សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប៉េអឹម​ស្នាក់ការ ៧៨១​បង្ក្រាប​រថយន្ត​ប្រណីត​ដឹកឈើ​ប្រណីត​

ប៉េអឹម​ស្នាក់ការ ៧៨១​បង្ក្រាប​រថយន្ត​ប្រណីត​ដឹកឈើ​ប្រណីត​

ខេត្ត​រតនគិរី ៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ ៧៨១ បាន​បង្ក្រាប​រថយន្ត​ដឹកឈើ​ដឹក​ប្រណីត​១​គ្រឿង ម៉ាក រថយន្ត​បា​ឡែន ដឹក​ប្រណីត​ប្រភេទ​ធ្នុង​ពេញប្រៀប ចេញ​ពី​ព្រំប្រទល់​ខេត្ត​ស្ទឹងត្រែង ត្រូវបាន​កម្លាំង​ប៉េអឹម​ស្នាក់ការ ៧៨១ ធ្វើការ​បង្ក្រាប​បាន​នៅក្បែរ​ស្នាក់ការ​តែម្តង នៅ​ភូមិ​៣ ឃុំ​ក្រ​ពាំង​ក្រហម ស្រុក​កូន​មុំ ខេត្ត​រតនគីរី  ។​

​ហេតុការណ៍​បង្ក្រាប​រថ​យន្ត​ដឹកឈើ​នេះ នៅវេលា​ម៉ោង ៨ និង ១៨ នាទី យប់​ថ្ងៃ​ទី ២៨ ខែមិថុនា ឆ្នាំ ២០១៦ កម្លាំង​ប៉េអឹម​ចាប់​រថយន្ត​ខាងលើ​នេះ ម៉ាក​បា​ឡែន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២ x ១៣៦៥ ។​

​លោក​អនុ​សេនី​យ៍ ហង្ស វុទ្ធី ជា​ជំនួយការ​ស្នាក់ការ ៧៨១ បានឲ្យដឹងថា ខណៈពេល​ឆែកេ​ឆរ​រថយន្ត បាន​រកឃើញ​ស្លាក​លេខ​មួយទៀត នៅក្នុង​រថយន្ត​ដឹក​បទល្មើស ភ្នំពេញ ២Z ៦០៦១ បច្ចុប្បន្ន កម្លាំង​កងរាជអាវុធហត្ថ​បញ្ជូន​មក​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​លំផាត់​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ព្រៃឈើ ៕

 

 

IMG-20160707-WA0026 IMG-20160707-WA0027 IMG-20160707-WA0024

Filed in: ព័ត៌មានជាតិ