សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចុះ​រុះរើ​សំណង់​អនាធិបតេយ្យ​នៅ​បណ្តោយ​អូរ អណ្តូង​អ៊ុនតាក់ ដើម្បី​រំដោះ​ចំណី​អូរ​បន្ទាប់​ពី​រង​ការរំលោភ​ពី​បុគ្គល​មួយចំនួន​

រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចុះ​រុះរើ​សំណង់​អនាធិបតេយ្យ​នៅ​បណ្តោយ​អូរ អណ្តូង​អ៊ុនតាក់ ដើម្បី​រំដោះ​ចំណី​អូរ​បន្ទាប់​ពី​រង​ការរំលោភ​ពី​បុគ្គល​មួយចំនួន​

ព្រឹក​ថ្ងៃ​អង្គារ ២​រោជ ខែ​ស្រាពណ៍ ឆ្នាំច សំរិ​ទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​សីហា​ឆ្នាំ​២០១៨ ក្រុម​ការងារ​ចម្រុះ​ខេត្ត​ព្រះសីហនុ ដឹក នាំ​ដោយ​លោក លី ចិត្ត​និយម ប្រធាន​ការិយាល័យ​សំណង់​និង​អភិវឌ្ឍ នៃ​សាលាខេត្ត​ព្រះសីហនុ សហការ​ជា មួយ​អាជ្ញាធរ​ក្រុង សង្កាត់​លេខ​៣ ចុះ​រុះរើ​សំណង់​អនាធិបតេយ្យ​សាងសង់​រំលោភ​ចំណី​អូរ នៅតាម​បណ្ដោយ​អូរ អណ្តូង​អ៊ុនតាក់ ស្ថិតនៅ​សង្កាត់​លេខ​៣ ក្រុង ខេត្ត​ព្រះសីហនុ ។

​លោក លី ចិត្ត​និយម មានប្រសាសន៍​ឲ្យដឹងថា ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់​ឯកឧត្តម យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ក្នុង​ការរំដោះ​ចំណី​អូរ ប្រឡាយ និង​កែលម្អ​សោភ័ណ្ឌភាព បរិស្ថាន​ក្រុង​ព្រះសីហនុ ពិសេស​ការរំដោះ​ចំណី​អូរ កុំឲ្យ​មាន​ការជន់​លិច​នៅ​រដូវ​ភ្លៀង ។​

​លោក​បាន​បន្តថា មុន​នឹង​ឈាន​ដល់​ការចុះ​រុះរើ​ថ្ងៃនេះ អាជ្ញាធរខេត្ត ក្រុង សង្កាត់ បាន​ធ្វើ​ការណែនាំ ជូនដំណឹង​ជា​បន្តបន្ទាប់​ដល់​ម្ចាស់​តូប​ទាំង​៣ ដែល​សាងសង់​រំលោភ​ចំណី​អូរ កុំឲ្យ​ធ្វើការ​សាងសង់​តូប​ខុសច្បាប់ នាំ​ឲ្យ​ខាតបង់​ថវិកា និង​បង្ក​អោយ​ស្ទះ​ចរន្តទឹក​ហូរ​។ ក៏ប៉ុន្តែ​ពួក គាត់​បាន​ផ្គើន​នឹង​ការជូន​ដំណឹង​របស់​អាជ្ញាធរ ហើយ​នៅតែ​បន្ត​សាងសង់​តូប​ដោយ​ខុសច្បាប់ ។
​ការរុះរើ​តូប​ទាំងបី​នេះ គឺ​ដើម្បី​រំដោះ​ចំណី​អូរ ប្រឡាយ​នៅ​ក្នុង​ក្រុងព្រះសីហនុ បញ្ចៀស​ការលិចលង់​ដោយសារ​តែ​ទឹកភ្លៀង​នៅ​រដូវវស្សា ។​

​សកម្មភាព​នេះ​យើង​នឹង​ធ្វើ​នៅតាម​អូរ ប្រឡាយ​សំខាន់​នៅក្នុង​ក្រុងព្រះសីហនុ​ជា​បន្តបន្ទាប់​ទៀត ដើម្បី​រៀបចំ​បរិស្ថាន សោភ័ណភាព​ទីក្រុង​ទេសចរណ៍ ស្របពេល​ដែល​ខេត្ត​ព្រះសីហនុ កំពុង​ត្រូវ​មាន​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​គំហុក​នា​រយៈពេល ២​ឆ្នាំ​ចុងក្រោយ​នេះ ។ លោក លី ចិត្ដ​និយម ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ចាញ់បោក​គេ ទិញ​ដី​ចំណី​អូរ​ប្រឡាយ សាងសង់​សំណង់​ដោយ​ខុសច្បាប់​បន្តទៀត​។​

​ជុំវិញ​បញ្ហា​នេះដែរ អភិបាលខេត្ត​ព្រះសីហនុ ឯកឧត្តម យន្ត មីន បញ្ជាក់​ថា​ចាប់ពី​ពេលនេះ​ត​ទៅ​អាជ្ញាធរ​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ដោយ​គ្មាន​ការយោគយល់​ទៀត​ទេ​ចំពោះ​បុគ្គល​ទាំងឡាយណា​ដែល​រំលោភ​អូរ​ប្រឡាយ​ផ្លូវទឹក​នាំអោយ​ប៉ះពាល់​បរិស្ថាន និង​សោ​ភណ ភាព​ទី​ក្រុងព្រះសីហនុ​៕

 

Filed in: ព័ត៌មានជាតិ