សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តុលា​កំពង់ឆ្នាំង​សកម្ម​ក្នុង​ការចាត់ការ​អ្នកកាសែត​តែ​បទល្មើស​ផ្សេង​សម្ងំ​ឈឹង​!?

តុលា​កំពង់ឆ្នាំង​សកម្ម​ក្នុង​ការចាត់ការ​អ្នកកាសែត​តែ​បទល្មើស​ផ្សេង​សម្ងំ​ឈឹង​!?

កំពង់ឆ្នាំង ៖ លោក មាន ចំរើន​អ្នកកាសែត​កូន​ខ្មែរ​ម្ចាស់​ប្រទេស​ត្រូវ​បាន​លោក​ទី​មុនិន្ទ​ព្រះរាជអាជ្ញារង​តុលាការ​ខេត្ត​កំពង់ឆ្នាំង​កោះហៅ​ឲ្យចូល​ខ្លួន​ថ្ងៃ​ទី​៤​កញ្ញា​ដើម្បី​បំភ្លឺ​រឿង​បរិហាកេរ្តិ៍​ ។ ​ការកោះហៅ​អ្នកកាសែត​ក្រោម​បទ​ចោទ​រឿង​បិ​រហាកេរ្តិ៍​បានធ្វើឲ្យ​គេ​សង្កេត​ឃើញ​ករណីយ៍​រឿង​តុលារការ​ខេត្តកំពង់​ឆ្នាំង​ខ្លាំង​ខាង​ចាត់វិធានការ​ផ្លូវច្បាប់​អនុវត្ត​មក​លើ​ក្រុម​អ្នក​សារពត៌មាន​ដែល​ហ៊ាន​សរសេរ រិះគន់ ផ្សាយ​ពី​អំពើ​អសកម្ម​នានា ឬ​ភាពអយុត្តិធម៌​ក្នុងសង្គម ដែល​ពួក​អ្នកមានអំណាច មាន​លុយ មាន​ឥទ្ធិពល​ប្រព្រឹត្ត​មកលើ​ពលរដ្ឋ​ទន់​ខ្សាយ​.​។

​រឿង​ចឹង មិនមែន​ទើបតែ​មាន ១​ករណី នេះ​ទេ គឺ​ស្ថាប័ន​តុលាការ​ខេត្ត​កំពង់ឆ្នាំង​ជាប់​ចំណាត់ថ្នាក់​លេខ​១ ខាង​ចាត់ការ លើ​បណ្តឹង​ចំពោះ​អ្នកសារព័ត៌មាន​នានា តាំងពី​ជំនាន់​លោក ពេញ វិបុល នៅ​កាន់តំណែង​ជា​ព្រះរាជអាជ្ញា​មកម្ល៉េះ ប៉ុន្តែ​គ្មាន​ឃើញ​មាន​ចំណាត់ការ​ទប់ស្កាត់​បង្ក្រាប​អោយមាន​ប្រសិទ្ធិភាព​ទៅលើ ក្រុម​ជនល្មើស​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​គ្រប់​ប្រភេទ ( បទល្មើស​ព្រៃឈើ , បទល្មើស​នេសាទ , បទល្មើស គ្រឿងញៀន , បទល្មើស​ចោរលួច , ឆក់​ប្លន់​សម្លាប់ ….)​ឡើយ​។ ឧ​ទារហ៍​ជាក់ស្តែង​ដូចជា ករណី​បាញ់សម្លាប់​លោក សឹង ហាត មេព្រៃ​នៅ​ក្តុល​។ ករណី​បាញ់សម្លាប់​ថៅកែ​ទឹក​សុទ្ធ​នៅ​ស្រុក​ទឹកផុស​។

​ករណី​បាញ់សម្លាប់​យុវជន​ម្នាក់​ធ្លាយ​ពោះវៀន ដែល​កើតមានឡើង​ក្នុង​ទឹកដី​ខេត្ត​កំពង់ឆ្នាំង តែ​មិន​ត្រូវបាន​ស្ថាប័ន​តុ​កា​ការ​ខេត្ត​នេះ​ចាត់វិធានការ​ផ្លូវច្បាប់ ដើម្បី​ចាប់​ជនដៃដល់ ឬ ជន​ប្រព្រឹត្ត​បទល្មើស​យកមក​ផ្តន្ទាទោស​តាមច្បាប់ បាន​១​ករណី​ណា​នៅឡើយ​ទេ ។

​ដូច្នេះ​សូម​អ្នកសារព័ត៌មាន​ទាំងអស់​ដែល​បាន​នឹង​កំពុង​បំព​ញ​ភារកិច្ច បំរើ​សង្គមជាតិ និង ពលរដ្ឋ នៅ​ទូទាំង​ប្រទេស ពិសេស​អ្នក កាសែត​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង រួម​សាមគ្គី​គ្នា ហ៊ាន​ចេញ​មុខ សរសេរ​ព័ត៌មាន​ការពិត ដោយ​ផ្អែក​ទៅលើ​ច្បាប់ ស្តីពី​របប​សារព័ត៌មាន ក្រមសីលធម៌ វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ដែល​ច្បាប់​រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣ បានចែង​កំណត់ ជា​គ្រឹះ​ដ៏​រឹងមាំ និង​ជា​អាវ​ក្រោះ​ការពារ​តាម​ផ្លូវច្បាប់ សំរាប់​អ្នកសារព័ត៌មាន​គ្រប់រូប ក្នុងការ​ឈរ​តតាំង​គ្នា​ចំពោះ​មុខ​ស្ថាប័ន​អយ្យការ ព្រោះ​ពលរដ្ឋ គ្រប់រូប​មាន​សិទ្ធិ​ស្នើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់ ក្នុងសង្គម​ប្រកាន់​យក​របប​សេរី លទ្ធិប្រជាធិបតេយ្យ ។​

​ដូច្នេះ​យើង​ទាំង អស់​គ្នា នឹង​តាម ឃ្លាំ​មើល​នៃ​ការវិវត្ត​ដំណើរការ​និតិ​វិធី របស់​ស្ថាប័ន​អយ្យការ សាលាដំបូង​ខេត្តកំពង់ឆ្នាំង ចំពោះ​ករណី លោក មាន ចំរើន បន្តទៅទៀត ៕

Filed in: ព័ត៌មានជាតិ