សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តេជោ​សែន​៖​គ្មាន​ការដោះលែង​កឹម​សុខា​ទេ​!​កឹម​សុខ​បើ​មិន​សង​លុយ​ជាប់គុក​វិញ​?

​តេជោ​សែន​៖​គ្មាន​ការដោះលែង​កឹម​សុខា​ទេ​!​កឹម​សុខ​បើ​មិន​សង​លុយ​ជាប់គុក​វិញ​?

ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ដែល​នឹង​ដឹកនាំ​គណរដ្ឋមន្ត្រី​អាណត្តិ​ទី​៦​ទៅ​ស្បថ​នៅ​រៀលថ្ងៃ​ទី​៦​កញ្ញា​ឆ្ន​២០១៨​បាន​ប្រកាស​ថា​គ្មាន​ការដោះលែង​លោក​កឹម​សុខា​ដូច​ការរំពឹងទុក​ទេ​ហើយ​បើ​មាន​ចលនា​ទៅ​ចាំ​ទទួល​និង​ត្រូវ​ចាប់ខ្លួន​!​។

​ឯ​អ្នកវិភាគ​សង្គម​លោក​គឹម​សុខ​នឹង​ចាប់​ចូល​គុក​វិញ​បើ​មិន​សង​លុយ​៨០០​លាន​រៀល ។ សម្តេច​តេជោ ហ៊ុន សែន ប្រកាស​បែប​នេះ​នា​ព្រឹក​ថ្ងៃ​ទី​២៩​សីហា​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជាង​១​ម៉ឺន​នាក់​។​

​សូមបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៨ សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ទៅ​បើក​សវនាការ​ជំនុំជម្រះ ឬ​អាច​ហៅ​ថា​សវន​ការ​តូច​មួយ នៅក្នុង​ពន្ធនាគារ​ត្រពាំង​ថ្លុង ខេត្ត​ត្បូងឃ្មុំ ដើម្បី​សម្រេច​ថា ពន្យារពេល ឬ​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា បន្តទៀត បន្ទាប់​ពី​ការពន្យារពេល​ឃុំ​ខ្លួន​លើក​ទី​១​ជិត​ដល់​ថ្ងៃ​កំណត់​។ សវនាការ​ដែល​ត្រូវ​ចាប់ផ្តើម​ក្នុង​ពន្ធនាគារ​ត្រពាំង​ថ្លុង ខេត្ត​ត្បូងឃ្មុំ​នេះ​ដឹកនាំ​ដោយ ចៅក្រម​ជំនុំជម្រះ លោក គី ប្ញ​ទ្ធី ហើយ​មាន​លោក សៀង សុខ ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​តំណាង​អយ្យការ​។​សូមបញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​២២​សីហា​តុលាការ​កំពូល​បាន​បដិសេធ​ការសុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​លោក​កឹម​សុខា​។​

​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា “​មិន​មាន​ការដោះលែង លោក កឹម សុខា នៅ​ថ្ងៃស្អែក​(៣០​សីហា​)​នោះឡើយ ។​សម្តេច​បាន​បញ្ជា​សមត្ថកិច្ច​ចាប់​មេខ្លោង​ណា​ដែល​ប្រកាស​ធ្វើ​ចលនា​ទៅ​ត្រៀម​ទទួល​លោក កឹម សុខា នៅ​គុក​ត្រពាំង​ផ្លុង​”​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បានប្រកាសថា សម្តេច​នៅតែ​បន្ត​ប្តឹង​លោក កឹម សុខា ព្រោះ​ជា​ទោស​ក្បត់ជាតិ ហើយ​ប្រកាស​ទារ​សំណង ៨០០​លាន​រៀល​ពី​លោក កឹម សុខ បើ​មិន​សង​ទេ សម្តេច​នឹង​ប្តឹង​តុលាការ​ដាក់ពន្ធនាគារ​វិញ​។​ប្រសិនបើចឹង​មែន​មិនដឹង​ថា​ព្រញរាជក្រឹត្យ​ព្រះមហាក្សត្រ​ដោះលែង​លោក​កឹមសុខ​មាន​អនុភាព​ប៉​ប៉ឺន​ណា​នោះទេ​។​

