សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ស្រុក​ស្នួល​

​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ស្រុក​ស្នួល​

ខេត្ត​ក្រចេះ ៖ កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ត្បូងឃ្មុំ​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​ស្នួល​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​នឹង​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​(​ជា​ប្រពន្ធ​) ជន​ជនសង្ស័យ​រត់​គេចខ្លួន​បាត់​ស្ថិតក្នុង​ភូមិ​គ្រញូង​សែន​ជ័យ ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល​ខេត្តក្រចេះ​កាលពី​ល្ងាច​ថ្ងៃ​ទី​០២​ខែ​កញ្ញា​ឆ្នាំ​២០១៨​នេះ​។​

មន្ត្រី​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​ស្រុក​ស្នួល​បានឲ្យដឹង​ថា​ដោយសារ​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ត្បូងឃ្មុំ​បាន​ពន្លាត​ដែនដី​មក​សហការ​ជាមួយ​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿង ញៀន​ស្រុក​ស្នួល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល​និង​មាន​ការបញ្ជា​ផ្ទាល់ ពី លោក កែវ សុជាតិ ព្រះរាជអាជ្ញា​អម សាលាដំបូង​ខេត្តក្រចេះ និង លោក ហៀ​ង សុភ​ក្រ័ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ចុះបង្ក្រាប​ទីតាំង​លំ​ដ្ឋា​ន​មួយ​កន្លែង​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ពេល​កម្លាំង​យើង​ចុះ​ទៅ​ដល់​មុខសញ្ញា ជនសង្ស័យ​ឈ្មោះ ស្រ៊ន ខុម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជាតិខ្មែរ រត់គេចខ្លួន​ហើយ​កម្លាំង​យើង​បាន​ធ្វើ​ការឃាត់ខ្លួន​ប្រពន្ធ​ឈ្មោះ ខឿន ផា​ត់យ៉ា អាយុ​២២​ឆ្នាំ ជាតិខ្មែរ បន្ទាប់​មក​កម្លាំង​យើង​បាន​ធ្វើការ​ឆែកឆេរ​លំនៅដ្ឋាន​ធ្វើការ​ដកហូត​វត្ថុតា​ង​រួមមាន ៖
១. ម្ស៉ៅ​ក្រាម​ពណ៌​សង្ស័យថា​ជា​គ្រឿងញៀន ចំនួន​០៤​កញ្ចប់​ធំ
២. ជញ្ជីង​សំរាប់​ថ្លឹង​គ្រឿងញៀន ចំនួន​០៤ គ្រឿង
៣. ដាវ​ចំនួន​០២​ដើម​
៤. សំភារ​សំរាប់​ជក់​គ្រឿងញៀន​មួយចំនួនធំ​។​

​បច្ចុប្បន្ន ស្ត្រី​ឈ្មោះ ខឿន ផា​ត់យ៉ា រួម​ទាំង​វត្ថុតាង​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ស្រុក​ប្រគល់​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ត្បូងឃ្មុំ យក​ទៅ​ចាត់ការ​បន្ត​តាម​នីតិវិធី ៕
​ដោយ កិះ ខន ក្រចេះ​

 

Filed in: គ្រឿងញៀន