សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បោក​៣​ម៉ឹន​ដុល្លារ​ឧត្តមសេនីយ៍កើត​ប៉ូលីន​សង​៨​ពាន់​ដុល្លារ​ភាគី​ខាង​ស្រី​យល់ព្រម​ព្រោះ​គ្មាន​ជម្រើស​!

​បោក​៣​ម៉ឹន​ដុល្លារ​ឧត្តមសេនីយ៍កើត​ប៉ូលីន​សង​៨​ពាន់​ដុល្លារ​ភាគី​ខាង​ស្រី​យល់ព្រម​ព្រោះ​គ្មាន​ជម្រើស​!

ភ្នំពេញ ៖ រឿង​ក្ដី​លោក​ឧត្ដមសេនីយ៍ឯក កើត ប៉ូ​លីន អគ្គនាយករង នៃ អគ្គនាយដ្ឋាន​សម្ភារៈ​ប​ច្ចេក​ទេស និង ស្ត្រី​អនិកជន​ខ្មែរ​អាមេរិក​ឈ្មោះ​វណ្ណី​ហេង​( Vanny Heng )​ឈ្មោះ​ពិត​គឹម​យួ​ងួន​ត្រូវបាន​ដោះស្រាយ​បញ្ចប់​នៅ​បញ្ជាការដ្ឋាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​លោក​ឧត្ដមសេនីយ៍ឯក កើត ប៉ូ​លីន យល់ព្រម​សុំទោស​ស្ត្រី​រូប​នោះ និង បាន​សង​ប្រាក់​ចំនួន ៨០០០ ដុល្លារ ជូន​នាង ។​

​លោកស្រី​ម្ចាស់​គណនី Facebook(​វណ្ណី​ហេង​) Vanny Heng បាន​យល់ព្រម​ទទួលយក​ការ​សុំទោស និង ថវិកា​ចំនួន ៨០០០ ដុល្លារ ពី​លោក ឧត្ដមសេនីយ៍ឯក កើត ប៉ូ​លីន ដើម្បី​បញ្ចប់រឿង​ចាប់ពី​ថ្ងៃនេះ​តទៅ ។​នេះ​បើ​តាម​ប្រភព​ពី​សមត្តកិច្ច​។​

​ការយល់ព្រម​សង​នេះ​គឺ​ក្រោយពេល​ដេល លោក ផ្កាយ បី កើត ប៉ូ លីន អគ្គនាយករង នៃ អគ្គនាយកដ្ឋាន សម្ភា រៈប ច្ចេក​ទេស នៃ ក្រសួង​ការពារជាតិ ត្រូវបាន កងរាជអាវុធហត្ថ​រាជធានី ភ្នំពេញ កោះហៅ អោយ​ចូល​ខ្លួន ដើម្បី សាកសួរ តាម ពាក្យបណ្តឹង​ស្ត្រី ម្នាក់ ដែល​បាន​ប្តឹង​ចោទប្រកាន់ថា បាន ឆបោក ប្រាក់ អស់​រាប់​ម៉ឺន​ដុល្លារ និង​គំរាម​សម្លាប់​។​

​មន្ត្រី អាវុធហត្ថ ឱ្យដឹងថា រឿងក្ដី លោក ផ្កាយ បី កើត ប៉ូ លីន អគ្គនាយករង នៃ អគ្គនាយកដ្ឋាន សម្ភា រៈប ច្ចេក​ទេស ដែល ត្រូវ នារី ម្នាក់ នៅ អាម៉េរិក ប្តឹង ចោទប្រកាន់ថា បាន បោកប្រាស់ គាត់ រហូត អស់ ទឹកប្រាក់ ជាង​៣​ម៉ឺន ដុល្លារ ។​

​សូម​រំលឹក​ថា កាលពី ពេល ថ្មី កន្លងមក នេះ ស្ត្រី ម្នាក់ ដែល​រស់នៅ អាមេរិក​ដែល​មានឈ្មោះ​ពិត​ថា​គឹម​យូ​ន​ងួន បាន បង្ហោះ​វិដេអូ​រាតាម​ហ្វេស​ប៊ុក​Facebook(​វណ្ណី​ហេង​) Vanny Heng និយាយ រៀបរាប់ អំពី ដំណើររឿង លោក ផ្កាយ បី​យោធា​ឈ្មោះ កើត ប៉​លីន បោកប្រាស់ យកលុយ និង រហូត ឈានដល់ ការ គំរាម សម្លាប់ ថែម​ទៀត ផង​(​មិន​និយាយ​ពី​ការចាញ់បោក​ខ្លួន​ប្រា​ញ​ផង​?)​។​តាមរយៈ ភស្តុតាង ជា ឯកសារ វេ លុយ ពី អាមេរិក មកឱ្យ លោក ផ្កាយ​៣ កើត ប៉ូ លីន និង តាមរយៈ សារ ឆ្លើយឆ្លង គ្នា រវាង លោក ផ្កាយ​៣ កើត ប៉ូ លីន ជាមួយ នារី រងគ្រោះ លោក ផ្កាយ ៣ កើត ប៉ូ លីន គឺ ពិតជា មានឈ្មោះ លោក ផ្កាយ ៣ កើត ប៉ូ លីន ទទួល លុយ និង មាន ឆាត គំរាម នារី រងគ្រោះ ពិតប្រាកដ មែន ។​អ្នកស្រី គឹម យូ​ន​ងួន​បច្ចុប្បន្ន ស្នាក់​នៅ​បូរី​សូ​នី សង្កាត់ ស្ទឹងមានជ័យ​ខណ្ឌ​ស្ទឹង​មានជ័យ រាជធានី ភ្នំពេញ អាស័យដ្ឋាន​ស្នាក់នៅ​អា​មេ​រិច​នៅ​រដ្ឋ Providence Ri ។​

​តើ​ករណីរ៍​ឆបោក​ចឹងបញ្ចប់​រឿង​ត្រឹម​សង​លុយ​បើ​ខ្លួន​ជា​មន្ត្រី​មាន​អំណាច​ចឹង​នោះ​?៕

 

Filed in: ព័ត៌មានជាតិ