សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រកាស​តែងតាំង​សម្រួល​ភារកិច្ច​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​កំពង់ឆ្នាំង​

​ប្រកាស​តែងតាំង​សម្រួល​ភារកិច្ច​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​កំពង់ឆ្នាំង​

កំពង់ឆ្នាំង ៖ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០១៨ នៅ​សាលាខេត្ត​កំពង់ឆ្នាំង​មាន​រៀបចំ​ពិធី​ប្រកាស់​តែងតាំង ប្រគល់​ភារកិច្ច និង​សម្រួល​ភារកិច្ច មន្ត្រីរាជការ របស់​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​កំពង់ឆ្នាំង ក្រោម​អធិបតី​ឯកឧត្តម ហ៊ី ណាត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​ប្រធាន​អនុប្រធាន​ស្ថាប័ន​មន្ទីរ​អង្គភាព​នានា​ជំវិញ​ខេត្ត​ជាច្រើន​ផងដែរ ។

​មន្ត្រី​ដែល​ត្រូវបាន​រៀបចំ​ប្រកាស​តែងតាំង​រួមមាន​៖១-​លោក ង៉ែត សុវុ​ធ្ធា ជា​អនុប្រធាន​មន្ទីរ ទទួលបន្ទុក​សុរិយោដី​២-​លោក សោម សុភ​ត្រា ជា​អនុប្រធាន​មន្ទីរ ទទួលបន្ទុក សំណង់​
៣-​លោក ឈុន សុខ​កុម្ភ​: ជា​ប្រធាន​ការិយាល័យ​ទទួលបន្ទុក សុរិយោដី​៤-​លោក ផេង សុគន្ធ ជា​ប្រធាន​ការិយាល័យ ទទួលបន្ទុក​រៀបចំ​ដែនដី​៥-​លោកស្រី លឹម សុ​លាំង អនុប្រធាន​ការិយាល័យ ទទួលបន្ទុក​សុរិយោដី​៦-​លោក ឈឺ​ន ព្រួញ ជា​ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​កំពង់លែង​
៧-​លោក លឹម បូ​ផា ត្រូវបាន​សម្រួល​ភារកិច្ច​ពី​ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​កំពង់ត្រឡាច មក​ជា​ប្រធាន​ការិយា​ភូមិបាល​ស្រុក​រលាប្អៀ​រវិញ ។​៨-​លោក សួង សែ ជា​ប្រធាន​ភូមិបាល​ស្រុក​រលាប្អៀរ ត្រូវបាន​សម្រួល​ភាកិ​ច្ច មក​ជា​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ខេត្ត​វិញ​។​
-​បើ​យោងតាម​របាយការណ៍ ស្វាគមន៍​របស់​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​បាន​បានឲ្យដឹងថា​:​មន្ទីរ​មាន​មន្ត្រី​ចំនួន​៩៩​នាក់ ស្រី​២០​នាក់ រចនាសម្ព័ន្ធ​មាន​ប្រធាន​០១​រូប​/​អនុប្រធាន​០៣​រូប​/​មាន​០៤​ការិយាល័យ​ចំណុះ​។​
-​លទ្ធផល​សម្រេច​បាន​កន្លងមក ជម្រុញ​ចុះ​បញ្ជឺដីធ្លី​លក្ខណះ​ជាប្រព័ន្ធ និង​ដាច់​ដោយ​ដុំ ដោយ​បាន​ចេញ​ប័ណ្ណ​រួច​ប្រមាណ​២០០ ០០០ ក្បាលដី ស្មើរ​២៨​ភាគរយ នៃ​ក្បាលដី​ប៉ាន់ស្មាន​ទូទាំង​ខេត្ត​សរុប ៧១១ ២៥០​ក្បាលដី​។​ដោយឡែក​ក្នុង​រយះពេល​៨​ខែ ឆ្នាំ​២០១៨​នេះ មន្ទីរ​បាន​។​-​ចុះ​បញ្ជឺដីធ្លី​មាន​លក្ខណ​:​ដាច់​ដោយ​ដុំ ប្រជាពលរដ្ឋ​ស្នើសុំ​ចំនួន ១៤៧៧​គម្រោង អនុម័ត​សម្រេច​បាន ១៤៣១​គម្រោង ប្រមូល​សេវា​បាន ២២២ ២៩៥ ០០០​រៀល​។​
-​ចុះ​បញ្ជឺ​លក្ខណ​:​ជា​ប្រព័ន្ធ ចេញ​ប័ណ្ណ​បាន​ចំនួន ១៤ ៩៧៥​ក្បាលដី ចែក​ប័ណ្ណ​ដល់​ដៃ​ប្រជាពលរដ្ឋ​ចំនួន ៨ ១០០​ប័ណ្ណ ប្រមូល​សេវា​បាន​ចំនួន ៣៣ ០៥៦ ៥៤២​រៀល​
-​ចេញ​លិខិតអនុញ្ញាត​សាងសង់​ចំនួន ១០០​គម្រោង ក្នុងនោះ សមត្ថកិច្ច​រដ្ឋបាល​ខេត្ត ចំនួន​៥៤​គម្រោង ដែល​មាន​ទុន​វិនិយោគ ៩ ៨៥៣ ៨២២ ដុល្លារ /​សមត្ថកិច្ច​ច្រកចេញចូល​តែមួយ ក្រុង​កំពង់ឆ្នាំង ចំនួន ៤៤​គម្រោង និង​សមត្ថកិច្ច​ក្រសួង​០២​គម្រោង​ផងដែរ​។​

 

Filed in: ព័ត៌មានជាតិ