​មាន​ការកត់សម្គាល់ថា​លោក​កឹម​សុខ​ពេល​ចេញពី​កុគ​បាន​បន្ត​ស្រែក​ឡូឡា​តាម​វ​បណ្តាញឃោសនា​ឌឺដង​ដដែល​ដែល​គេ​ជឿ​ថា​នេះ​អាច​ជា​មូលហេតុ​ធ្វើឲ្យ​សម្តេ​តេជោ​គម្រាម​បែបនេះ​?​។​

​ទាក់ទង​ការលើក​ទោស​កន្លងមក​សម្តេច​តេជោ​ហ៊ុនសេនក៏ បានបញ្ជាក់​ថា “​ការលើកលែងទោស​នេះ គឺ​បើ​ពេល​ណា​អាច​ធ្វើបាន គឺ​សម្តេច​នឹង​ធ្វើ​ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ក្នុងចំណោម​បងប្អូន​ជនជាតិ​យើង​។ នេះ​គឺ​មិនមែន​ដោយសារ​មានការ​គា​ប​សង្តត់ពីបរ​ទេសណា​នោះទេ​។ ដូច​សាធារណជន​បានដឹងហើយថា កន្លង​ទៅ​ថ្មីៗ​នេះ គឺ​បងប្អូន​អ្នកទោស​បាន​ធ្វើ​លិខិត​សុំ​លើកលែង​ទោស​មក​នាយក​រដ្ឋមន្ត្រី​ដូច​ជា​ករណី​លោក អ៊ុំ សំអាន​, លោក មា​ជ សុវណ្ណារ៉ា​, អ្នកស្រី ទេព វណ្ណ​នី និង​អ្នកទោស​មួយចំនួនទៀត គឺ​ពួកគេ​បានដឹង​ពី​ទោស​កំហុស​របស់​គេ​ពិតប្រាកដ​”​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា អ្នក​លើកលែង​ទោស​នា​ពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​ពីរ​ប្រភេទ គឺ ទី​១៖ ប្រភេទ​បាន​ធ្វើ​លិខិត​ស្នើ​សុំ​ទៅ​សម្តេច​ដោយ​បាន​ទទួលស្គាល់​នូវ​កំហុស​របស់​ខ្លួន ដូចជា​លោក អ៊ុ សំអាន លោក មា​ជ សុវណ្ណារ៉ា និង​លោកស្រី ទេព វ​ន្នី ជាដើម​។​ទាក់ទង​សម្តី​ឌឺដង​ពី​លោក​សម​រង្ស៊ី​រឿង​បរទេស​កៀបសង្កត់​ទើ​សម្តេ​ដោះលែង​អ្នកទោស​នោះ​សម្តេច​តេជោ ហ៊ុន សែន បាន​ពន្យល់ថា​៖ សម្តេច​ជា​អ្នកនយោបាយ​ញាក់​ឆ្វេង​វ៉ៃ​ស្តាំ​។​

​ក្នុងន័យនេះ សម្តេច​សម្តៅ​ដល់​ទណ្ឌិត សម រង្ស៊ី ដែល​សប្តាហ៍​មុន​បាន​ព្យាយាម​ញុះ​សម្តេច មិនឲ្យ​មាន​ការដោះលែង​អ្នកទោស តែ​ទីបំផុត​សម្តេច​បាន​លែង​ទាំងអស់ ដោយ​មិន​ធ្វើ​តាម​ការ​ញុះ​របស់​ទណ្ឌិត សម រង្ស៊ី នោះឡើយ​។​សូមបញ្ជាក់​ថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​យប់​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ «​ក្បត់ជាតិ​»​។​

​លោក​ត្រូវបាន​តុលាការ​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ថ្លុង ខេត្ត​ត្បូងឃ្មុំ ក្រោម​ការចោទប្រកាន់​ពី​បទ សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស តាម​មាត្រា ៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ​។​ការចាប់ខ្លួន​លោក​កឹម​សុខា​គឺជា​ដើមចម​ដែល​ធ្វើឲ្យ​មាន​ការប្តឹង​ទៅ​តុលារការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ពី​ក្រសួងមហាផ្ទៃ​៕

 

Filed in: ព័ត៌មានជាតិ