សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​បង្ក្រាប​រថ​យន្ត​យី​ឌុប​ខ្នា​តយ​ក្យ​ដឹក​ឈើ​របស់​មេ​ឈ្មោះ​ធារ៉ា​នៅ​ចំណុច​វា​និន្ទ្រា ឃុំ​សំរោង​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​

សមត្ថកិច្ច​បង្ក្រាប​រថ​យន្ត​យី​ឌុប​ខ្នា​តយ​ក្យ​ដឹក​ឈើ​របស់​មេ​ឈ្មោះ​ធារ៉ា​នៅ​ចំណុច​វា​និន្ទ្រា ឃុំ​សំរោង​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​

ខេត្ត​ពោធិ៍សាត់​ ៖ ​រថយន្ត​យី​ឌុប​សកម្ម​ដឹក​កូនឈើ​មិន​ទាន់​គ្រប់​អាយុ​និង​អុស​ស្រស់ៗ​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៥៥​នោះ​ត្រូវបាន​កម្លាំង​កង​រាជ​អាវុ​ត្ថ​លើ​ផ្ទៃ​ប្រទេ​សស្ទាក់​ចាប់​បា​ន​នៅវេលា​ម៉ោង​១១​និង​៣៥​នាទី​កាលពី​យប់​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​វា​និន្ទ្រា ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោ​ពិសា​ត់​។

​រថយន្ត​យី​ឌុប​នេះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​4A.1926​ដឹកឈើ​អុស​ស្រស់ៗ​និង​ឈើ​ចុង​មួយ​តឹក​ជា​របស់​មេ​ឈ្មួញ​រកស៊ី​ដឹកអុស​ដ៏​សកម្ម​ម្នាក់​ឈ្មោ​ធា​រ៉ានៅ​រាជធានី​ភ្នំពេញ ដែល​ល្បី​ខាង​រត់ការ​បង់លុយ​ស្ងាត់ៗ​ឲ្យ​មេៗ​ទើប​គេ​មិនដែល​ឃើញ​សមត្ថកិច្ច​ណា​ក្នុង​ខេត្ត​ពោធិ៍សាត់​ហ៊ាន​ចេញ​មុខ​ចុះ​មក​បង្ក្រាប​នោះ​ឡើយ​។​

​ប្រជាពលរដ្ឋ​បាន​សម្តែង​ការ​កោត​ស​សើ​ចំពោះ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​បាន​បង្ក្រាប​រថយន្ត​រប​ស់មេ​ឈ្មួញ​ឈើ​ដ៏​ល្បី​លើ​ដង​ផ្លូវជាតិ​លេខ​៥​ជា​យូ​ណាស់​មក​ហើយ​នេះ​ដោយ​សង្ឃឹម សមត្ថកិច្ច​នឹង​អនុវត្ត​ច្បាប់​អោយ​មាន​ប្រសិទ្ធភាព​បំផុត​។​

​អ្នកយកព័ត៌មាន​យើង​នៅ​បន្ត​តាម​ធ្វើ​ការសិក្សា​និង​ស្រាវជ្រាវ​ព័ត៌មាន​ពិត មក​បន្ត​ចុះផ្សាយ រិះគន់​ដើម្បី​ស្ថាបនា និង​ចូលរួម​ដល់​កំណែ​ទម្រ​ង​ស៊ីជម្រៅ​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​មន្ត្រី​ក្នុង​តួនាទី​ជា​អ្នកបំរើ​រាស្ត្រ ត្រូវ​គោរព​និង​អនុវត្ត និង​គោរព​នូវ​អនុសាសន៍ ដ៏​ខ្ព​ង​ខ្ពស របស់​សម្ដេច​តេជោ ហ៊ុនសែន​ដែល​បាន​ចេញ​នូវ​អភិក្រម​៥​ចំណុច​គឺ ងូតទឹក ដុស​ក្អែល ឆ្លុះ​កញ្ចក់ ព្យាបាល និង​វះកាត់ ៕

 

Filed in: ព័ត៌មានជាតិ