សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បន្ត​ឃុំខ្លួន​លោក​កឹម​សុខា​៦​ខែ​ទៀត​នៅ​គុក​ត្រពាំង​ផ្លុង ដដែល​!

​បន្ត​ឃុំខ្លួន​លោក​កឹម​សុខា​៦​ខែ​ទៀត​នៅ​គុក​ត្រពាំង​ផ្លុង ដដែល​!

​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៨​នេះ​បន្ទាប់ពី សវន​ការ​តូច​មួយ នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុងលោក គី ប្ញ​ទ្ធី ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បន្ត​ឃុំខ្លួន​ប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ រយៈពេល​០៦​ខែ​ទៀត​ដដែល​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​ចំពោះ​បទល្មើស​របស់​លោក​ពាក់​ព័ន្ធ​និង​អំពើ​ក្បត់ជាតិ​។

​ការបើក​សវនាការ​ជំនុំជម្រះ ឬ​ហៅ​ថា​សវនាកា​តូច​ក្នុង​គុក គឺ​ដើម្បី​សម្រេច​ថា​ត្រូវ ពន្យារ​ពេល​ឃុំខ្លួន​លោក កឹម សុខា បន្ត​ទៀត​ឬ​ដោះលែង​នៅ​ក្រៅ​ឃុំ​បន្ទាប់ពី​ការពន្យារពេល​ឃុំខ្លួន​លើក​ទី​១​ជិត​ដល់​ថ្ងៃ​កំណត់​ដែល​ផ្តើម​ពី ខែ​មីនា ឆ្នាំ​២០១៨​មក​នោះ ។​

​សវនាការ​នៅ​ក្នុង​គុក​នេះ ដឹកនាំ​ដោយ ចៅក្រម​ជំនុំជម្រះ លោក គី ប្ញ​ទ្ធី ហើយ​មាន​លោក សៀង សុខ ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​តំណាង​អយ្យការ​និង​មាន​វត្តមាន មេធាវី​ទាំង​០៤​នាក់ ដែល​ការពារ​ក្តី​ឲ្យ​លោក​កឹម​សុខា​ផងដែរ​។​

​សូម​បញ្ជាក់​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៩ សីហា ឆ្នាំ​២០១៨ ពីលើ​វេទិកា​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ជាង​មួយ​ម៉ឺន​នាក់​នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ហើយ​ថា គ្មាន​ការដោះលែង​លោក កឹម សុខា ស្អី​ដោយ​សម្តេច​បាន​ទាំង​ព្រមាន​ឲ្យ​ចាប់​វ៉ៃខ្នោះ​អ្នក​ដែល​ចលនា​ប្រមូល​គ្នា​ទៅ​ទទួល​លោក​កឹម​សុខា​ពី​គុក​ថែមទៀត ។​

​សម្ដេច​តេជោ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ «​ខ្ញុំ​សូម​បញ្ជាក់​អ្នក​នៅ​ត្រពាំង​ផ្លុង ស្ថិតនៅ​ក្នុង​ក្របខណ្ឌ​ពិរុទ្ធជន​នៅឡើយ​មិនមែន​ជា​ទណ្ឌិត​ទេ​។ សូម​ផ្តាំ​កុំ​ភ្លើ​ពេក នៅ​ជា​ពិរុទ្ធជន​ទេ គ្មាន​នរណា​ដោះលែង​ទេ​កុំទៅ​បង្ករឿង​»​។​

​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សង្កត់ធ្ងន់​ទៀត​ថា ទោស​ក្បត់ជាតិ​របស់លោក កឹម សុខា គឺ​ជា​ទោស​មួយ​ធ្ងន់ធ្ងរ​មិន​អាច​លើកលែង​បាន​នោះឡើយ​។ «​នរណា​ដោះលែង​? នរណា​ដោះលែង​? បើ​គេ​មិនទាន់​កាត់ទោស​ផង មានទោស​ឯ​ណា​សម្រាប់​លើក​ឲ្យ​វា​។ ឯ​លើកលែង​ការចោទប្រកាន់​អត់​ទេ នរណា​ជា​អ្នក​លើកលែង​? រឿង​នេះ​ក្តីក្តាំ​ក្នុង​ទោស​ក្បត់ជាតិ នរណា​លើកលែង​? ក្នុងឋានៈ​ខ្ញុំ​ជា​រាជរដ្ឋាភិបាល ខ្ញុំ​នៅតែ​បន្ត​ប្តឹង​ដាច់ខាត​»​។​

