សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចាំ​ណា​បទល្មើស​ក្លែង​ឯកសណ្ឋាន​អាវុធហត្ថ​ពាក់​សក្តិ​៥ យក​កាំភ្លើង​ភ្ជង់​នារី​ម្នាក់ អត់​ជាប់ឃុំ​ទេ​!

ចាំ​ណា​បទល្មើស​ក្លែង​ឯកសណ្ឋាន​អាវុធហត្ថ​ពាក់​សក្តិ​៥ យក​កាំភ្លើង​ភ្ជង់​នារី​ម្នាក់ អត់​ជាប់ឃុំ​ទេ​!

កំពង់ចាម ៖ លោក​ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម ដោះលែង​បុរស​ម្នាក់​ដែល​ក្លែងបន្លំ​អត្តសញ្ញាណ​សមត្តកិច្ច​ហើយ​យក​កាំភ្លើង​ភ្ចង់​គម្រាម​គេ​ឱ្យ​មាន​សេរីភាព​ក្រោយពី​ប៉េអឹម​បាន​ចាប់បញ្ជូន​។

​សូមបញ្ជាក់​ថា​ជន​ជាប់ពិរុទ្ធ​ខាងលើ​ឈ្មោះ ព្រុំ នាង ហៅ ព្រុំ តារា​ណុ​ច ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅ​ចំណុច​ហាង​កាហ្វេ ស្ថិតនៅ​ភូមិ​ចំណោម ឃុំ​បុសខ្នរ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​ត្រូវបាន​ប៉េអឹម​ខេត្តកំពង់ចាម​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២០​សីហា​ឆ្នាំ​២០១៨ ក្រោយពី​ទទួលបាន​បណ្តឹង​របស់​ឈ្មោះ ហួត ហ្វុង​ហ្វុង ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​៧៥T​ផ្លូវ​ជា​សុផារ៉ា​ខណ្ឌភ្នំពេញ​ថ្មី រាជធានី​ភ្នំពេញ​ដែល បាន​ប្តឹង​ឈ្មោះ ព្រុំ នាង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ផ្ទះ​៥៦​អី​ផ្លូវ​៥៨៨ សង្កាត់​ទឹកល្អក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ថា​បាន​យក​អាវុធ​ខ្លី​មិន​ស្គាល់​ម៉ាក​មក ភ្ជង់​គំរាម​សម្លាប់ កាលពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៨​វេលា​ម៉ោង​១៦៖៣០​នាទី​ក្នុង​ខណ​:​ពេល​ជនរងគ្រោះ​មកលេង​ផ្ទះ​ម្តាយ​ឈ្មោះ ស៊ា​ង ពៅ នៅ​ភូមិ​ចំណោម ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ។​ក្រោយពេល​ឃាត់ខ្លួន​សមត្តកិច្ច​ដកហូត​បាន រួមមាន អាវុធខ្លី​(​ប្រើ​ហ្គាស​)​មួ​យ​ដើម​, ឯកសណ្ឋាន​ការងារ​កងរាជអាវុធហត្ថ​មួយ​កំប្លេ , សក្កិ​វរសេនីយ៍ឯ​កមួ​យ​សម្រាប់​។​

​ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្តកិច្ច​ថា ខ្លួន​ពិតជា​បាន​យក​អាវុធខ្លី​គំរាមកំហែង​ទៅលើ​ឈ្មោះ ហួត ហ្វុង​ហ្វុង ហើយ​បាន​ក្លែងបន្លំ​ឯកសណ្ឋាន​កងរាជអាវុធហត្ថ​ដែល​មាន​ពាក់​សក្កិ​៥ និង​កាន់កាប់​រក្សាទុក ប្រើប្រាស់​អាវុធ​ខុសច្បាប់ ប្រាកដ​មែន ។​ទោះ​ជា​ចឹង​ក៏ដោយ​លោក​លោក ហួត វុទ្ធី តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ចាម​ដោះលែង​ឆ្កុយ​?​។​
​ដីកា​ដោះលែង​លោក ហួត វុទ្ធី តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ចាម​ឱ្យមាន​សេរីភាព​ជន​ខាងលើ​មាន លេខ​៖១៥០១ ព​.​ស​/១៨ ចុះ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៨ សម្រេច​ផ្ដល់​សេរីភាព​ដល់ ឈ្មោះ ព្រុំ តារា​ណុ​ច ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃនេះ​តទៅ ។​

​បន្ត​នីតិវិធី​ច្បាប់ និង អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​អនុញ្ញាត​ដីកា​នេះ ឱ្យមាន​ប្រសិទ្ធភាព ។ មូលហេតុ​លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម យល់ឃើញថា អង្គ​ហេតុ​នៃ​រឿងនេះ ជា​បទមជ្ឈិម ។ ជនសង្ស័យ​មាន​មេធាវី​ការពារ​ធានា និង មាន​ការស្នើសុំ​ពី​មេធាវី និង ម្តាយ​របស់​ជនរងគ្រោះ ដើម្បី​សុំ​កុំ​ឱ្យ​ឃុំខ្លួន​ជនសង្ស័យ​ជា​បណ្តោះអាសន្ន ។ ជនសង្ស័យ​មាន​សាវតារ​ជាតិ​និង​ទីលំនៅ​ច្បាស់លាស់ និង បើ​ជនសង្ស័យ​នៅ​ក្រៅ​ឃុំ មិន​បង្ក​ឧបសគ្គ ដល់​នីតិវិធី​ការស៊ើបអង្កេត​ឡើយ​។​ករណិយ៍​មួយ​នេះ​គឺជា​យុត្តិសាស្ត្រ​មួយ​បញ្ជាក់​ថា​សម្រាប់​ស្ថបន័​អយ្យការ​ខេត្តកំពង់ចាម​ករណីយ័​ក្លែងបន្លំ​អត្ត​សញ្ញាណ​សមត្តកិច្ច​ប្រើ​ប្រើប្រាស់​អាវុធ​ក្លែង​គម្រាម​អ្នក​ដទៃ​គឺ​មិន​ជាប់គុក​ទេ​!៕

 

Filed in: ព័ត៌មានជាតិ