សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ស្រុក​កំពង់ឆ្នាំង​សក្ត័​ឡើង​ដោយ​ដុំៗ​ព្រោះ​មាន​ខ្សែ​ដុល្លារ​និង​ពួក​ក្នុង​បក្ស​?!

​ស្រុក​កំពង់ឆ្នាំង​សក្ត័​ឡើង​ដោយ​ដុំៗ​ព្រោះ​មាន​ខ្សែ​ដុល្លារ​និង​ពួក​ក្នុង​បក្ស​?!

​កំពង់ឆ្នាំង ៖ កាលពី​ពេល​ថ្មីៗ​កន្លងទៅ​នេះ​គេ​បានឃើញ​នាយ​ឧត្តមសេនីយ​ម៉ែន​វិបុល​អគ្គស្នងការរងន​គ​បាល​ជាតិ​និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គ​លឹក​បាន​ចូលរួម​ជាមួយ​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​ឯកឧត្តម​ឈួ​រ​ចន្ទ័​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំ​ង​ក្នុង​ពិធី​ប្រកាស់​ផ្ទេ​ភារកិច្ច​តែងតាំង​មុខតំណែង​បំពាក់​ឋានន្តរ​សក្ត្តិ​គ្រឿងឥស្សរយ​ស​និង​ប្រគល់ប័​ណ្ណ​សរសើរជូន​មន្ត្រី​នគ​បាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​កំពង់ឆ្នាំង​ចំនួន​ចំនួន​១៨១​នាក់ នៅក្នុង​បរិវេណ​ស្នងការ​នគ​បាល​ខេត្ត​កំពង់ឆ្នាំង ។

​ក្នុង​ពិធី​នោះ អ្នក​ឡើងបុណ្យ​គេ​ឃើញ​មុខខ្លាញ់​រី​ស្គុះស្គាយ​។​តែ​សម្រាប់​មន្ត្រី​នគរបាល​ខ្លះ​មុខងាប់​ដូច​ពាក្យ​ចិន​និយាយថា​អត់​ហុងស៊ុយ​ហ្ម៉ង​។​មូលហេតុ​ត្រុវបាន​មន្ត្រីនគរបា​ល​ជាច្រើ​និយាយ​ដូចៗ​គ្នា​មក​ពី​គ្មាន​ទុយោ​អាមេរិក​ឬ​ពួក​ក្នុង​បក្ស ។ ជាក់ស្តែង​មន្ត្រីនគរបាល​ចារ​ចរ​មួយរូប​ដែល​ប្រជាពលរដ្ឋ​ស្គាល់​ឈ្មោះ​ថា​ជេត ពិចិត្រ​គាត់​នោះ ត្រូវបាន​គេ​មើលឃើញថា ពិតជា​ឡើង​ស័ក្ដិ​យឺត​ជាង​គេ​មែន ។​

​ម្សៀ​ជេត​ពិចិ​ត្រនេះ គាត់​ធ្វើការ​ជា​នគរបាល​តាំង តែ​ពី​ជំនាន់​បោះឆ្នោត​អណត្តិ​ទី​១​មក​ម្លេះ​រហូតដល់​ពេល​នេះ​អាណត្តិ​ទី​៦​ហើយ គឺ​៦​អណត្តិ​ហើយ​៣០​ឆ្នាំ បើ​គិត ពី​ការគ្រប់គ្រង​ស្នងការ គឺ​បាន ដូរ​ស្នងការ​អស់​៥-៦​នាក់​ហើយ​តែ​នៅ​តែ​ស័ក្ដិ​២​រហូត​ដូច​មាន​ប្លង់រឹង​ចឹង ។​

​សម្រាប់​លោក ជេ​ត ពិ​ចិត្រ គាត់​ចាញ់​គេ​ដែល​ជា​នគរបាល​ខ្សែរ​ដុល្លារ​និង​ពួក​ក្នុង​បក្ស​ផង​អា​ខ្លះ​ទើបតែ​ចូល​ធ្វើ​ប៉ូលីស​ថ្មីៗ​ក្រោយ​គាត់​ផង​គេ​បាន​ឡើង​ដល់​អធិការរង​ហើយ​ធ្វើ​ជា​មេ​គាត់​ទៀត​។ គួរអោយ​អាណិត​គាត់​ណាស់​?!! សូម​លោក​នាយ​ឧត្តមសេនីយ៍​ម៉ែន​វិបុល​អគ្គស្នងការរងន​គ​បាលជា​តិ ទទួលបន្ទុក​ប្រធាន​នាយកដ្ឋាន​បុគ្គ​លឹក​មេត្តា​ជួយ​ពិនិត្យ​ផង​។​ការពិត​រឿង​ម្សៀន​គរបាល​ឈ្មោះ​ជេត​ពិចិត្រ​មិនសូវ​ខុសពី​នគរបាល​នៅ​ទូទាំង​ប្រទេស​នោះ​ទេ​! ៕

Filed in: ព័ត៌មានជាតិ