សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សព​លោក​បណ្ឌិត​កែម​ឡី​ដែល​ត្រូវ​បាញ់សម្លាប់​ត្រូវបាន​ហែរ​ទៅ​ធ្វើបុណ្យ​នៅ​វត្តក្តី​ចាស់​សង្កាត់​បាក់ខែង​!

សព​លោក​បណ្ឌិត​កែម​ឡី​ដែល​ត្រូវ​បាញ់សម្លាប់​ត្រូវបាន​ហែរ​ទៅ​ធ្វើបុណ្យ​នៅ​វត្តក្តី​ចាស់​សង្កាត់​បាក់ខែង​!

​ភ្នំពេញ ៖ វេលា​ម៉ោង​ជិត​៩​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា​ឆ្នាំ​២០១៦​នេះ​លោក កែម ឡី អ្នកវិភាគ​នយោបាយ​និង​សង្គម​និយាយ​អត់​សំចៃមាត់ ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅក្នុង​ម៉ា​ត​កា​រ៉ាស់​សាំង​កាលតិ​ច ស្តុប​បូកគោ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​។ មកដល់​ពេល​ថ្ងៃ​ត្រង់​មាន​មនុស្ស​រាប់រយ​នាក់​ដែល​គាំទ្រ​បាន​ទាមទារ​ដង្ហែ​សព​ទៅ​តម្កល់​នៅ​វត្តក្តី​ចាស់ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​សង្កាត់​បាក់​ខែ​ង ខណ្ឌ​ជ្រោយចង្វារ​ដោយ​ដៃ​តែ​ចុងក្រោយ​ម៉ោង​២​ជិត​៣​ល្ងាច​បាន​សម្រច​ដឹក តាម​ឡាន​ឡិច​ស៊ី​៣០០​របស់​លោក​កែ​មឡីផ្ទាល់​វិញ ។ សូមបញ្ជាក់​ថា​៖ ក្រោយ​ពី​ការចូលទៅ​បាញ់​ឆៅៗ​ដូច​ជា​ពួក​ខៅ​ប៊​យ​អាមេរិកាំង​ជនដៃដល់​ត្រូវ ចាប់​បាន​ដោយ​នគរបាល​នៅ​ជិត​ស្ថាន​ទូ​រុស្ស៊ី​ក្បែ​វត្ត​ស្វាយ​ពពែ​ដោយសា​សម ត្ត​កិច្ច​ឃើញ​មាន​អាវ​ប្រឡាក់​ឈាម ។​

​ជនដៃដល់​អះអាងថា ខ្លួន​ឈ្មោះ ជួប សម្លាប់ អាយុ​៣៨​ឆ្នាំ ធ្វើការ​នៅ​ប្រទេស​ថៃ ហើយ​ជន​នេះ​ថា មូលហេតុ​ដែល​ខ្លួន​បាញ់សម្លាប់​អ្នកវិភាគ​សង្គម​និង​នយោបាយ​រូបនេះ ដោយសារ​លោក កែម ឡី ជំពាក់​លុយ​៣០០០​ដុល្លារ​អត់​សង ។ ខ្មាន់កាំភ្លើង បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ពី​ដើម​ចម​នាំឲ្យ​សម្រេចចិត្តតាម បាញ់​សម្លាប់​ជនរងគ្រោះ​នោះ គឺ​ផ្តើមចេញ​ពី​រឿង​លក់​ដី​មួយ​កន្លែង​បាន​ប្រាក់​៣-៤​ពាន់​ដុល្លារ ពេលនោះ​លោក កែម ឡី បាន​ប្រាប់ថា លុយ​នេះ​ទុក​សម្រាប់​ជួយ​ជនក្រីក្រ (​ខ្មាន់កាំភ្លើង​និង​លោក​កែម ឡី​ស្គាល់ និង​រាប់អាន​គ្នា​)​។​ប៉ុន្តែ​ខ្លួន​មិនដែល​ឃើញ​លោក កែម ឡី យក​ទៅ​ជួយ​ជនក្រីក្រ​នោះ​ឡើយ​ទើប រៀបចំ​ផែនការ​តាម​បាញ់សម្លាប់​តែម្តង​។​

