សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្នងការដ្ឋាន​រតនគិរី​បែងចែក​រថយន្ត​បន្លត់​អគ្គីភ័យ ចំនួន ៦ គ្រឿង​ជា​អំណោយ របស់​សម្ដេច​ក្រឡាហោម​ដល់​ស្រុក​មួយចំនួន​ដែល​មិនទាន់មាន​

ស្នងការដ្ឋាន​រតនគិរី​បែងចែក​រថយន្ត​បន្លត់​អគ្គីភ័យ ចំនួន ៦ គ្រឿង​ជា​អំណោយ របស់​សម្ដេច​ក្រឡាហោម​ដល់​ស្រុក​មួយចំនួន​ដែល​មិនទាន់មាន​

ខេត្ត​រតនគិរី ៖ ដើម្បី​ពង្រឹង​ផ្នែក​ពន្លត់អគ្គីភ័យ​ដល់​កងកម្លាំង​នគ​បាល​ទូទាំងប្រទេស និង​កាត់បន្ថយ​ហានិភ័យ ខូចខាត​ទ្រព្យសម្បត្តិ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ ជួយ​ដល់​ប្រជាជន​ទូទាំង​ប្រទេស​ផង​នោះ សម្ដេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ដល់ជូន នូវ​រថយន្ត​ពន្លត់អគ្គីភ័យ ដល់​កងកម្លាំង​នគរបាល​ទាំង​២៥ ខេត្ត .​ក្រុង ។​

​ដោយឡែក ខេត្ត​រតនគិរី ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​២.៣០​នាទី​រសៀល នៅ​ស្នងការ​រដ្ឋា​ន នគរបាល​ខេត្ត បាន​ធ្វើ​ការបែងចែករ​ថយ​ន្ត​ពន្លត់អគ្គីភ័យ ចំនួន​៦​គ្រឿង ដល់​អធិការ​រដ្ឋា​ន នគរបាល​តាម​បណ្ដា​ស្រុក ចំនួន​៤ ក្នុង​ខេត្ត​រតនគិរី បន្ទាប់ពី​ទទួលបាន​អំណោយ​រថយន្ត​ពន្លត់​អគ្គីភ័យ​នេះ ពី​សម្ដេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក្រោម​ការប្រគល់​ជូន​ផ្ទាល់​ពី​ឯកឧត្ដម ថង សាវុន អភិបាលខេត្ត​រតនគិរី ។​

​តាម​ការ​ឲ្យដឹង​ពី​លោក​ឧត្ដមសេនី​យ៍​ទោ ងួន គឿន ស្នងការ​នគរបាល​ខេត្ត​រតនគិរី បានឲ្យដឹងថា រថយន្ត​ពន្លត់​អគ្គីភ័យ​ចំនួន ៦​គ្រឿង ដែល​ត្រូវ​បែងចែក​នៅពេលនេះ ក្នុងស្រុក​នីមួយៗ ត្រូវ​បាន​មួយ​គ្រឿង គឺ​ស្រុក​លំផាត់ ស្រុក​អូរយ៉ាដាវ ស្រុក​អូរ​ជុំ និង​ស្រុក​តា​វែង ចំណែក​២​គ្រឿង​ទៀត ត្រូវ​ទុក​ប្រើប្រាស់​នៅ​ស្នងការ​រដ្ឋា​ន​ខេត្ត​។ លោក​ឧត្ដមសេនីយ៍ទោ បាន​បញ្ជាក់ទៀតថា រថយន្ត​ពន្លត់​អគ្គីភ័យ​ដែល​បាន​បែងចែក​នៅពេលនេះ ជា​លើក​ទី​២ ហើយ ដែល​នគរបាល​ខេត្ត បាន​បែងចែក ជូន​តាម​បណ្ដា​អធិការនគរបាល​ស្រុក​ទូទាំង​ខេត្ត​រតនគិរី ហើយក៏​ជា​អំណោយ​របស់​សម្ដេច​ក្រឡា​ហោ​ម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ផងដែរ ។

​លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា កាលពី​លើក​មុន​ទទួលបាន​ចំនួន​៤​គ្រឿង បាន​ចែក​ជូន​ទៅ​ស្រុក​បរ​កែវ .​ស្រុក​វើន​សៃ .​ស្រុក​កូន​មុំ និង​ស្រុក​អណ្ដូង​មាស ហើយ​លើក​នេះ យើង​បាន​បែងចែក​បាន​ចំនួន​៤​ស្រុក​ទៀត ដូច្នេះ​ខេត្ត​រតនគិរី រថយន្ត​ពន្លត់​អគ្គីភ័យ ទទួល​បាន​គ្រប់​ស្រុក​ហើយ នៅតែ​ក្រុង​បាន​លុង​តែប៉ុណ្ណោះ ដែល​មិន​ត្រូវ​ប្រគល់ជូន ដោយសារ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​ស្ថិត​នៅ​ក្រុង​បាន​លុង​រួចស្រេច​ទៅ​ហើយៗ សរុប​ទៅ​ខេត្ត​រតនគិរី មាន​រថយន្ត​ពន្លត់​អាគ្គី​ភ័យ​ចំនួន​១១​គ្រឿង​ហើយ សរុប​ទាំង​អំណោយ​របស់​សម្ដេច​ក្រឡា ហោ​ម សរ​ខេង​២​លើក​បាន​ចំនួន​១០​គ្រឿង​ផង​នោះ​៕
​ដោយ ៖ ចាប សំអាន​

 

Filed in: ព័ត៌មានជាតិ