្រា​រុព្ធទិវា អក្ខរកម្ម​ជាតិ ៨ កញ្ញា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ «​អក្ខរកម្ម​ឆ្ពោះទៅរក​ការសិក្សា​ពេញ​មួយ​ជី​វិត្ត​»

​ក្រចេះ ៖ នៅ​ព្រឹក​ថ្ងៃទី ៥ កញ្ញា ២០១៨ នៅ​បរិវេណ​សាលា​អនុវិទ្យាល័យ​ស្វាយ​ជ្រះ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល​ខេត្តក្រចេះ​មាន​រៀបចំ​ប្រា​រុព្ធទិវា អក្ខរកម្ម​ជាតិ ៨ កញ្ញា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ (​អក្ខរកម្ម​ឆ្ពោះទៅរក​ការសិក្សា​ពេញ​មួយ​ជី​វិត្ត​) ។ ពិធី​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯ​.​ឧ វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាលខេត្ត ដែល​មាន​ការចូលរួម​ពី​ឯ​.​ឧ លោកជំទាវ​ជា​អភិបាលរង​ខេត្ត លោក លោកស្រី​ប្រធាន មន្ទីរ អង្គភាព និង​ស្ថាប័ន្ន​ជំវិញ​ខេត្ត អាជ្ញាធរ​ស្រុក ឃុំ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ដ៏​ច្រើន​កុះករ ។​

​តាមរ​បាយ​ការណ៏​របស់​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​លោក​ឡាយ បូរ៉ា ប្រធាន​មន្ទីរ​បាន​អោយដឹងថា ៖ ដោយ​អនុវត្ត​តាម​ផែនការ​យុទ្ធសាស្ត្រ​ចតុកោណ​របស់ ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ និង​អនុវត្ត​តាម​ផែនការណ៏​យុទ្ធសាស្ត្ររ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា មន្ទី​អប់រំ​ខេត្ត​ក្រចេះ​សម្រេចបាន​លទ្ធផល​លើ​គ្រប់​ផ្នែក​ជាច្រើន​គួរ​ជាទី​មោទនៈ ក្នុងនោះ​ការងារ​អប់រំ​ក្រៅ​ប្រព័ន្ធ ដែល​មាន​អនក្ខ​រជន​អាយុ​ចាប់ពី ១៥​ដល់​៤៥​ឆ្នាំ​សរុប​១៦.៣៣១ ស្រី​៨.២៨១​នាក់​ក្នុងចំណោម​ប្រជាជន​ទូទាំង​ខេត្ត​សរុប ៤០៥.៦៧៦​នាក់ ។​

​ដើម្បី​ជា​ការឆ្លើយតប​ទៅ​និង​ផែនការ កាត់បន្ថយ​អនក្ខរភាព​របស់ក្រ​សួង​អប់រំ យុវជន និង​កីឡា​ក៏​ដូច​ជា​របស់​មន្ទីរ និង​ជា​ការឆ្លើយតប​ទៅ​និង​ផែនការ​របស់​រាជរដ្ឋាភិបាល ស្ដីពី​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន មន្ទីរ​អប់រំ​ខេត្ត​បាន​និង​កំពុង​អនុវត្ត​នូវ​កម្មវិធី​ដូចជា ៖ ទី​១​កម្មវិធី​អក្ខរ​កម្មវិជា​ជីវៈ ដែល​មាន​ថ្នាក់​អក្ខ​កម្ម​សរុប​ចំនួន ២០​ថ្នាក់​មាន​គ្រួ​ចំនួន​២០​នាក់ សិស្ស​អក្ខ​កម្ម​ចំនួន ៤៣១​នាក់​ស្រី​២៩២​នាក់  ទី​២ កម្មវិធី​បង្កើន​ប្រាក់ចំណូល មាន​មជ្ឈមណ្ឌល​សិក្សា​សហគម​ន៏​ចំនួន ១០​កន្លែង ទី​៣​កម្មវិធី​ចូលរៀន​ឡើងវិញ មាន​ថ្នាក់រៀន​ចំនួន ១៥​ថ្នាក់ ទី​៤​កម្មវិធី​សមមូល​បឋមសិក្សា​ថ្នាក់រៀន​ចំនួន ៧​ថ្នាក់ និង​ទី​៥ សាលា​ជីវ​ភាសា​ចំនួន ២០​សាលា ។​

