សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រកឃើញ​ទីតាំង​ផលិត​ប៊ីចេង​ក្បាល​ទ្រ​វែក​ក្លែងក្លាយ​!

​រកឃើញ​ទីតាំង​ផលិត​ប៊ីចេង​ក្បាល​ទ្រ​វែក​ក្លែងក្លាយ​!

​ភ្នំពេញ​៖ ទីតាំង​ផលិត និង​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ​មួយកន្លែង ស្ថិតនៅ​ផ្ទះ​លេខ AB4-5 ផ្លូវ 56R សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឫស្សីកែវ ត្រូវបាន​កម្លាំង​សមត្តកិច្ច​ចំរុះ​រកឃើញ​។

​មន្ត្រី​នគរបាល​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បានឱ្យដឹងថា ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៨ ក្រោម​ការដឹកនាំ​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ម្នាក់​ជា​ម្ចាស់​ទីតាំង​ផលិត និង​វេច​ខ្ចប់ គឺ​លោកស្រី សុខ វួ​ចលី​ន អាយុ​៤១​ឆ្នាំ​ត្រូវបាន​ឃាត់ខ្លួន​។​កម្លាំង​សមត្ថកិច្ច​ចម្រុះ ក៏​បាន​រកឃើញ​និង​ដកហូត​ភស្តុតាង​មួយចំនួន រួមមាន​៖ ប៊ីចេង​បាវ​ស​ចំនួន​៣៥២​បាវ ប៊ីចេង​បាវ​គគីរ​ចំនួន​១២៥​បាវ ប៊ីចេង​រាយ​ម៉ាក Win Win ចំនួន ១៤០​បាវ ប៊ីចេង​ច្រក​រួច (500g)​ចំនួន ៣២​បាវ ប៊ីចេង​ច្រក​រួច​ម៉ាក Gold Cup ចំនួន ៤៧​កេស ប៊ីចេង​រូប​វែក (250g) ម៉ាស៊ីនដេរ​ម៉ាត់​បាវ ២​គ្រឿង ម៉ាស៊ីន​អ៊ុត​ម៉ាត់​ថង់ ១​គ្រឿង ម៉ាស៊ីន​រុំខ្សែ និង​កាត់​ខ្សែ​ចំនួន ២​គ្រឿង ជញ្ជីង​ថ្លឹង ២​គ្រឿង បាវ​រូប​វែក ៩៣​បាវ និង​ប៊ីចេង​រាយ​មិនទាន់​វេច​ខ្ចប់​មួយចំនួន​ទៀត​ទម្ងន់​សរុប ១៧​តោន​។​នេះ​ជា​លើក​ទី​២​ហើយ​ដែល​សមត្តកិច្ច​រកឃើញ​ទីតាំង​ផលិត​ប៊ីចេង​ក្លែងក្លាយ​!៕

Filed in: ព័ត៌មានជាតិ