សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឧត្តមសេនីយ៍​វ៉ាន​ចាន់​ធឿន​ធើ​ការ​មិន​ស្អាត​ឬ​ថៅកែ​ផលិត​គ្រឿងសំអាង​ក្លែងក្លាយ​មាន​ខ្សែ​ធំ​ទើប​រាជអាជ្ញា​រក មិន​ឃើញ​កំហុស​ដោះលែង​បាត់​!?

ឧត្តមសេនីយ៍​វ៉ាន​ចាន់​ធឿន​ធើ​ការ​មិន​ស្អាត​ឬ​ថៅកែ​ផលិត​គ្រឿងសំអាង​ក្លែងក្លាយ​មាន​ខ្សែ​ធំ​ទើប​រាជអាជ្ញា​រក មិន​ឃើញ​កំហុស​ដោះលែង​បាត់​!?

​ភ្នំពេញ​៖ លោក ស្រី ម៉ាក​នី ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ដោះលែង​លោក​ថៅកែ​រោងចក្រ​ផលិត​គ្រឿងសំអាង ក្លែងក្លាយ​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​កាលពី​រសៀល​ថ្ងៃ​ទី​២៩​សីហា​ក្រោយពី​សាកសួ​ទៅរក​កំហុស​មិនឃើញ​?​។

​ប្រភពី​មន្ត្រី​តុលាការ​បាន​ឲ្យ​ដឹង ថៅកែ​រោងចក្រ​គ្រឿងសំអាង​ក្លែងក្លាយ ដែល​លោក ស្រី ម៉ាក​នី ដោះលែង​នោះ​មានឈ្មោះ អ៊ុច សម្បត្តិ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​១ ផ្លូវ​Q6 សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៨​កន្លងទៅ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច មាន​ការសហការ​ជាមួយ​មន្ត្រី​ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការសម្របសម្រួល​របស់លោក ស្រី ម៉ាក​នី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​រោងចក្រ ផលិត និង​ស្តុក​គ្រឿងសម្អាង ក្លែងក្លាយ មួយកន្លែង ស្ថិតនៅ​ផ្ទះ​លេខ​១ ផ្លូវ​Q6 សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នោះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក៏​បាន​រកឃើញ និង​ដកហូត​ភស្តុតាង​មួយចំនួន រួមមាន​៖ ឡេ ក្រែម សាប៊ូ និង​វត្ថុធាតុដើម​ជាច្រើន​ទៀត​សរុប​ចំនួន ១៧​មុខ​ខ​មាន​ទម្ងន់​ប្រមាណ ៤.៥​តោន (៤​តោន​កន្លះ​) និង​ម៉ាស៊ីន​លាយ ម៉ាស៊ីន​ច្រក ម៉ាស៊ីន​អ៊ុត ម៉ាស៊ីន​កាត់ និង​ម៉ាស៊ីន​បាញ់​ខ្យល់ ជាច្រើន​គ្រឿង​ផងដែរ​។​ប៉ុន្តែ​មិនដឹងថា​លោក​ឧត្តមសេនីយ៍​វ៉ាន​ចាន់​ធឿន​មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ធើ​ការល្ម៉េច​រក​ភស្តុតាង​ដាក់បន្ទុក​មិន​បានឬ​មក​ពី​ថៅកែ​មាន​ខ្សែ​ដុល្លារ​ឬ​ពួក​ក្នុង​បក្ស​ធំ​ពេក​ទើប​លោក ស្រី ម៉ាក​នី ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ​មិន​ចោទប្រកាន់​ហើយ​ដោះលែង​វិញ​បាត់​?​។​

​ប៉ុន្តែ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨​សីហា​លោកស្រី ម៉ា​ក់នី ព្រះរាជអាជ្ញារង​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ធ្វើ​ការចោទប្រកាន់​ជនជាតិ​ចិន​ម្នាក់ ដែល​ជា​ម្ចាស់​ទីតាំង​លួច​ផលិត​សាប៊ូ និង គ្រឿងក្រអូប​ក្លែង​ជា​ផ្លូវការ ក្រោម​បទ​ធ្វើ​ត្រាប់​តាម​ពាណិជ្ជសញ្ញា សេវា​សញ្ញា ម៉ាក តាម​សមូហភាព ឬ ពាណិជ្ជ​នាម​របស់​សហគ្រាស និង​នាំចូល​ចែកចាយ ផលិតផល​គ្រឿងសំអាង ពុំ​មាន​ចុះបញ្ជី​ការ ពី​ក្រសួង​សុខាភិបាល ។​

​បទល្មើស​នេះ​ប្រព្រឹត្ត​នៅក្នុង​ឃ្លាំង​លេខ​៨៧ ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥​សីហា​ដែល​បទល្មើស​នេះ មាន​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស តាម​មាត្រា​៦៥ នៃ​ច្បាប់​ស្តី​ពី​ម៉ាក​ពាណិជ្ជ​នាម និង អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ និង​បទល្មើស ដែល​មាន​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​១០ នៃ​ច្បាប់ស្តី​នៃ​ការគ្រប់គ្រង​ឱសថ ។​

​តំណាង​អយ្យការ​បានសម្រេច​បើក​ការស៊ើបអង្កេត សាកសួរ​លើ​ឈ្មោះ Zou Zhiqian ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជា​ជនជាតិ​ចិន និង​បាន​ចោទប្រកាន់​ជា​ផ្លូវការ ហើយ​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​សើ​ប​សួរ​សម្រេច​តាម​ច្បាប់​បន្ត ។​ដោយសា​រចឹង​ហើយ​បាន​ឆ្ងល់​នោះ​?៕

 

Filed in: ព័ត៌មានជាតិ