សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ឧត្តម​សេនីយ៍​ត្រី បែន រ័ត្ន ត្រូវ​បាន​តែង​តាំង ជាស្នង​ការ​នគរ​បាល ខេត្តកំពង់​ចាម

លោក​ឧត្តម​សេនីយ៍​ត្រី បែន រ័ត្ន ត្រូវ​បាន​តែង​តាំង ជាស្នង​ការ​នគរ​បាល ខេត្តកំពង់​ចាម

លោកឧត្តម​សេនីយ៌ត្រី បែន រ័ត្ន ស្នងការ​រងនគរ​បាលរាជ​ធានី​ភ្នំពេញ ត្រូវបាន​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​ជាស្នង​ការ​នគរ​បាល​​ខេត្តកំពង់ចាម ជំនួសលោក ឧត្តមសេនីយ៌ទោ ឆាយ គឹមសុន ដែលត្រូវចូលនិវត្តន៍ ។

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំង បានធ្វើឡើងនៅសាលប្រជុំ សាលាខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៤ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៌ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងមានការ​ចូលរួមពី​លោក​អភិបាលស្រុក – ក្រុង លោកអធិការនគរបាលស្រុក-ក្រុង នាយប៉ុស្តិ៍រដ្ឋបាល ទាំង ១៧៣ ឃុំ-សង្កាត់ និងប្រធានមន្ទីរនានា ជុំវិញ​ខេត្តផងដែរ ។

បន្ទាប់ពីស្តាប់របាយការណ៍ របស់លោក ឆាយ គឹមសុន ស្តីពីការអនុវត្តភារកិច្ចបម្រើប្រជាពលរដ្ឋ និងសង្គមជាតិ ក្នុងពេលដែល​លោកកាន់តំណែងជាស្នងការនគរបាលខេត្តកំពង់ចាមកន្លងមកនេះ ។

លោកឧត្តមសេនីយ៌ត្រី បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម ដែលទើបតែងតាំងថ្មី បានធ្វើការប្តេជ្ញាចិត្តថា ៖
១-ស្មោះត្រង់ជានិច្ចចំពោះជាតិ សាសនា ព្រះមហាក្សត្រ ។
២-គោរពអនុវត្តដោយស្មោះត្រង់ រដ្ឋធម្មនុញ្ញ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ ។
៣-ជម្រុញការអនុវត្តបទបញ្ជា និងគោលការណ៍ដឹកនាំ ដ៏ខ្ពង់ខ្ពស់ របស់លោក ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហា ផ្ទៃ និងលោកនាយ ឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ។
៤-ធ្វើជាសេនាធិការពិតប្រាកដ ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម អំពីកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ឲ្យកាន់តែល្អប្រសើរ ឡើងថែមមួយកម្រិតទៀត ។

លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍កោតសរសើកងកម្លាំងនគរបាល ខេត្តកំពង់​ចាម ដែលអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព បានល្អប្រសើរ ធ្វើឲ្យខេត្តនេះប្រែមុខមាត់ថ្មី ។ ​ចំណែកការចូលនិវត្តន៍​របស់លោកឧត្តមសេនីយ៍ទោ ឆាយ គឹមសុន គឺបានបន្សល់ ទុក្ខនូវស្នាដៃគំរូ ល្អៗជាច្រើន។ ជាមួយនោះដែរ កម្លាំងនគរបាល​ត្រូវ​តែនាំគ្នាលុបបំបាត់នូវការខុសឆ្គងនានា ជាមួយនឹងប្រជាពលរដ្ឋ ហើយស្នងការថ្មីលោកឧត្តមសេនីយ៍ បែន រ័ត្ន ត្រូវតែយក​ចិត្តទុក​ដាក់ពង្រឹង ជំនាញសមត្ថភាពហ្វឹកហាត់ដល់មន្រ្តីនគរបាល ធ្វើយ៉ាងណា ប្រកបដោយធនធានមនុស្ស ត្រូវតែគោរពច្បាប់ និង​សីល​ធម៌វិន័យឲ្យបានល្អប្រសើ ពិសេសត្រូវទប់ស្កាត់បទល្មើសនានា ដើម្បីធានាភូមិ-ឃុំ មានសុវត្ថិភាព ៕

20140116c

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី