សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ល្បែងស៊ីសង​ចិញ្ចឹម​សមត្តកិច្ច​និង​អាជ្ញាធរ​ខណ្ឌមានជ័យ​!?

​ល្បែងស៊ីសង​ចិញ្ចឹម​សមត្តកិច្ច​និង​អាជ្ញាធរ​ខណ្ឌមានជ័យ​!?

​ភ្នំពេញ ​៖​ ទីតាំង​អ៊ិន​ធឺ​រណេត​បង្កប់​ល្បែងស៊ីសង​បើក​២៤​ម៉ោង​លើ​២៤​ម៉ោង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ​បាន​និង កំពុងបើក​លេង​បាន​យ៉ាង​សប្បាយ​និង​រលូន​ដោយ​មិន​រំខាន​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ ដែល​គេ​ជឿ​ថា​វា​ជា​ឆ្នាំងបាយ​។

​ប្រជាពលរដ្ឋ​និយាយថា​មូលដ្ឋាន​ខណ្ឌ​មានជ័យ​ដែល​មាន​លោក ពេជ្យ កែវ​មន្នី ជា​អភិបាល​ខណ្ឌ និង​លោក តេង សុីណូ ជា​អធិការនគរបាល​ខណ្ឌ ហាក់ដូចជា​បើកដៃ​អោយ​ក្រុម​អ្នកកាង​ល្បែងស៊ីសង​ទាំងនេះដើរ​បើក​ទីតាំង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ជាច្រើន​កន្លែង​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ខុសច្បាប់ ។​

​បើ​តាម​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ​មាន​ទីតាំង​បង្កប់​ល្បែង​ស​សង​គ្រប់​ប្រភេទ​ដូចជា អ៊ិន​ធ័​រណេត​២៤​ម៉ោង​លើ​២៤​ម៉ោង​, ឆ្នោត​វៀតណាម និង​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ជាច្រើន​ប្រភេទ​ទៀត​ដែល​មាន​ក្នុង​ខណ្ឌ​មានជ័យ ហើយ​បើក​លេង​បាន​យ៉ាង​រលូន​។​

 

Filed in: ព័ត៌មានជាតិ