សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ត្រី​នៃ មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ចាក់ សោរ បន្ទប់​នាំគ្នា​ទៅ​ផឹកស៊ី ច្រៀង ក្នុង ម៉ោង​ធ្វើការ​ទុកឲ្យ​ប្រជាពលរដ្ឋ​អង្គុយចាំ​

​មន្ត្រី​នៃ មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ចាក់ សោរ បន្ទប់​នាំគ្នា​ទៅ​ផឹកស៊ី ច្រៀង ក្នុង ម៉ោង​ធ្វើការ​ទុកឲ្យ​ប្រជាពលរដ្ឋ​អង្គុយចាំ​

​បន្ទាយមានជ័យ​៖ មន្ត្រី នៃ​មន្ទីរ​រៀបចំ​ដែនដី នគ​រូប​នី​យ៍ កម្ម សំណង់ និង​សុរិយោដី ខេត្ត​បន្ទាយមានជ័យ កូនចៅ​លោក ប្រាក់ ប៉ូ​លី ត្រូវ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទៅ​រក​សេវា រិះគន់​ថា​យក​ម៉ោង បំពេញ កា​ងារ ទៅ​អង្គុយ​ផឹកស៊ី ច្រៀង​ខារ៉ាអូខេ ។

​ប្រភព​ពី​ហ្វេ​ស​បុក​ឈ្មោះ ឡៃ លី ប៉ោយ​ប៉ែត អ្នកយក​ព័ត៌មាន​អោយ​ទូរទស្សន៍ PNN ដែល​ឃើញជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២៨​សីហា​បាន រៀបរាប់ ថា មាន​ប្រជាពលរដ្ឋ​កំពុង​អង្គុយ​រងចាំ​ទទួល​សេវា​សារ​ធារ​ណះ​ពី​មន្ត្រី​សុរិយោដី តែ​មន្ត្រី​សុរិយោដី​ដែល​មាន​លោក ប្រាក់ ប៉ូ​លី ជា ប្រធាន​មន្ទីរ​តែ​ពួកគេ បែ​ជា​នាំគ្នា​បិទទ្វា​កន្លែង​ធ្វើការ​ហើយ​ទៅ​ច្រៀង​ខារ៉ាអូខេ នៅ​ខាង ក្រោយ​អាគារ​ធ្វើ​មិនដឹង​។​

​ករណី​មន្ត្រី​បំរើសេវា​ចារឹក​អន់​បែបនេះ មហាជន​ជាច្រើន​សំណូមពរ​ដល់​លោក ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​(​ព្រោះ​ចៅហ្វាយខេត្ត​មិន​រវល់​?) មេត្តា​ជួយ​ចាត់ការ​ទៅ​មន្ត្រី​សុរិយោដី​ក្នុង​មន្ទីរ​រៀបចំ​ដែន​ដី​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ផង​កុំឲ្យ​ធើរ​កថោក​ចឹង ។​

​ក្នុង​ម៉ោង​ធ្វើកា​រសោះ តែ​បែរជា​នាំគ្នា​បិទទ្វា​មិន​ធ្វើការ​ហើយ​នាំ គ្នា​ទៅ​ច្រៀង​ខារ៉ាអូខេ​យ៉ាង​រំភើយ​ទៅ​វិញ​ដោយ​មិន​ខ្វល់​ពី​ប្រជាពលរដ្ឋ​ដែល កំពុង​អង្គុយ​រងចាំ​ទទួល​សេវាសាធារណ​:​ពី​មន្ត្រី​ជំនាញ​។​ស្អី​ទៅ​កំណែទម្រង់​ដែល​សន្យាថា​មន្ត្រី​ជា​ខ្ញុំ​បំរើ​ប្រជាពលរដ្ឋ​នោះ​?៕

​ជុំវិញ ករណីនេះ គេហ​ទំ​ពរ័​មាតុភូមិ​រងចាំ​ការពន្យល់ ពី​លោក ប្រាក់ ប៉ូ​លី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី​ដី​ខេត្ត​បន្ទាយមានជ័យ​ជា​និច្ច ៕

 

Filed in: ព័ត៌មានជាតិ