សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង​នគ​បាល​រង នគ​បាល ខេត្ត​កំពង់ឆ្នាំង បំភ្លឺ ករណី នៃ​ការផ្សាយព័​ត៌​មិនពិត បំផ្លើស ហាក់​មាន​ចេតនា​មួលបង្កាច់​បង្ខូច​កិត្តិយស​លោក និង ធ្វើអោយប៉ះពាល់​ដល់​ស្ថាប័ន​អគ្គស្នងការ​នគរបាល​ជាតិ​ផង ដែរ​

​លោក​ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង​នគ​បាល​រង នគ​បាល ខេត្ត​កំពង់ឆ្នាំង បំភ្លឺ ករណី នៃ​ការផ្សាយព័​ត៌​មិនពិត បំផ្លើស ហាក់​មាន​ចេតនា​មួលបង្កាច់​បង្ខូច​កិត្តិយស​លោក និង ធ្វើអោយប៉ះពាល់​ដល់​ស្ថាប័ន​អគ្គស្នងការ​នគរបាល​ជាតិ​ផង ដែរ​

​កំពង់ឆ្នាំង ​៖ ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ តាមផេក និង​គេហទំព័រ​ព័ត៌មាន អេឡិចត្រូនិក​ជាច្រើន តាម​បណ្តាញ​សង្គម​facebook នូវ​ព័ត៌មាន ស្តី​អំពី​ករណី​លោក​ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង កំពុងតែ​ល្បី​រន្ទឺ​ថា​នឹង​បាន​ឡើង​ធ្វើ​ជា​ស្នងការ​នគ​បាល​ខេត្ត​កំពង់ឆ្នាំង បន្ទាប់ពី​លោក​ឧត្តមសេនីយ៍ទោ ឡុច សុវណ្ណារ៉ា ចូលនិវត្តន៍ ។

​មាន​អ្នកកាសែត ចំនួន 5 នាក់​បាន​ជួប​ជាមួយ​លោក ស៊ុំ សុជាតិ កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី 19 ខែ​សីហា​ឆ្នាំ 2018 វេលា​ម៉ោង 5 និង 50 នាទី​ល្ងាច​នៅ​កន្លែង​មួយ ។ ពេល​នោះ​អ្នកសារព័ត៌មាន​បាន​សំណូមពរ​ថា​បើ​លោក ស៊ុំ សុជាតិ បាន​ឡើង​ជា​ស្នងការ​ពិតប្រាកដ​មែន​យើងខ្ញុំ​អបអរសាទរ ប៉ុន្តែ​សុំ​សំណូមពរ​ឲ្យធ្វើ​យ៉ាង​ណាជួយ​ដាក់​កំលាំង​បង្ក្រាប​ល្បែងស៊ីសង​ឱ្យ​អស់​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​ស្របតាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង 9 ចំ ណុ​ច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​អោយ​មាន​ប្រសិទ្ធិភាព ពេល នោះ​លោក សុំ សុជាតិ ថា​ប្រទេស​ណា​ក៏​មាន​ល្បែងស៊ីសង​ដែរ​បើ​គ្មាន​ល្បែងស៊ីសង​ទេ តើ​សមត្ថកិច្ច​មាន​លុយ​មក​ពី​ណា​ចាយ ? ។​

​ជុំវិញ​ព័ត៌មាន​នេះ លាពី​ព្រឹក​ថ្ងៃទី ២៤ សីហា ២០១៨ លោក​ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង បានបញ្ជាក់​ឲ្យដឹងថា នៅ​ល្ងាច​ថ្ងៃទី ១៩​សីហា ២០១៨​នោះ ការជួប​ជា មួយ​បងប្អូន​អ្នកកាសែត​៤-៥ នាក់​នោះ​គឺជា​ការ​ចៃដន្យ​ទេ មិន មែន​ណាត់គ្នា​ជួប​សំភាសន៍​សួរនាំ​អំពី​ការងារ​អ្វី​ទេ គឺ​ជួប​នៅ ក្នុង​ហាង​ហូបចុក ស្ថិតនៅក្នុង​ឃុំ​ស្រែ​សន្ទូច ក្នុង​ក្រុង​កំពង់ឆ្នាំង ពល​លោក​និង​មិត្តភក្តិ​នាំគ្នា​ហូប​ចុក​ជុំ​គ្នា​តិចតួច ក៏​មាន​ការ ប្រាស្រ័យ​ទាក់ទង​ជល់​កែវ​គ្នា ជាមួយ​បងប្អូន​អ្នកកាសែត​ខ្មែរ យើង​ទាំង​៤-៥​នាក់​នោះ​ក្នុងចំណោម​នោះ​ក៏​លោក​ស្គាល់ ឈ្មោះ និង ចំណាំ​មុខ​មិន​អស់​ដែរ គឺ​ស្គាល់​ច្បាស់​តែ​ម្នាក់​ទេ ។ ឯ​ការនិយាយ​ធ្លោយមាត់​លេងសើច​ជាមួយ​ពួកគាត់ ក៏​មិន មែន​ដូច​ការលើកឡើង​របស់​ពួកគាត់​ទេ ។​

