សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បិទ​អាជីវកម្ម ក្រុមហ៊ុន​ចិន​មួយ​ក្នុង​ខណ្ឌ​ដូនពេញ ក្រោយ​ពី​រកឃើញថា​ប្រមូល​ពលរដ្ឋ​ក្រោមរូបភាព ឲ្យ​ដាក់​ប្រាក់​ដើម្បី​ធ្វើ​ការជួញដូរ និង​វិនិយោគ​ខុសច្បាប់​!

បិទ​អាជីវកម្ម ក្រុមហ៊ុន​ចិន​មួយ​ក្នុង​ខណ្ឌ​ដូនពេញ ក្រោយ​ពី​រកឃើញថា​ប្រមូល​ពលរដ្ឋ​ក្រោមរូបភាព ឲ្យ​ដាក់​ប្រាក់​ដើម្បី​ធ្វើ​ការជួញដូរ និង​វិនិយោគ​ខុសច្បាប់​!

​រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​រកស៊ី​ខាង​អ៊ិន​ធើ​ណិ​តមួយ ឈ្មោះ ឌីជីថល អ៊ិន​ធឺ​ណេ​សិន​ណល អ៊ែ​សេត ត្រេ​ឌី​ង សេន​អឺ (BTKTrade Digital International Assets Trading Center) តែ​អត់​ច្បាប់​មាន​អាសយដ្ឋាន​អគារ​លេខ​៤៨ ផ្លូវ​លេខ​៨៤ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រូវបាន​គណៈកម្មការ​ចម្រុះ សម្រេច​បិទ​អាជីវកម្ម​ទាំងស្រុង ។

​ការបិទ​នេះ​ដោយយោង​តាម​សេចក្ដីថ្លែងការណ៍​រួម ចុះ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៨ រវាង​ធនាគារជាតិ នៃ​កម្ពុជា គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ស្តីពី​ការជួញដូរ លក់ដូរ​និង​គៀងគរ​ប្រជាពលរដ្ឋ​ដាក់​ប្រាក់​វិនិយោគ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។​

​គណកម្មការ​ចំរុះ​នេះ​មាន​សមាសភាព​ចូលរួម​ពី​ក្រុមការងា​រធនាគារជាតិ នៃ​កម្ពុជា គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​កម្លាំង​នគរបាល នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កាលពី​ថ្ងៃ​ទី​២៩​សីហា​បាន​ចុះ​ពិនិត្យ​នៅ​ទីតាំង​ល្មើស​ផ្ទាល់ ជួប​តំណាង​ក្រុមហ៊ុន ឈ្មោះ Ding Nan (Anna) ភេទ​ស្រី ជនជាតិ​ចិន ជា​ប្រធាន​រដ្ឋបាល និង​ឈ្មោះ Liu Xu ភេទ​ប្រុស ជនជាតិ​ចិន ជា​បុគ្គលិក​រដ្ឋបាល និង​ឈ្មោះ ហ៊ី សុង​ឆាយ ជនជាតិខ្មែរ ជា​អ្នកបកប្រែ​ខ្មែរ​ចិន និង​បាន​ពិនិត្យឃើញ កុំព្យូទ័រ​ចំនួន​២៩៨​គ្រឿង ដែល​ជា​ឧបករណ៍​ដើម្បី​ប្រព្រឹត្ត​អាជីវកម្ម​។​

​លោក​ឧត្តមសេនីយ៍ទោ មៀច ដេវីត​តំណាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឲ្យដឹងថា ក្រុមហ៊ុន​នេះ​បានធ្វើការ ប្រមែប្រមូល​ប្រមូលប្រាក់​ពី​ប្រជាពលរដ្ឋ​ដើម្បី​វិនិយោគ​តាម​ប្រព័ន្ធ blockchain នឹង កាស​អេលិចត្រូនិក​ដែល វា​មាន​ហានិភ័យ​ខ្ពស់​ព្រោះ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ ទៅលើ​បច្ចេកវិជ្ជា​ថ្មី​នេះ នៅ​មាន​ក​ម្រឹត ។ ម្យ៉ាង​ក្រុមហ៊ុន​នេះ​ធ្វើ​ការប្រមូល​លុយកាក់ មិនមាន​ច្បាប់​ទាល់តែសោះ ហើយក៏​មិន​មាន​ប្រាក់​តម្កល់ ជា​ទំនុកចិត្ត​សម្រាប់​នាក់​វិនិយោគ​ទេ​។​ក្រោយ​បញ្ចប់​ការត្រួតពិនិត្យ ក្រុមការងារ បាន​នែ​នាំ​ទៅ​ក្រុមហ៊ុន​ចំនួន​៤​ចំណុច​៖
​ទី​១៖ ផ្អាក​អាជីវកម្ម​ទាំងស្រុង រហូតដល់​មាន​ការអនុញ្ញាត​អាជ្ញាប័ណ្ណ​ស្របតាម​ច្បាប់​ទី​២៖ ត្រូវ​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ ជួញដូរ គៀរគរ​អតិថិជន និង​ប្រមូលប្រាក់​គ្រប់​រូបភាព​
​ទី​៣៖​ត្រូវ​រុះរើ​ផ្លាក​អាជីវកម្ម​ចេញ ជៀសវាង​ការយល់ច្រឡំ​ទី​៤៖ ទៅ​សុំ​ច្បាប់ អាជីវកម្ម និង​អាជ្ញាប័ណ្ណ​ឲ្យ​ត្រឹមត្រូវ​។​

​ក្រុមការងារ​សូម​បញ្ជាក់​ជូន​សាធារណជន​ដើម្បី​ជ្រាប់​ថា​៖ បច្ចុប្បន្ន​ការគៀងគរ​អតិថិជន ការផ្សព្វផ្សាយ​ការជួញដូរ ក្នុង​រូបភាព​ណាក៏ដោយ ដើម្បី​ប្រមូលប្រាក់​ដើម្បី​វិនិយោគ លើ​វិស័យ​កាស​អេឡិចត្រូនិក (Cryptocurrency ឬ Digital Assets) គឺ​ជា​ទង្វើ​មិន​ស្រប​នឹង​ច្បាប់ នៃ​ព្រះរាជ​ជាណា​ចក្យ​កម្ពុជា​ឡើយ​។​គេ​មិនដឹងថា​តើ​ក្រុមហ៊ុន​ចិន​មួយ​នេះ​ប្រ​ម៉ូ​ល​លុយ​ពី​ប្រជាពលរដ្ឋ​បាន​ប៉ុន្មាន​នោះ​ឡើយ​៕

 

 

Filed in: ព័ត៌មានជាតិ