​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​យប់​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ «​ក្បត់ជាតិ​»​ដែល​តាមរយៈ​នេះ​គនបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​កាលពី​ថ្ងៃ​ទី​១៦​វិច្ឆិកា​ឆ្ន​២០១៧​ដកហូត​សិ​ទ្ធថ្វើ​ន​យោ​យ​បាយ​មន្ត្រី​គនបក្ស​១២៨​រូប​និង​ដកហូត​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជាង​៥០០០​នាក់​។ លោក​កឹម​សុខា​ត្រូវបាន​តុលាការ​បញ្ជូនទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ ក្រោម​ការចោទប្រកាន់​ពី​បទ សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស តាម​មាត្រា ៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​បើ​តាម​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យមាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះរាជាណាចក្រ​កម្ពុជា​។
​បទល្មើស​នេះ ត្រូវ​ជាប់​ពន្ធនាគារ​ពី ១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ​។​ការចាប់ខ្លួន លោក កឹម សុខា បាន​ធ្វើឡើង​បន្ទាប់​ពី​មានការ​បែកធ្លាយ​នូវ​វីដេអូ​របស់លោក ដែល​សារភាព​អំពី​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា ដោយ​យក​លំនាំ​តាម​ប្រទេស​ស៊ែ​ប​ប៊ី និង​យូ​ហ្គោ​ស្លា​វី ដែល​រាជរដ្ឋាភិបាល​ចាត់ទុកថា ជា​អំពើ​ក្បត់ជាតិ​។​

​ដោយឡែក សម្រាប់​សវនាការ​តូច​នេះ​ដែរ​អតីត​អ្នកតំណាងរាស្ត្រ និង​សកម្មជន​អតីត​គណបក្ស សង្គ្រោះ​ជាតិ​ជាច្រើនរូប ត្រូវបាន សមត្ថកិច្ច មិន​អនុញ្ញាតឲ្យ​ចូល​ក្នុងប​រិ​វេណ​ពន្ធនាគារ ត្រពាំងផ្លុង​នោះទេ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៨​។​ប្រភព​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង បានឲ្យដឹងថា ការ​ដែល​សមត្ថកិច្ច​មិន​អនុញ្ញាតឲ្យ​ចូល​ក្នុង​បរិវេណ ពន្ធនាគារ​នេះ ដើម្បី​រក្សា​សន្តិសុខ​ស​បណ្តាប់​ធ្នាប់ តាម​បញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​ស្នើ ដល់​សមត្ថកិច្ច​កាលពី​ថ្ងៃទី​២៩ សីហា កន្លងមក​។​

​យ៉ាងណាក្តី ការ​មិន​អនុញ្ញាតឲ្យ​ចូលរួមក៏ ត្រូវបាន​ប្រភព​ពី​មន្ត្រី​អតីត​បក្សប្រឆាំង​អះអាងថា មាន​រិត​ត្បិត យ៉ាងខ្លាំង សូម្បី​តែ​ពលរដ្ឋ​ដែល​ធ្លាប់​ធ្វើដំណើរ​ទៅវិញ ទៅ​មក​ក៏​មាន​ឆែកឆេរ​ផងដែរ​។ ពិសេស​នោះ អ្នក​ដែល​មិន​ស្គាល់ ឬ​មិន​ដែល​ឃើញ​មិន​អនុញ្ញាត ឲ្យចូល​ក្នុង​បរិវេណ​ពន្ធនាគារ​ទេ ។ លើសពីនេះ​ទៅ ទៀត​អ្នកសារព័ត៌មាន​ដែល​រងចាំ​ផ្តិតរូប ក៏​មិន​បាន​អនុញ្ញាតឲ្យ​ចូលរួមផ​ង​ដែរ ។ បើ​តាម​ការអះអាង​ពី​ប្រភព​ដដែល មេធាវី​ការពា​ក្តី​លោក កឹម សុខា ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់​សួរនាំ និង​ឆែកឆេរ​ផងដែរ មុន​នឹង​អនុញ្ញាត​ឲ្យចូល​។​

​នៅ​ព្រឹក​ថ្ងៃទី​៣០ សីហា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​នីតិវិធី​សួរចម្លើយ លោក​កឹម សុខា ម្តងទៀត ក្នុង​នីតិវិធី​ស្តី​ពី​ការពន្យារពេល​ឃុំខ្លួន​បណ្ដោះអាសន្ន ។​

​មាន​ការកត់សម្គាល់​ថា​ថ្មីៗ​នេះ​មាន​ការដោះលែង​អ្នកទោស​ជាតិ​ច្រើននាក់​ដែល​គេ​ហៅថា​អ្នកទោស​មនសិកា​និង​សកម្មជន​ដីធ្លី​ដែល​រាជរដ្ឋាភិបាល​ចាត់ទុក​ថា​ជ​សកម្មភាព​មនុស្ស​ធ​មិ​បង្រួបបង្រួម​ជាតិ​។​ប្រការ​នេះ​នាំឲ្យ​មាន​ការវាយតម្លៃ​ថា​រាជរដ្ឋាភិបាល​អាច​នឹង​ដោះលែងត​លោក​កឹម​សុខា​ផងដែរ​ដើម្បី​បន្ធូ​បរិយាការ​នយោបាយ​និង​ទប់ស្កាត់​ការដាក់ទណ្ឌកម្ម​ណាមួ​យ​ពី​បរទេស​៕

 

Filed in: ព័ត៌មានជាតិ