​ភរិយា​លោក កែម ឡី ឈ្មោះ ប៊ូ រតនា អាយុ​៣៥​ឆ្នាំ នៅឯ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន លោកស្រី​គ្រាន់តែ​បញ្ជាក់​ខ្លី​ថា មុនពេល​កើតហេតុ លោក កែម ឡី បាន​ដឹក​ខ្លួន (​ប្រពន្ឋ​) និង​កូន ទៅ​ផ្សារ​រួច​លោក កែម ឡី ក៍​បាន​ជិះ​រថយន្ត​ម្នាក់ឯង​មក​ស្តារ​ម៉ា​ត​ស្ថានីយ៍​ប្រេង​បូកគោ (​ចំណុចកើតហេតុ​) ដើម្បី​ហូប​កាហ្វេ​ដូច​សព្វដង និង​ត្រូវបាន​ជនដៃដល់​បាញ់​សម្លាប់​តែម្តង ។​អ្នកស្រី ប៊ូ រចនា បាន​ប្រាប់​កាសែត​តាម​ទូរស័ព្ទ ថា​ប្តី​របស់​អ្នកស្រី​មិន​ដែល​មាន​បញ្ហា​ជាមួយ​អ្នក​ណា​នោះទេ​។​

​អ្នកស្រី​បាន​ច្រាន​ចោល​ការលើកឡើង​ថា​លោក កែម ឡី ជំពាក់​លុយ​គេ​មិន​សង​។ អ្នកស្រី​ចាត់ទុក​ករណីនេះ​ជា​រឿង​នយោបាយ​។ “​ខ្ញុំ​ពិបាក​និយាយ​ណាស់​។ រឿង​នយោបាយ​ហ្នឹង​…”​។ អ្នកស្រី​ឲ្យដឹងថា​អ្នកស្រី​មាន​កូន​ចំនួន​៤​នាក់​និង​កំពុង​ពរ​ពោះ​កូន ម្នាក់​។​

​នៅវេលា​ម៉ោង​ជិត​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​១០ កក្កដា​នេះ សមត្ថកិច្ច​បាន​បញ្ជូន​ជនដៃដល់​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​បន្ត​ចាត់ការ​តាមច្បាប់ ។

​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក​ផៃ​ស៊ីផា​ន​ក៏ដូចជា​លោក​គឺ​ម សន្តិភាព​ក្រសួង​យុត្តិធមិ បាន​ប្រតិកម្ម​ចំពោះ​អំពើ​បាញ់ប្រហារ​យ៉ាង​ឃោរឃៅ​សម្លាប់​លោក​កែម ឡី​ថា​ជា​អំពើ​កំសាក​ថោកទាប​ហើយ​បាន​សុំ​ឲ្យ​បណ្តាញពិត​មានផ្ស​ព​ផ្សាយ​កុំឲ្យ​លម្អៀង បង្ក​ឲ្យ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា មាន​ភាពស្មុគ្រស្មាញ​។​

​លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​សូម​ថ្កោលទោស​ចំពោះ​ករណី បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​ឯករាជ្យ និង​បាន​ចាត់ទុក​ជា​ទង្វើ កំសាក​ថោកទាប បង្ក​ឲ្យ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា មាន​ភាពស្មុគ្រស្មាញ ។​ឯ​គណបក្ស​ស​ង្គ​ឡ្រោះ​ជា​តិក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​សម្តែង ការសោកស្តាយ​ចំពោះ​មរណៈភាព​និង​ថ្កោលទោស​ចំពោះ​ករណីយ៍​នេះ​ហើយ​ទាមទារ​ឲ្យ មាន​ការស្រាវជ្រាវ ៕

 

 

kem-ley1-500x467 kem-leiy3-500x451 kem-leiy2-500x329 kem-leiy6-500x362 kem-leiy8-500x344 kem-leiy11-500x500

Filed in: ព័ត៌មានជាតិ