នៅក្នុង​ពិធី​តំណាង​សិស្ស​អក្ខរកម្ម​មាន​ចំណាប់​អា​រម្ម​ណ៏ស​ម្ដែង​នូវ​មនោ​សញ្ជេត​នា​សប្បាយរីករាយ​បំផុត​ចំពោះ​ការយក​ចិត​ទុកដាក់​របស់​រាជរដ្ឋាភិបាល ធ្វើអោយ​អនក្ខ​ជន​ទាំង​អស់​បាន​យល់​ច្បាស់​អំពី​ការ​សិក្សា​រៀនសូត្រ គឺ​ពិតជា​ផ្ដល់​នូវ​តម្លៃ​អប់រំ​ដែល​មិន​អាច​កាត់ថ្លៃ​បាន និង​បាន​ប្ដេជ្ញាចិត្ត ខិតខំ​រៀនសូត្រ​មិន​បោះបង់​ការសិក្សា ខិតខំ​រៀនសូត្រ​អោយ​ចប់​កម្មវិធី អប់រំ​បន្ដ​អោយបាន​ទូលំទូលាយ​តាម​សហគម​ន៏​នូវ​កម្មវិធី​អក្ខ​រកម្ម គាំទ្រ និង​អនុវត្ត​តាម​ប្រធានបទ (​អក្ខ កម្ម​ឆ្ពោះទៅរក​ការសិក្សា​ពេញ​មួយ​ជី​វិត្ត ) ។

​មាន​ប្រសា​ស​ន៏​នៅក្នុង​ឱកាស​នោះ ឯ​.​ឧ វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ​បាន​លើកឡើង​ថា ៖ ជា​ការឆ្លើយតប​ចំពោះ​ផែនការ​យុទ្ធសាស្ត្រ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​យើង​ទាំងអស់គ្នា​ត្រូវ​រួមគ្នា សហការ​គ្នា​សម្រេច​ភារកិច្ច​អោយខាងតែបាន​សម្រាប់​ជូន​ប្រជាពលរដ្ឋ ដែល​ជា​ការ​សបញ្ជាក់​អោយឃើញ​ពី​ការខឹតខំ​ប្រឹងប្រែងរ​បស់​ប្រមុខ​រាជរដ្ឋាភិបាល​បាន​នាំមក​នូវ សុខសន្តិភាព សេរីភាព ដែល​ជា​កត្តា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍ​ន៏​សង្គមជាតិ​អោយ​កាន់តែ​មាន​ភាព​រីកចំរើន​ជា​លំដាប់​ឆ្ពោះ​ទៅ​មុខ​អោយ​ទាន់​បណ្ដា​ប្រទេស ជឿនលឿន​លើ​ឆាក​អន្តរជាតិ ។​

​ក្នុងឱកាស​នោះ​ដែរ ឯ​.​ឧ វ៉ា ថន មាន​ប្រសា​ស​ន៏​បន្តថា ៖ ការ​ប្រារុ​ព្ធ​ទិវា​នេះឡើង ជា​ចក្ខុវិស័យ​អភិវឌ្ឍ​ប្រជាជន កម្ពុជា​គ្រប់​រូប​អោយ​ទទួលបាន​ឱកាស​សិក្សា​ពេញ​មួយ​ជី​វិត្ត ដើម្បី​រួមចំណែក​បង្កើន​សេដ្ឋកិច្ច និង​សុខដុម​ជីវិត​បុគ្គល និង សង្គម និង​ដើម្បី​ផ្សារភ្ជាប់​ការងារ​អក្ខរកម្ម​ទៅ​និង​ការសិក្សា​ពេញ​មួយ​ជីវិត  ពិសេស​ការឈាន​ទៅ​សម្រេច​គោលដៅ ប្រែក្លាយ​ពលករ​ដែល​ប្រើប្រាស​កម្លាំង​សុទ្ធ​ទៅ​ជា​ការប្រើប្រាស់​ជំនាញ​ស្រប​តាម​យុទ្ធសាស្ត្រ​កំណើន​ថ្មី​របស់​កម្ពុជា​៕
​ដោយ កិះ ខន ក្រចេះ​

 

Filed in: ព័ត៌មានជាតិ