សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សន្ទុក បើក​រថយន្ដ​កិន​មនុស្ស​ស្លាប់​២​នាក់ រួច​បិត​សាប៊ូ​បាត់​

មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សន្ទុក បើក​រថយន្ដ​កិន​មនុស្ស​ស្លាប់​២​នាក់ រួច​បិត​សាប៊ូ​បាត់​

កំពង់ធំ​៖ មេបញ្ជាកា​រង​កង​អាវុធហត្ថ​ស្រុក​សន្ទុក និង​ជា​ប្រធាន​ស្នាក់ការ​សន្តិសុខ​៦០១ បាន​បើក​ឡាន​គេច​បាត់ស្រមោល​មិន​ទទួលខុសត្រូវ​បន្ទាប់ពី​បាន​បុក​កិន​ស្លាប់​មនុស្ស​២​នាក់ កាលពី​ថ្ងៃ​២៥ ខែ​សីហា ឆ្នាំ​២០១៨ លើផ្លូវ​ទំនប់ ចំណុច​ទឹក​វឹល ភូមិ​ផ្លុង ឃុំ​ទី​ពោធិ៍ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ។​

​គេ​បាន ឃើញ រថយន្ត​ម៉ាក​ឡិច​ស៊ី​ច​Lx470 ពណ៌​ស ផ្លាកលេខ កំពង់ធំ 2B.0601 បើកបរ​ទិសដៅ​ពី​កើត​ទៅ​លិច បើក​ក្នុង​ល្បឿន​លឿន​លុះដល់​ចំណុច​កើតហេតុ ក៏បាន បុក​ជាមួយ​ម៉ូតូ ម៉ាក ហុងដា C125 ពណ៌​ខ្មៅ ស្លាក​លេខ កំពង់ធំ 1J.5120 បើកបរ​ទិសដៅ​ពី​លិច​ទៅ​កើត ពេញ ទំហឹង បណ្តាល អោយ ឈ្មោះ​គង់ មករា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​តាំងក្រសាំង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តំពង់ធំ ពាក់មួក​សុវត្ថិភាព ស្លាប់​នៅ​កន្លែងកើតហេតុ អ្នករួមដំណើរ​ឈ្មោះ​ហេង​.​គឹម ហាន ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ ភូមិ​វាំង​ខាងត្បូង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ស្លាប់​នៅ​កន្លែងកើតហេតុ (​មិន​ពាក់​មួកសុវត្ថិភាព​) ។​

​ចំណែក​អ្នកបើកបរ រថយន្ត​ម៉ាក​ឡិច​ស៊ី​ច​Lx470 ពណ៌​ស ផ្លាកលេខ កំពង់ធំ 2B.0601 បើកបរ​ទិសដៅ​ពី​កើត​ទៅ​លិច ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ សួស សុ​វណ្ណា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​កំពង់ធំ សង្កាត់​កំពង់រទេះ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ បញ្ជាកា​រង​កង​អាវុធហត្ថ​ស្រុក​សន្ទុក និង​ជា​ប្រធាន​ស្នាក់ការ​សន្តិសុខ​៦០១ បើក​គេចខ្លួន​ពី​កន្លែងកើតហេតុ ។​ចាំ​មើល​ចំណាត់ការ​តុលាការខេត្ត​កំពង់ធំ​គិច​ម៉េច​រឿង​ចឹង​៕

 

Filed in: គ្រោះថ្នាក់ចរាចរណ៍