សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នាយករដ្ឋមន្ត្រី​ដាក់​នាយ​ឧត្តមសេនីយ៍​១០​រូប​ឲ្យចូល​នីវត្តន៍ តែងតាំង​៣​នាក់​ជា​អគ្គនាយក​ជំនួស​វិញ​

​នាយករដ្ឋមន្ត្រី​ដាក់​នាយ​ឧត្តមសេនីយ៍​១០​រូប​ឲ្យចូល​នីវត្តន៍ តែងតាំង​៣​នាក់​ជា​អគ្គនាយក​ជំនួស​វិញ​

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៨​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ស្នើសុំ​ដាក់​នាយ​នគរបាល​ជាន់ខ្ពស់​ចំនួន​១០​រូបឲ្យ​ចូលនិវត្តន៍​។​

​នាយ​នគរបាល​ជាន់​ខ្ពស់​ទាំង​១០​រូប​ដែល​ត្រូវ​ដាក់ឲ្យ​ចូលនិវត្ត​ន៍​រួមមាន​៖ នាយ​ឧត្តមសេនីយ៍ម៉ៅ​ប៊ុន​ណារិន​អគ្គនាយកអ​គ្គ​នាយកដ្ឋាន​ភ​ស្តភា​ហិរញ្ញកិច្ច​ក្រសួងមហាផ្ទៃ​, នាយ​ឧត្តមសេនីយ៍ សុខ ផល​អគ្គនាយក​នគរ​បាល​អន្តោប្រវេសន៍​, នាយ​ឧត្តមសេនីយ៍ ម៉ៅ ច័ន្ទ​តារា​អគ្គនាយក​នគរបាល​អត្តសញ្ញាណ​កម្ម​, នាយ​ឧត្តមសេនីយ៍ ថោង សំអាត​, នាយ​ឧត្តមសេនីយ៍ ផា​ង ពៅ​, នាយ​ឧត្តមសេនីយ៍ មួន សារ៉ន​, នាយ​ឧត្តមសេនីយ៍ សួស អង្គារ៍​,​នាយ​ឧត្តមសេនីយ៍ជួន​សុវណ្ណ​អគ្គនាយករងន​គរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​, នាយ​ឧត្តមសេនីយ៍ ឯម សំណាង និង​នាយ​ឧត្តមសេនីយ៍ លី គឹម​ឡុង ។​

​ជាមួយគ្នា​នោះ​ដែរ​ប្រមុខ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​នា​ថ្ងៃ​ទី​៦​កញ្ញា​ឆ្នាំ​២០១៨​បាន​ទូល​ស្នើ​សុំ​តែងតាំង​នាយ​ឧត្តមសេនីយ៍កង​សុខ​ន​អតីត​អគ្គលេខាធិកា​ររ​ង​អាជ្ញាធរ​គ្រឿងញៀន​ឲ្យទទួល​ជា​អគ្គនាយក​នគរបា​លអ​ត្ត​សញ្ញាណកម្ម​។​តម្លើង​នាយ​ឧត្តមសេនីយ៍គៀតច​ន្ទ​រិទ្ធ​ទៅ​ជា​អគ្គនាយ​កនគរ​បាល​អន្តោ​ប្រវេសន៍​ជំនួស​នាយ​ឧត្តមសេនីយ៍​សុខ​ផល​។​

​តែងតាំង​ឯកឧត្តម​សេង​សំអាន់​ទីប្រឹក្សា​សម្តេច​ក្រឡាហោម​ជា​អគ្គនាយក​អគ្គនាយកដ្ឋាន​នគរបាល​ភស្តុភា​និង​ហិរញ្ញកិច្ច​ក្រសួងមហាផ្ទៃ​ជំនួស​លោក​ឧត្តមសេនីយ៍ម៉ៅ​ប៊ុន​ណារិន​។​សម្រាប់​នាយ​នគរបាល​ជាន់​ខ្ពស់​ទាំង​១០​រូប​ដែល​ដាក់ឲ្យចូល​និវត្តន៍នឹ​ង​ទទួលបាន​តួនាទី​អ្វី​វិញ​នៅឡើយ​ទេ​។​មាន​ការវាយតម្លៃ​ថា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នឹង​ធ្លាក់​ក្នុង​ដៃ​ឧត្តមសេនីយ៍ស​ថេតប​ច្ចុ​ប្បន្ន​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ​ឬ​ក៏​លោក​ឧត្តមសេនីយ៍​សុខា​បុត្រា​សម្តេច​ក្រឡាហោម​ប្រសិនបើ​នាយ​ឧត្តមសេនីយ៍នេត​សាវឿ​ន​មិន​ទាន់​ត្រូវ​ដាក់ឲ្យចូ​ល​នី​វត្ត​ន៍​៕

 

 

Filed in: ព័ត៌មានជាតិ