​លោក​ឧត្តម សេនីយ៍​ត្រី ស៊ុំ សុជាតិ បាន​បន្តថា ខ្ញុំ​ទទួលស្គាល់ថា​ពេល នោះ​ខ្ញុំ​ក៏​រៀង​ស្រវឹង​បន្តិច​ដែរ ហើយ​ការ​ឆ្លើយឆ្លង​គ្នា​ជា​លក្ខណៈ​មិត្តភាព​និយាយ​លេងសើច​តែប៉ុណ្ណោះ ឯ​ពាក្យ​ថា ល្បែងស៊ីសង​នោះ គឺ​លោក​បាន​និយាយ​ថា​មិនមែន​កើត មាន​តែ​នៅក្នុង​ទឹ​ដី​ខេត្ត​កំពង់ឆ្នាំង​តែ​១​នោះទេ ខេត្ត​ស្រុក ផ្សេង​គឺៗ​ទៀត​ក៏​មាន​ដែរ ប្រទេស​ណា​ក៏​មាន​ដែរ ឯ​ការបង្ក្រាប​វិញ សមត្ថកិច្ច​យើង​ខិតខំ​ធ្វើ​ការបង្ក្រាប​ខ្លាំងណាស់ គឺ​មិន​ដែល បណ្តែតបណ្តោយ​អោយ​កើត​មាន​តាម​អំពើ​ចិត្ត អនាធិបតេយ្យ នោះទេ អោយ​តែ​ដឹង​ទីតាំង​ល្បែង​ខុសច្បាប់​ពី​ត​ប្រាកដ ខាង សមត្ថកិច្ច​យើង​ចាត់វិធានការ​ភ្លាមៗ ។​

​តែ​បើ​ពេល​ខ្លះ​យើង អត់​ដឹង​តើ​ទៅ​ធ្វើ​ការបង្ក្រាប​ម៉េច​ទៅ ចឹង​ទេ​សូម​អស់លោក អ្នក កាសែត​ទាំងអស់​សហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ​យើង​រាយការណ៍​ប្រាប់​ទីតាំង​ច្បាស់លាស់ ដើម្បី​យើង​ចាត់ វិធានការណ៍ បង្ក្រាប ។ លោក​ឧត្តមសេនិយ៍ត្រី​បន្តថា ជិត មួយ​ជីវិត​របស់​លោក រយៈពេល​៣២​ឆ្នាំ​ជាង​ហើយ ដែល​រូប លោក​បាន​បំរើ​ជាតិ​មាតុភូមិ ធ្វើ​ជា​នគរបាលជាតិ តស៊ូ​គ្រប់ ឧបសគ្គ​រហូតមកដល់​សព្វថ្ងៃនេះ ក៏​លោក​ពុំ​មាន​បាន​សល់ ទ្រព្យសម្បត្តិ​អ្វី​ធំដុំ​ហ្នឹង​គេ​ទេ ។​

​ឯ​ការ​ដែល​អ្នកកាសែត​មួយ ចំនួន​ផ្សាយ​នោះ​គឺ លោក​សូម​បដិសេដ​ច្រាន​ចោល​ទាំងស្រុង គឺ​ពុំមែន​ជា​ការពិត​ទេ ។ ឯ​ការប្តឹង​តបត តាម​ផ្លូវ​ច្បាប់​ចំពោះ ការផ្សាយ​របស់​អ្នកកាសែត​ទាំងនោញ ក៏​លោក​ឧត្តមសេនីយ៍ ត្រី​បញ្ជាក់ថា លោក​មិន​ធ្វើការ​ប្តឹងផ្តល់​ចង់​ឈ្នះ​ចង់​ចាញ់​អី​នោះទេ ព្រោះ​ការងារ​អ្នកកាសែត​គ្នា​គ្មាន​ធនធាន​អី​ច្រើន សំរាប់​បង់​សំណង​រដ្ឋប្បវេណី ពី​បទ​បរិហារកេរ្ត៍ តាមផ្លូវ​តុលា ការ​ដែរ ។ តែ​លោក​ស្នើ​អោយ​អ្នកកាសែត​យើង​ត្រូវ​ពិចារណា និង​រក​ប្រភព​ព័ត៌មាន ភ​ស្តតាង ជាក់លាក់​មុន​ហ្នឹង​សម្រេច ចុះ​ផ្សាយ​ព័ត៌មាន​អ្ចីមួយ ពិសេស​ព័ត័មា​ន​ប៉ពាល់កិត្តិយស បុគ្គល​សា​ធាណៈ​ដើម្បី​ចៀងវាង​ការប្តឹងផ្តល់​តាមផ្លូវ​ច្បាប់ ៕

Filed in: ព័ត៌មានជាតិ