សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឡាន​ចិន​បុក​គ្រូខ្មែរ​បង្ហាត់​ឆ្កែ​ល្បី​ឈ្មោះ​កំ​រឹត​អន្តរជាតិ​ម្នាក់​រងរបួស​ធ្ងន់​

​ឡាន​ចិន​បុក​គ្រូខ្មែរ​បង្ហាត់​ឆ្កែ​ល្បី​ឈ្មោះ​កំ​រឹត​អន្តរជាតិ​ម្នាក់​រងរបួស​ធ្ងន់​

​ភ្នំពេញ ​៖​ លោក​ហ៊ិ​ន​រតនា​ដែល​គេ​ស្គាល់​ថា​ជា​គ្រូបង្ហាត់​ឆ្កែ​ដ៏​ល្បី​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងមក​នេះ​បណ្តាល​ឲ្យ​លោក​រងរបួស​ធ្ងន់ធ្ង​ត្រូវ​សម្រាក​ពេទ្យ​។
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ បង្កឡើង​ដោយ​ជនជាតិ​ចិន បាន​បើកបរ​រថយន្ត​បុក​ចំ​ពីក្រោយ​យ៉ាង​ពេញទំហឹង តែ​មិន​បាន​ចុះ​មក​ដោះស្រាយ​ឡើយ​តែ​បែ​ជា​បើកឡាន​កិន​ថែម​ទៀត​។

​នេះ​បើ​តាម​ហ្វេ​សប៊ុក​ដែល​អះអាងថា​ជា​សាច់ញាតិ​។​មកទល់​ពេល​នេះ​ស្ថានភាព​ជំងឺ​របស់​លោក​នៅតែ​ធ្ងន់ធ្ងរ​ខ្លាំង បើ​ទោះបីជា​លោក​ទទួល​ការវះកាត់​ឆ្អឹងខ្នង​រួច​ទៅ​ហើយ​ក្តី ប៉ុន្តែ​លោក​នៅតែ​អាច​នឹង ប្រឈម​ជាមួយនឹង​ការបាត់បង់​ជីវិត​បាន ដោយសារ​ការ​ខ្ទាំ​សួត​និង​រលាក​សួត​, Crush Syndrome, ថែម​ទាំង​ការ​បាត​បង់​ឈាម​ជាច្រើន​ក្នុង​រយៈពេល​ខ្លី ថែមទៀត​ផង​។​

​បច្ចុប្បន្ន​លោក ហ៊ិ​ន រតនា កំពុង​គេង​សម្រាក​ព្យាបាល ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ នៅឯ​មន្ទី​ពេទ្យ ខ្មែរ​-​សូ​វៀត និង​កំពុងតែ​ត្រូវការ​ឈាម​ប្រភេទ O+ និង AB ចំនួន​៤​ប្លោក​ជា​បន្ទាន់​ផង​ដែរ​។​សូម​បញ្ជាក់​ដែរ​ថា​លោក​ហ៊ិ​ន​រតនា គឺជា​គ្រូបង្ហាត់​ឆ្កែ​ដ៏​ល្បី​ម្នាក់ តំណាង​អោយ​ប្រទេស​កម្ពុជា ។ ដោយសារ​តែ​សមត្ថភាព​បង្ហាត់​ឆ្កែ​របស់​លោក​មាន​ភាពខ្លាំង​ពូកែ ត្រូវបាន​បរទេស​ទទួល​ស្គាល់ រហូត​បាន​ចេញមុខ​នៅក្នុង​កម្មវិធី​ទូរទស្សន៍​អន្តរជាតិ ដ៏​ល្បីឈ្មោះ National Geography ថែមទៀត​ផង​៕

 

Filed in: គ្រោះថ្នាក់ចរាចរណ៍