សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមត្ថកិច្ច​បាន​ធ្វើ​ការណែនាំ អប់រំ​ បន្ទាប់ពី​មាន​​ការ​បង្ហោះវីដេអូ​​ បណ្តោយ​​ឲ្យ​ ​ក្មេងៗ​​វាយ​​គ្នា

​សមត្ថកិច្ច​បាន​ធ្វើ​ការណែនាំ អប់រំ​ បន្ទាប់ពី​មាន​​ការ​បង្ហោះវីដេអូ​​ បណ្តោយ​​ឲ្យ​ ​ក្មេងៗ​​វាយ​​គ្នា

ខេត្ត​រតនគិរី ៖ ក្រោយ​មាន​ការ​ប្រតិកម្ម​ពី​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ទាក់ទង​នឹង​ឃ្លីប​វីដេអូ​បណ្តោយ​អោយ​ក្មេងៗ​វាយ​គ្នា​រួច​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​នោះ និង​ដោយ​មាន​ការមើលឃើញ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​នូវ​ការរិះគន់​ខ្លាំងៗ​ថា​អាណិត​ក្មេង​ណាស់​ម្តាយ​ឪពុក​នៅ​ឆ្ងាយ​ទុក​ក្មេង​ឲ្យគេ​ធ្វើបាប​។​

​ខណៈនោះ អាជ្ញាធរ​ក្រុង​បាន​លុង​ក៏​ចាត់​ឲ្យ​អធិការ​ក្រុង គឺ​លោក ហួត បូរី កោះហៅ អ្នកស្រី សេង ឡឹង ហៅ​ចែ​វិត​ដែលមាន​អាស័យដ្ឋាន​នៅ​ហាង​នំ​បុ័ង​សូរិយា​ក្នុងភូមិ​ជ័យជំនះ​សង្កាត់​ឡា​បាន​សៀក​ក្រុង​បាន​លុង​ខេត្តរតនគិរី​មក​ឆ្លើយបំភ្លឺ​ពី​រឿង​ទាំងនេះ​ផង​ដែរ​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៨​នេះ ដោយ​មាន​ការ​សម្រប​សម្រួុល​ពី​លោក​ជា​ពេជ្រ​ព្រះរាជអាជ្ញាអម​សាលាដំ​បូង​ខេត្តរតនគិរី ។​

​ចែ​វិត ដែល​មាន​អាយុ​៤២​ឆ្នាំ​ជនជាតិ​ខ្មែរ បាន​ចេញ​មុខ​បកស្រាយ​បំភ្លឺ​ព្រមទាំង​នាំ​ក្មេង​មក​ជាមួយ​ផង​នៅ​អធិការនគរបាល​ក្រុង​បាន​លុង​ហើយក៏​បាន​បកស្រាយ​ថា​ក្មេងៗ​ទាំងអស់​នោះ​បាន​ដណ្តើម​ដប​ទឹក​គ្នា​និង​ប្រលែង​លេង​ព្រោះ​ក្មេង​ទាំងអស់នោះ​មាន​ចំនួន​១០​នាក់​ឯណោះ​ហើយ​ជា​បងប្អួន​ជីដូន​មួយ​នឹង​គ្នា ចំពោះ​ការថត​រូបនោះ​ទុក​ឲ្យ​ម្តាយក្មេងៗ​មើល​ព្រោះ​ក្មេង​ទាំង​អស់​រឹង​ពេក​ឃាត់​មិន​ស្តាប់​។
​គាត់​ក៏​បាន​សារភាព​ថា​គាត់​ពិត្ត​ជា​ខុស​មែន​ដែល​មិន​បាន​ឃាត់​ក្មេងៗ​បែ​ជា​ថតរូប​ទៅវិញ ៕

​ក្រោយ​ស្តាប់​ការបកស្រាយ​រួចមក​សមត្ថកិច្ច​បាន​ធ្វើ​ការណែនាំ អប់រំ​រួច​ក៏​អនុញ្ញាតអោយ​លោកស្រី​ត្រឡប់​ទៅវិញ ដោយ​គ្រាន់តែ​ធ្វើ​កិច្ចសន្យា​មិនអោយ​មាន​ករណី​នេះ​កើតឡើង​ម្តង​ទៀត​ឡើយ​។​
​ដោយ ៖ ចាប សំអាន​

 

Filed in: ព័ត៌មានជាតិ