សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

យុវជន​ដែល​ល្បី​ក្នុង​ហ្វេ​សប៊ុក​សា្លប់ ដោយសារ​បែក​ថ្នាំ គឺ​ជា​អតីត​តារា​កំប្លែង​!?

យុវជន​ដែល​ល្បី​ក្នុង​ហ្វេ​សប៊ុក​សា្លប់ ដោយសារ​បែក​ថ្នាំ គឺ​ជា​អតីត​តារា​កំប្លែង​!?

ភ្នំពេញ​៖ កាលពី​ពេល​ថ្មីៗ​នេះ មាន​ការភ្ញាក់ផ្អើល​ចាប់អារម្មណ៍​ពេញ​ហ្វេ​សប៊ុក អំពី​ករណីយ៍​មាន​បុរស​ម្នាក់​បាន​ប្រើប្រាស់​គ្រឿងញៀន​រហូតដល់​បែក​ថ្នាំ និង​ធ្វើ​សកម្មភាព​ដើរ​អុកឡុក​គេ​តាម​ដងផ្លូវ​មុនី​វង្ស និង​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ត្រូ​វ៉ូ​លិ​ស​ចាប់​វ៉ៃខ្នោះ​ហើយ​ត្រូវបាន​គេ​ថត​បង្ហោះ​ហើយ​បាន​ស្លាប់​នៅ​ថ្ងៃកើតហេតុ​។

​តាមរយៈ​ប្រភព​នៃ​គ្រួសារ​មិត្ត​ដែល​បាន​បង្ហោះ​កាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​សព​យុវជន​នោះ​ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ គឹម ភារុណ ហៅ​ផ្ល​យ អាយុ​២៣​ដែល​ជា​តារា​កំប្លែង និង​ជា​អ្នកចម្រៀង​តាម​ការប្រគុំ​តន្ត្រី​ជាច្រើន កាល​ពី​ជា​ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ​នោះ​ដែរ​។
​ដោយសារ​តែ​អាជីព​មួយ​នេះ​មិន​ដំណើរ​ទៅមុខ លោក​ក៏​បាន​ផ្លាស់ប្តូរ​មក​រកស៊ី​លក់​ឥ​វ៉ាន់​តាម​ហ្វេ​សប៊ុក​វិញ មកទល់​នឹង​សព្វថ្ងៃនេះ​វិញ​យ៉ាង​ដូច្នោះ​។​ក្រោយពី​បាន​ទទួលដំណឹង​នេះ​បាន​ធ្វើឲ្យ​មិត្ត​របស់​លោក​ជា​ច្រើន​នាំគ្នា​សោកស្តាយ​គ្រប់គ្នា​តែម្តង ដោយ​មិន​នឹក​ស្មានថា​មាន​រឿង​បែបនេះ កើតឡើង​លើ​រូប​លោក​សោះឡើយ​។​

​គួររំលឹកថា នៅ​ថ្ងៃកើតហេតុ​កាលពី​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃទី​៣១ សីហា ខាង​មុខ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​នីតិសម្បទា តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​ខណ្ឌ​ចំការមន កន្លងមកនេះ​។ បុរស​រងគ្រោះ​ដោយ​មិន​មាន​អ្នកណា​ម្នាក់​បាន​ដឹង និង​ស្គាល់​អត្តសញ្ញាណ​រូបគេ​ឡើយ ហើយក៏​មិន​ដឹង​ថា រូប​គេ​ដើរ​មក​ពី​ណា​ដែរ​?

​លុះ​មកដល់​ចំណុច​ខាងលើ ដោយ​រូបគេ​មាន​អាការៈ​បែកថ្នាំ​នោះ រូបគេ​ក៏​យក​ដុំថ្ម​ដើរ​ដេញ​វាយ និង​គប់​ទៅលើ​រថយន្ត ព្រមទាំង​អ្នកដំណើរ​តាមផ្លូវ​មាន​ការភ័យខ្លាច​គ្រប់ៗ និង​ខ្លាច​បង្ក​ការគ្រោះថ្នាក់​ដល់​គេ ហើយ​លោក​ក៏​បាន​ចុះ​មក​ដល់ និង​ចាប់ចង​ក្នុង​បំណង​បញ្ជូន​ទៅកាន់​ខាង​មន្ទីរ​សង្គមកិច្ច​។​តែ​ពេល​ដឹក​ទៅ​ពេទ្យ​គេ​បាន​ស្លាប់​ដោយសារ​ពុល​ថ្នាំញៀន​កំ​រឹត​ខ្ពស់​?៕

Filed in: សន្តិសុខសង្គម