សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សង្ស័យ​ប្តី​បែកចិត្ត​រត់​រក​គ្រូស្នេហ៍​ជួយ​ដូច​យក​ខ្លួន​ឲ្យ​គ្រូ​និង​ប្រពន្ធ​គ្រូ​រំលោភ​!

សង្ស័យ​ប្តី​បែកចិត្ត​រត់​រក​គ្រូស្នេហ៍​ជួយ​ដូច​យក​ខ្លួន​ឲ្យ​គ្រូ​និង​ប្រពន្ធ​គ្រូ​រំលោភ​!

រាជធានី​ភ្នំពេញ គ្រូ​ស្នេហ៍​និង​ស្ត្រី​ជា​ប្រពន្ធ​ត្រូវបាន នគរបាល​ប៉ុស្តិ៍​ចោមចៅ​២ បាន​ធ្វើ​ការឃាត់ខ្លួន បន្ទាប់ពី​ស្ត្រី​ម្នាក់​បាន​ចោទប្រកាន់​ថា ប្ដី​ប្រពន្ធ​គ្រូស្នេហ៍​ទាំងពីរ​ខាងលើ​រំលោភ​នាង ខណៈពេល​ដែល​នាង​ទៅ​ពឹង​គ្រូ​រូបនោះ​ឱ្យជួយ​ដាក់ស្នេហ៍ ដើម្បី​ឱ្យ​ប្ដី​ស្រឡាញ់ កុំ​ឱ្យ​ប្ដី​បែកចិត្ត​ទៅ​មាន​ស្រី​ក្រៅពី​រូបនាង​នោះ ។

​ស្រី​រងគ្រោះ​ឲ្យដឹងថា​៖​ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​យប់ ថ្ងៃទី​២៦ សីហា ឆ្នាំ​២០១៨ នៅក្នុង​ផ្ទះសំណាក់​មួយ​យីហោ «​ពេជ្រ​លាភ​» ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ ។ នារី​រងគ្រោះ​បញ្ជាក់ថា​៖​នាង​មិន​បាន​គិត​ដល់​ថា ត្រូវ​ចាញ់បោក​គ្រូ​ប៉ោក​នោះឡើយ ទើប​មិន​បាន​ប្ដឹង​ភ្លាមៗ លុះ​រហូត​មកដល់​ថ្ងៃ​ទី​៣១ សីហា ឆ្នាំ​២០១៨ ទើប​ស្ត្រី​នាង​ភ្ញាក់ខ្លួន​ព្រើត​ថា​ត្រូវ​ចាញ់បោក​គ្រូ​២​នាក់​ប្ដី​ប្រពន្ធ​ខាងលើ ហើយក៏​បាន​ដាក់ពាក្យ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោមចៅ​២​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​គ្រូ​បោក​ទាំង​ពីរ​នាក់​នេះ​តែម្ដង​។​

​តាមរយៈ​នារី​រងគ្រោះ​សមត្តកិច្ច​បានឲ្យដឹងថា ជនសង្ស័យ​ខាងលើ​នោះ​ប្ដី​ឈ្មោះ​ចាន់ ឈាន អាយុ​៣៦​ឆ្នាំ ជា​គ្រូស្នេហ៍​ផង​និង​ជា​អ្នក​លាង​ម៉ូតូ​ផង មាន​ប្រពន្ធ​ឈ្មោះឈា ណូន អាយុ​៣១​ឆ្នាំ ជា​លាង​ម៉ូតូ​ដែរ អ្នក​ទាំង​២​នាក់​នេះ ស្នាក់នៅ​ផ្ទះជួល​ស្ថិតនៅក្នុង​ភូមិ​ថ្មគោល​២ សង្កាត់ ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​ដោយឡែក ស្ត្រី​រងគ្រោះ​អាយុ​២៩​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់នៅ​ផ្ទះជួល​នៅក្នុង​ភូមិ​អូរ​ដឹម សង្កាត់ ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​មូលហេតុ​ដោយសារ​នាង​ឃើញ​ប្ដី​នាង​ប្លែក​ខុស​ពី​ពេល​មុន​មិនសូវ​រវីរវល់​ជា​មួយ​រូប​នាង​សោះ​ទើប​ធ្វើឲ្យ​មាន​ការសង្ស័យថា ប្ដី​លួចលាក់​មាន​ស្រី​ក្រៅ​ក្បត់ចិត្ត​ទើប​នាង​ស្វះស្វែង​រក​គ្រូមន្តអាគម​ន៍​ដើម្បី​ដាក់ស្នេហ៍​បន្ទន់ចិត្ត​លោក​ប្ដី​ឲ្យ​ឈប់​គិត​ស្រី​ក្រៅ​ហើយ​ងាក​មក​ស្រឡាញ់​រូបនាង​កាន់តែ​ខ្លាំង​វិញ​។​

