សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឯកឧត្តម សរ ចំ​រុង ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​គរុ​សិស្ស វគ្គ​ជំនាន់​ទី​៣៣ និង​៣៤

​ឯកឧត្តម សរ ចំ​រុង ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​គរុ​សិស្ស វគ្គ​ជំនាន់​ទី​៣៣ និង​៣៤

ឯកឧត្តម សរ ចំ​រុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ លោកគ្រូ អ្នកគ្រូ និង​គរុ​សិស្ស គ្រូ​បឋមសិក្សា​១២ បូក​១ ជំនាន់​ទី ៣៣ និង​៣៤ នែ​សាលា​គរុកោសល្យ​ខេត្ត​។ ដោយ​ឯកឧត្តម បាន​សម្តែង​នូវ​ការយកចិត្តទុកដាក់​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​រាជរដ្ឋាភិបាល​ក៏​ដូចជា​អាជ្ញា ធរ​ខេត្ត​ចំពោះ​វិស័យ​អប់រំ​ពិសេស​ក្នុង​ការបណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស និង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ ការ​របស់​សង្គមជាតិ​នាពេល​បច្ចុប្បន្ន​។​

​ស្របពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​កំណត់​យក​ធនធាន​មនុស្ស​ជា​អាទិភាព​ជា​ចំបង ដូច្នេះ​ហើយ​ដើម្បី​បាន​មនុស្ស​ល្អ ក្នុង​ការបំរើ​សង្គមជាតិ គឺ​ចាំបាច់​ត្រូវ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ទាំង​ស្មារតី ទាំង​បញ្ញា ទាំង​កាយសម្បទា​អោយបាន​ល្អ ដូចជា​ពេល​នេះ​ដែល​ប្អូនៗ ក្មួយៗ​ជា​គរុ​សិស្ស​កំពុង​ស្ថិត​ក្នុង​ការ​បណ្ដុះបណ្ដាល​នេះ គឺជា​មូដ្ឋានគ្រឹះ​នៃ​ការយល់ដឹ​ង ដើម្បី​ងាយស្រួល​ក្នុង​ការបង្រៀន​បន្ត​អោយ​មាន​លំនឹង​ច្បាស់លាស់ ។​

​ឯកឧត្តម សរ ចំ​រុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត មាន​ប្រសា​បន្តថា បច្ចុប្បន្ន​ប្រទេស​ជាតិ​បាន​ទទួល​នូវ​សុខ​សន្តិភាព​ពេញលិញ និង​មាន​ការអភិវឌ្ឍ​ន៏​រី​ចំរើន​លើ​គ្រប់​វិស័យ ដែល​ជា​ឪ​កាស​ដ៏​ប្រពៃ​សម្រាប់ ប្អូនៗ ក្មួយៗ​ចាប់​យក​ចំណេះដឹង​សម្រាប់​ជី​វិត្ត​តាមរយៈ​នែ​ការសិក្សា​គ្រប់​កំរិត ជាពិសេស​ការបណ្ដុះបណ្ដាល​ជំនាញ បច្ចេកទេស​ពិត​ប្រា​ដក ដែល​ជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ សម្រាប់​យក​ទៅ​ចូលរួម​បំរើ សង្គមជាតិ ក៏ដូចជា​ការយកទៅ​ប្រកប​របប​ផ្សេងៗ​ដើម្បី​ទ្រទ្រង់​ក្នុង​ជីវភាព​គ្រួសារ ។​

​យោង​តាមរ​បាយ​ការណ៏​របស់​លោក នាយក​សាលា​គរុកោសល្យ​បានអោយដឹងថា ការងារ​បណ្ដុះបណ្ដាល​គរុ​សិស្ស ដែល​ចូល​មក​បណ្ដុះបណ្ដាល​នៅ​សាលា​គរុកោសល្យ​ក្នុង​ឆ្នាំ​២០១៥-២០១៦​នេះ ត្រូវជ្រើ​រើស​យក​និទេស A B C អោយ​ចូលរៀន​ដោយ​ស្វ័យប្រវត្តិ​ចំនួន ៣៧  និង​ប្រឡង​ជ្រើ​រើស​យក​បន្ថែម ចំនួន ៦​នាក់ ។

​សាលា​បាន​បណ្ដុះបណ្ដាល​មាន​ចំនួន ៣៤ វគ្ក ចេញ​ទៅ​បំរើ​ការងារ​នៅតាម​មូលដ្ឋាន​មាន ៣២​វគ្គ មាន​គ្រួ​សរុប ១៩៥៩​នាក់ នៅ​ឆ្នាំ​សិក្សា ២០១៥-២០១៦​នេះ​បាន​បញ្ចាប់​វគ្គ​បណ្ដុះបណ្ដាល​ជំនាន់ ទី​៣៣ មាន​គរុ​សិស្ស ៤៣ នាក់ ។

​លោក​ក៏​បាន​បញ្ជាក់​ពី​ការខិតខំ​ប្រឹងប្រែង​របស់​លោកគ្រូ អ្នកគ្រូ ទាំងអស់​បាន​ខិតខំ​តស៊ូ​ព្យាយាម​ប្រយុទ្ធ​គ្រប់​ការលំបាក និង​ភាពសាំញ៉ាំ​ជាច្រើន ដើម្ប់​ឆ្លើយតប​និង​គុណូប​ការៈរបស់រា​ជ​រដ្ឋាភិបាល អាជ្ញាធរ​ដែនដី អង្គការក្រៅរដ្ឋាភិបាល ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​វិស័យ​អប់រំ ពិសេស​ក្នុង​ការបណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស និង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ ការ​របស់​សង្គមជាតិ នាពេល​បច្ចុប្បន្ន ៕
​ដោយ កិះ ខន​

 

 

IMG_5043 IMG_5045 IMG_5044

Filed in: ព័ត៌មានជាតិ