សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មាន​លុយ​ទិញ​ម៉ូតូ​ទឹក​តម្លៃ​ជាង​២​ម៉ឺន​ដុល្លារ ជិះ​លំហែ​តាម​ដង​ទន្លេរ​បាត់​ខ្លួន​ឃើញ​តែ​ម៉ូតូ​

មាន​លុយ​ទិញ​ម៉ូតូ​ទឹក​តម្លៃ​ជាង​២​ម៉ឺន​ដុល្លារ ជិះ​លំហែ​តាម​ដង​ទន្លេរ​បាត់​ខ្លួន​ឃើញ​តែ​ម៉ូតូ​

​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​អតីត​ថៅកែ​សណ្ឋាគារ​ឆាយ​ហុង​ម្តុំ​ព្រែក​លាភ បាន​បើក​ម៉ូតូ​ទឹក​ដែល​ទើប​ទិញ​ថ្មី ជិះ​លំ​ហែល​កាយ​តាម​ដង​ទន្លេមេគង្គ រួច​ធ្លាក់​ទឹកទន្លេ​លិច​បាត់​រយៈពេល​២​ថ្ងៃ​មក​ហើយ​រក​សាកសព​មិនឃើញ​។

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា​ករណិយ៍​នេះ​បាន​កើត​ឡើង​តាំងពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៨ មកម្ល៉េះ នៅ​តាម​ដង​ទន្លេមេគង្គ ស្ថិតក្នុង​ភូមិ​ល្វា សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វា ហើយ​រហូត​មកដល់រ​សៀ​ល​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៨​នេះ​នៅតែ រក​សាកសព​ជនរងគ្រោះ​មិន​ទាន់​ឃើញ ។ ជនរងគ្រោះ​ដែល​ថា ធ្លាក់​ទឹក​បាត់​ខ្លួន​នោះ​មាន ឈ្មោះ​ហុក ប៊ុន​ហ៊ុយ ហៅ​តា​ហ៊ុយ មាន​អាយុ ជាង​៤៧​ឆ្នាំ ជា​អតីត​ថៅកែ​សណ្ឋាគារ​ឆាយ​ហុង និង​បច្ចុប្បន្ន​ជា​ថៅកែ​ហាង​គុយទាវ​មួយកន្លែង នៅក្នុង​ភូមិ​ព្រែក​លៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា ។​

​ប្រភព​ពត៌មាន​ពី​សមត្ថកិច្ច​គ​របាល​បានឱ្យដឹង​ទៀត​ថា ជនរងគ្រោះ​រូប​នេះ​បាន​បើក​ម៉ូតូ​ទឹក ដែល​ទើប​ទិញ​ក្នុង​តម្លៃ​ជិត​២​ម៉ឺន​ដុល្លារ​លំហែរ​កាយ​តាម​ដង​ទន្លេ ។ មិនដឹង​ជា​មូលហេតុ​អ្វី​នោះ​ទេ ខណៈ​បើក​បរបាន​បាត់​ខ្លួន ឃើញ​តែ​ម៉ូតូ​ទឹក​ក៏​បាន​អណ្តែត​តាម​ទឹក​ចូល​ខាង ហើយ​ត្រូវ​នគរបាល​យក​ទៅ​រក្សា​ទុក ។ បន្ទាប់មក ទើប​មាន​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ​នាំគ្នា​ជួល​ទូក​ជួយ​រក តែរ​ក​ពុំ​ឃើញ​សោះ ៕​

 

Filed in: សន្តិសុខសង្គម