​ពេល​ដែល​នាង​កំពុង​ស្វែងរក​គ្រូស្នេហ៍​ស្រាប់តែ​មាន​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ​លូត ផល្លា ដែលជា​មិត្តភក្តិ​របស់​នាង​បាន​ប្រាប់​ថា​បាន​ស្គាល់​គ្រូស្នេហ៍​ម្នាក់​ឈ្មោះ​ចាន់ ឈាន និង​ប្រពន្ធ​ឈ្មោះឈា ណូន ខ្លាំង​ពូកែ​ណាស់ ហើយ​កន្លងមក​ស្ត្រី​ដែល​ត្រូវ​ប្ដី​បែកចិត្ត​តែងតែ​ទៅ​រក​គ្រូ​ម្នាក់​នោះ​ដាក់ស្នេហ៍​ឲ្យ​ប្តី​ស្រឡាញ់​និង​វិល​មក​រក​ខ្លួន​វិញ​យ៉ាង​មាន​ប្រសិទ្ធិភាព​បំផុត​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា បន្ទាប់ពី​ឮ​បែប​នេះ​នាង​ក៏​បាន​ពឹងពាក់​ឲ្យ​ស្ត្រី​ឈ្មោះ​លូត ផល្លា បាន​នាំ​នាង​ទៅកាន់​ផ្ទះ​គ្រូស្នេហ៍​ខាងលើ​ស្ថិតនៅក្នុង​ភូមិ​ថ្មគោល​២ សង្កាត់​ចោមចៅ​២ ហើយ​បាន​បន្ទាប់ពី​បាន​ជួប​និយាយ​គ្នា​ជាមួយ​គ្រូ​ប៉ោក​ត្រឡិន​នោះ​រួច ស្ត្រី​ឈ្មោះ​លូ ផល្លា បាន​ត្រឡប់ទៅផ្ទះ​មុន​បាត់​ហើយ​ដោយ​ទុក​ឲ្យ​នាង​បាន​ស្ថិតនៅ​ផ្ទះ​គ្រូ​នោះ​ម្នាក់ឯង​។​

​បន្ទាប់​មក​គ្រូស្នេហ៍​រូប​នេះ​និង​ប្រពន្ធ​បាន​បាំ​នាង​ជិះ​រថយន្ត​ម៉ាក​កូរ៉ូឡា​១​គ្រឿង​ចេញពី​ផ្ទះ​ទៅ​កាន់​ផ្សារ​ត្រពាំង​ថ្លឹង​ហៅ​ផ្សារ​យាយ​ម៉េវ ដើម្បី​ទិញ​សម្ភា​រះ​ផ្សេង​សម្រាប់​ធ្វើ​ពិធី​បញ្ចុះ​ស្នេហ៍​សារិកា​លិ​នថោង ។​លុះ​ទិញ​រួចរាល់ ក៏​បាន​នាំ​នាង​ឡើង​ជិះ​រថយន្ត​ដោយ​គ្រូ​បោក​រូបនោះ​គឺ​ជា​អ្នកបើកបរ ប៉ុន្តែ​មិន​បាន​ត្រឡ​ន់​ទៅផ្ទះ​វិញ​ទេ បែរ​ជា​បើក​ទៅ​កាន់​ផ្ទះសំណាក់ មួយ​យីហោ​«​ពេជ្រ​លាភ​»​ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ ទៅវិញ​។​

​នៅ​ពេល​ចូល​ទៅ​ដល់​ក្នុង​បន្ទប់​ផ្ទះសំណាក់ គ្រូមន្តអាគម​ន៍​រូបនេះ​បាន​រៀបចំ​ធ្វើ​ពិធី ដោយ​ប្រាប់​ឲ្យ​នាង​ស្រាត​សម្លៀកបំពាក់​ចេញ​ឲ្យអស់​ពី​ខ្លួន​។​ចំណែក​គាត់​និង​ប្រពន្ធ​របស់​គាត់​ក៏​បាន​ស្រាត​សម្លៀក​បំពាក់​អស់​ដែរ ។​គ្រូ​នេះ​បាន​ដេ​កផ្ញា​រលឹង្គ​បោះ​ឆ្កឹល រួច​បង្គាប់​ឲ្យ​នាង​ឡើង​អង្គុយ​ពីលើ ហើយក៏​បាន​រំលោភ​នាង​រហូត បាន​សម្រេច​នៅ​នឹង​មុខ​ប្រពន្ធ​របស់​ខ្លួន​ដែល​កំពុង​ឈរ​មើល​នោះ​តែម្ដង​។

លុះ​ក្រោយ​ពី​រំលោភ​នាង​រួច​គ្រូ​នេះ​មិន​ឲ្យ​នាង​ស្លៀក​សម្លៀកបំពាក់​វិញ​ឡើយ​បាន​បង្គាប់​ឲ្យ​នាង​ដេក​រួច​បង្គាប់​ឲ្យ​ប្រពន្ធ​របស់​ខ្លួន​យក​ម្រាមដៃ​រុក​ដកៗ​ចូល​លេង​ប្រដាប់ភេទ​នាង​មួយតង់​ទៀត ដោយ​គ្រូ​នោះ​និយាយថា​ការធ្វើ​បែប​នេះ​ទើប​មន្តអាគម​ន៍​ដែល​ដាក់ស្នេហ៍​ទៅលើ​ប្ដី​ស័ក្ដិសិទ្ធិ​បាន​តាម​បំណង​។​

​ក្រោយពី​ប្ដី​រំលោភ​និង​ប្រពន្ធ​លេង​ប្រដាប់​ភេទ​នាង​អស់ចិត្ត​ហើយ​ទើប​គ្រូ​បោក​និង​ប្រពន្ធ​នាំ​ចេញ​ពី​ផ្ទះសំណាក់​ជិះ​រថយន្ត​ដឹក​នាង​ត្រឡប់ទៅផ្ទះ​វិញ ។ ​មុនដំបូង​នារី​រងគ្រោះ មិន​បាន​គិត​ដល់​ថា ត្រូវ​ចាញ់បោក​គ្រូ​នោះឡើយ​ព្រោះ​ជឿ​គ្រូ ។ លុះ​៥​ថ្ងៃ​ក្រោយមក​គឺ​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ទើប​ភ្ញាក់ខ្លួន​ថា ចាញ់បោក​គ្រូ​នេះហើយ​ក៏​បាន​ប្ដឹង​នគរបាល​ឲ្យ​ចាប់ខ្លួន​ទាំង​ប្ដី​ទាំង​ប្រពន្ធ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ហ្ម៉ង​ទៅ​៕

Filed in: សន្តិសុខសង្គម