សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​ចាប់បាន​ចោរលួច​ម៉ាស៊ីន​នឹង​អាគុយ​ស្រុក​ស្នួល​

សមត្ថកិច្ច​ចាប់បាន​ចោរលួច​ម៉ាស៊ីន​នឹង​អាគុយ​ស្រុក​ស្នួល​

ខេត្ត​ក្រចេះ ៖ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃ្សឹមស​ហការ ជាមួយ​ជំនាញ​ផ្នែក​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល​ចាប់​បាន​ចោរលួច​ម៉ាស៊ីន​ត្រង់​ស៊ីន័រ ម៉ាស៊ីនបូមទឹក​នឹង​អាគុយ ស្ថិតក្នុង​ភូមិ​ដូង ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល​ខេត្តក្រចេះ​កាលពី​ថ្ងៃ​ទី​២៧​ខែ​សីហា​ឆ្នាំ​២០១៨​នេះ​។​

​មន្ត្រី​នគរបាល​ស្រុក​ស្នួល​បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ ហេន វី​រះ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជាតិខ្មែរ រស់ ភូមិ​ស្រែ​រនាម ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្ត​ក្រចេះ​។​ចំណែក​ជនរងគ្រោះ​មានឈ្មោះ​ភឿ ភាព ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ​រស់នៅ​ក្នុង​ភូមិ​ដូង ឃុំ​ឃ្សឹ​ម​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​។​

​មន្ត្រីនគរបាល​រូបនោះ​បាន​បញ្ជាក់ថា​ជន​សង្ស័យ បានធ្វើ​សកម្មភាព លួច ម៉ាស៊ីន​ត្រង់​ស៊ីន័រ​១/ ម៉ាស៊ីនបូមទឹក​១ និង អាគុយ​១ ដាក់ លើ​ម៉ូតូ រួច​យក​ជិះ​គេចខ្លួន​ក្នុង​ខ​ណះ ពេល​ដែល​ជនរងគ្រោះ​មិន​នៅផ្ទះ​។ ក្រោយពេល​ទទួលបាន​ព​ត៌មាន​ពី​ជនរងគ្រោះ​ភ្លាមៗ កម្លាំង​ប៉ុស្តិ៍​នគរបាល​ឃុំ​ឃ្សឹ​ម សហការ​ជាមួយ​កម្លាំង​ជំនាញ​ផ្នែក​យុត្តិធម៍ នៃ អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល​តាមរក​ឃាត់ខ្លួន​មុខសញ្ញា ជនសង្ស័យ​ខាងលើ​បាន​យក​ប៉ុស្តិ៍​នគរបាល​ឃុំ​ឃ្សឹ​ម ដើម្បី​សាកសួរ​។​

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ក្រោយ​ពី​កម្លាំង​ជំនាញ​សួរនាំ​រួច បាន​ធ្វើ​ការឃាត់ខ្លួន បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ដើម្បី​បញ្ជូន​សំណុំរឿង​ទៅ​ជំនាញ​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​បន្ត​៕
​ដោយ កិះ ខន ក្រចេះ​

Filed in: សន្តិសុខសង្គម